ដ្បិតប្រជុំដោយតួធំៗ តែរឿង Twelve ទទួលបានលទ្ធផលមិនសូវល្អ

ក្រោយពីចាក់បញ្ចាំងភាគបញ្ចប់នៃរដូវកាលទី១ Twelve ភាពយន្តភាគដែលប្រមូលម្ដុំទៅដោយតារាល្បីៗ​ និងមានគម្រោងផលិតដល់ទៅ ៤រដូវកាល បែរជាទទួលបានលទ្ធផលមិនសូវល្អ ខណៈទស្សនិកជនក៏រិះគន់លើគុណភាពរបស់រឿង។

ចាប់តាំងពីមុនពេលចាក់បញ្ចាំងភាគដំបូងនៅចុងខែសីហា Twelve ទទួលបានការរំពឹងទុកខ្ពស់ថា ភាពយន្តនេះនឹងក្លាយជាភាពយន្តល្បីមួយប្រចាំឆ្នាំ ដោយមានគម្រោងថា អាចនឹងផលិតបន្តចំនួន ៣រដូវកាលទៀត។

ក្ដីរំពឹងខាងលើបានកើតឡើង ដោយសារតែ Twelve គឺជាភាពយន្តដែល KBS បានបណ្ដាក់ទុនយ៉ាងច្រើន ដោយបានជ្រើសរើសតារាសម្ដែងលំដាប់ៗ ដូចជា Ma Dong Seok, Seo In Guk, Park Hyung Sik, Lee Joo Bin និង Sung Dong Il ដែលម្នាក់ៗសុទ្ធសឹងតែមានទំនោរអាចនាំរឿងនេះទទួលជោគជ័យ។

ជាងនេះទៅទៀត ភាពយន្តខាងលើក៏មានសាច់រឿងពិសេសថ្មី ដោយបានទាញយកសត្វប្រចាំឆ្នាំទាំង ១២ មកធ្វើជាតួអង្គសំខាន់ក្នុងសាច់រឿង ដែលជាវីវបុរសត្រូវប្រយុទ្ធប្រឆាំងនឹងសភាវ:អាក្រក់ ដើម្បីការពារមនុស្សលោក។​

យ៉ាងណាមិញ នៅពេលដែលចាក់ផ្សាយចំនួនអ្នកទស្សនាបានធ្លាក់ចុះជាបន្តបន្ទាប់។ ដើមឡើយ ភាពយន្តនេះទទួលបានចំនួនអ្នកទស្សនា ៨.១ភាគរយ មុននឹងធ្លាក់មក ៥.៩ភាគរយនៅក្នុងភាគទី២ បន្តដោយ ៣.១ភាគរយ ២.៦ភាគរយ រហូតធ្លាក់ចុះមកត្រឹម ២.៤ ភាគរយក្នុងភាគបញ្ចប់​ ខណៈភាពយន្តរឿង Bon Appétit, Your Majesty ដែលចាក់ផ្សាយក្នុងថ្ងៃតែមួយ ថ្ងៃទី១៤ ខែកញ្ញា ទទួលបានអ្នកទស្សនាដល់ទៅ ១៥.៤ ភាគរយ។

សារព័ត៌មាន Allkpop បានរាយការណ៍ពីមតិរិះគន់ ដោយអ្នកខ្លះបានយល់ឃើញថា ការអភិវឌ្ឍសាច់រឿងដូចជាគម្រោងកូនក្មេង​ ហើយបច្ចេកទេស​ CGI នៅធ្វើមិនទាន់បានល្អនៅឡើយ។ ឯទស្សនិកជនផ្សេងទៀត យល់ឃើញថា តួធំដូចជា Ma Dong Seok ខ្វះភាពលេចធ្លោ ដោយការសម្ដែងរបស់លោក ប្រៀបដូចជាការចម្លងពីស្នាដៃចាស់ៗអ៊ីចឹង។

តាមរយៈសារព័ត៌មាន Dispatch លទ្ធផលនេះ បានប៉ះពាល់ដល់គម្រោងក្នុងពេលអនាគតដែលមានផែនការផលិតរដូវកាលបន្ទាប់ទៀត។ ជាក់ស្ដែង ក្រុមការងាររបស់រឿង Twelve ធ្លាប់បានចែករំលែកថា៖ “រដូវកាលទី ១ សាច់រឿងបង្ហាញថា ទេវតាបាត់បង់ថាមពលរបស់ពួកគេ ខណៈដែលរដូវកាលទី ២ យើងនឹងឃើញពួកគេត្រឡប់មកវិញ។ កម្មវិធីនេះត្រូវបានគ្រោងទុកជាគម្រោងដែលមានច្រើនដូវកាល ប៉ុន្តែឥឡូវនេះវាមិនអាចទៅរួចនោះទេ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *