សារព័ត៌មានកូរ៉េបន្តចុះផ្សាយពីព្រះនាង ជេនណា គ្រោងផ្លាស់ទៅកូរ៉េដើម្បីហ្វឹកហាត់ និងបង្ហាញខ្លួនជាតារា K-pop

កាលពី​ថ្ងៃ ១៤ ខែ​ខែតុលា ឆ្នាំ ២០២៤ កន្លង​ទៅ បណ្ដាញ​សារព័ត៌មាន​តៃវ៉ាន់ Sanli News Network បាន​រាយការណ៍​ថា ព្រះនាង ជេនណា នរោត្ដម ដែល​មាន​ព្រះជន្ម ១២ វស្សា កំពុង​ពិចារណា​ផ្លាស់​ទៅ​ប្រទេស​កូរ៉េ ដើម្បី​បន្ត​ក្ដី​សុបិន​ចង់​បង្ហាញ​ខ្លួន​ជា​តារា K-pop ។

ក្នុង​សារព័ត៌មាន​កូរ៉េ AllKpop និង insight.co.kr បាន​បរិយាយ​ថា ព្រះនាង នរោត្តម ជេនណា គឺ​ជា​តារា​ល្បី​ម្នាក់​ក្នុង​វិស័យ​កម្សាន្ត​របស់​ប្រទេស​កម្ពុជា។ នៅ​អាយុ ៨ ឆ្នាំ នាង​ត្រូវ​បាន​ជ្រើសរើស​ជា​តារា​ម៉ូដែល សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​ប្រចាំ​ស្រុក​ខ្មែរ ហើយ​ឥឡូវ​នេះ​នាង​មាន​អ្នក​តាមដាន Instagram ជាង ១២១ ០០០ នាក់ ។ សែ​រាជវង្ស​អង្គ​នេះ ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ និង​កម្មវិធី​ចិន​ជាច្រើន​ទៀត​ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​កត់​សម្គាល់​ថា រូបរាង​ដ៏​ពិសេស​របស់​ព្រះនាង​វ័យ​ក្មេង​របស់​កម្ពុជា ព្រមជា​មួយ​ជំនាញ​សម្ដែង​ដ៏​ល្អឥតខ្ចោះ មនុស្ស​ជាច្រើន​រំពឹង​ថា​ទ្រង់​នឹង​ក្លាយ​ជា “Lisa ទី២” ឬ “Minnie ទី២”។ សមត្ថភាព​ច្រៀង និង​រាំ​ដ៏​គួរ​អស្ចារ្យ​របស់​ទ្រង់​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ហើយ​ព្រះនាង​តូច ជេនណា មាន​គម្រោង​ផ្លាស់​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ក្លាយ​ជា​អ្នក​ហ្វឹកហាត់។

ព្រះ​នាង នរោត្តម ជេនណា ជា​ចៅ​ទួត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ ព្រះមាតា ព្រះនាង​មាន​ព្រះនាម នរោត្តម បុប្ផារី ជា​បុត្រី​របស់​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ដែល​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស គឺជា​បុត្រ​របស់ ព្រះបរមរតនកោដ្ឋ។ ចំណែក​បិតា​ទ្រង់ គឺជា​អ្នក​ជំនួញ​ជនជាតិ​បារាំង​ដ៏​មាន​ទ្រព្យសម្បត្តិ​ម្នាក់​។

សារព័ត៌មាន​កូរ៉េ​ក៏​បាន​បន្ថែម​ទៀត​ថា ត្បិត​ទើបតែ​មាន​ព្រះជន្ម ១២ ព្រះ​វស្សា តែ​ព្រះនាង ជេនណា ចេះ​ភាសា ៥ រួម​ទាំង​ភាសា​កំណើត ខ្មែរ អង់គ្លេស ថៃ ចិន និង​បារាំង។

ទ្រង់​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​អ្នក​គាំទ្រ K-pop ដ៏​ធំ​ម្នាក់។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ ២០២០ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា នាង​បាន​បង្ហើប​ថា​ទ្រង់​ជា​អ្នកគាំទ្រ​ក្រុម BLACKPINK, TWICE, និង MOMOLAND ។ នៅ​ក្នុង​ទសម្ភាសន៍​ជាមួយ Global Korean របស់ YTN កាលពី​ឆ្នាំ​មុន ព្រះនាង​បានបង្ហាញពីក្តីស្រលាញ់របស់នាងចំពោះតន្ត្រី K-pop និង​ការ​រាំ។

បន្ថែម​ពី​លើ​នោះ ព្រះនាង​វ័យ​ក្មេង​របស់​កម្ពុជា ធ្លាប់​ បាន​លេច​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខ្មែរ និង​សម្ដែង​រឿង​ភាគ និង​រឿង​កុន​ ហើយនៅឆ្នាំ២០២២ នាង​ឆ្នាំ​នេះ​ទ្រង់​បាន​​សម្តែង​ក្នុង​ភាពយន្ត​បែប​ភ័យ​រន្ធត់ “បណ្តាសា​នាង​រាត្រី” ដែល​ធ្វើឲ្យ​ទ្រង់​បាន​ឈ្នះ​ពានរង្វាន់​តារា​សម្តែង​ថ្មី​ល្អ​បំផុត​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អាស៊ី​លើក​ទី២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *