Amaru នឹងផ្អាកសកម្មភាពការងាររបស់ខ្លួនទាំងស្រុង ដោយមិនទាន់អាចកំណត់ពេលវេលាត្រឡប់មករួមក្រុមវិញបាន ព្រោះតារាប្រុសរូបនេះទើបតែបានពិនិត្យឃើញបញ្ហាសុខភាពផ្លូវ ។

នៅថ្ងៃទី១៧ ខែកញ្ញា JYP Entertainment បានចេញសេចក្តីជូនដំណឹងផ្លូវការមួយតាមរយៈសហគមន៍អ្នកគាំទ្រដោយបញ្ជាក់ថា៖ “ថ្មីៗនេះ Amaru បានទទួលការពិគ្រោះ និងពិនិត្យសុខភាព បន្ទាប់ពីមានរោគសញ្ញានៃបញ្ហាថប់បារម្ភ”។
ផ្អែកតាមការណែនាំរបស់គ្រូពេទ្យដែលចង់ឱ្យតារាប្រុសវ័យ ២០ឆ្នាំ សម្រាក និងទទួលបានការព្យាបាលត្រឹមត្រូវ ទីភ្នាក់ងារបានបន្ថែមថា៖ “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយ Amaru និងសមាជិកផ្សេងទៀត យើងបានសម្រេចចិត្តផ្តល់អាទិភាពដល់សុខភាពរបស់សិល្បករ។ លោកនឹងផ្អាកសកម្មភាពទាំងអស់ជាបណ្តោះអាសន្ន ដើម្បីផ្តោតលើការព្យាបាល”។

ជាលទ្ធផល ចាប់ពីថ្ងៃនេះទៅ Amaru នឹងមិនបានចូលរួមក្នុងសកម្មភាពការងារជាមួយក្រុមទេ ដោយការងារដែលបានគ្រោងទុកទាំងអស់នឹងមានត្រឹមវត្តមានរបស់សមាជិកចំនួន ៦រូបទៀត គឺ Kyehoon, Donghwa, Juwang, Minje, Keiju និង Donghyeon។
JYP Entertainment បានបញ្ចប់សេចក្តីថ្លែងការណ៍ដោយរៀបរាប់ថា៖ “យើងនឹងផ្តល់ដំណឹងទាក់ទងនឹងការវិលត្រឡប់មកវិញរបស់ Amaru នៅពេលក្រោយ។ យើងសុំទោសដែលបង្កធ្វើឱ្យមានការព្រួយបារម្ភ និងសូមអំពាវនាវឱ្យអ្នកគាំទ្រធ្វើការផ្ញើការគាំទ្រដ៏កក់ក្តៅទៅកាន់ Amaru ដើម្បីឱ្យលោកកាន់តែឆាប់ជាសះស្បើយ”៕

























Account
Security
Favourite Content