បវរកញ្ញា​ចក្រវាល​រុស្ស៊ី ២០២០ Alina Sanko មកទស្សនាប្រាសាទអង្គរវត្ត និងឆ្លៀតទៅភ្លក់ស្រាថ្នាំកំពុងល្បី

កញ្ញា Alina Stanislavovna Sanko គឺជា​ម្ចាស់​ពាន​រង្វាន់​បវរកញ្ញា​រុស្ស៊ី ​២០១៩ និងតំណាងរុស្ស៊ីចេញទៅឆាកអន្តរជាតិដល់ទៅ ២។ ថ្មីៗនេះបវរកញ្ញា​វ័យ ២៧ ឆ្នាំរបស់រុសស្ស៊ី បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា និង​ទៅ​សម្រាក​លម្ហែ​នៅ​ទឹកដី​អង្គរ ខេត្ត​សៀមរាប។

Alina បាន​ចែក​រំលែក​រូបភាព​ជាច្រើន​នៅ​លើ Instagram នាង​កាលពី​ដើម​សប្ដាហ៍​ដំបូង នៃ​ខែ​មករា ឆ្នាំ ២០២៦។ បវរកញ្ញា​រុស្ស៊ី​រូប​នេះ បាន​បង្ហាញ​ពី​កន្លែង​សម្រាល និង​នៅ​ប្រាសាទ​អង្គរវត្ត, តាព្រហ្ម ព្រម​ទាំង​កន្លែង​ជាច្រើន​ទៀត។ បវរកញ្ញា​ចក្រវាល​រុស្ស៊ី ២០២០ ក៏​បាន​ទៅ ភ្លក់​រសជាតិ​អាហារ​ល្បី​ៗ​ក្នុង​តំបន់​អង្គរ​នោះ​ដែរ​មិន​ថា​អាកោ​ខ្ទិះ​នៅ​ភូមិ​ព្រះ​ដាក់ និង​ស្រា​ថ្នាំ ផ្លែឈើ ៣៦ មុខ ហើយ​ក៏​បាន​ទស្សនា​របាំ​អប្សរា​ដ៏​អស្ចារ្យ​នា​ទឹកដី​ដ៏​ពិសិដ្ឋ​ផង​ដែរ។

ក្រោយ Alina បង្ហាញ​សកម្មភាព​នៅ​ទឹកដី​ខេត្ត​សៀមរាប បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត សារីតា ដែល​ជា​បេក្ខភាព​ប្រកួត​ឆ្នាំ​ជាមួយ​គ្នា​នៅ​អាមេរិក​នា​គ្រា​នោះ បាន​ចូល​ទៅ cmt ស្វាគមន៍ បវរកញ្ញា​ចក្រវាល​រុស្ស៊ី ហើយ Alina Sanko ក៏​បាន​ឆ្លើយតប​អរគុណ​ទៅ​កាន់ សារីតា វិញ​ដូចគ្នា។

នៅ​ពីក្រោម​រូបភាព Alina ដែល​បង្ហោះ​ពី​កម្ពុជា​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ follower របស់​នាង ហើយ​ក៏​មាន​អ្នក​ខ្លះ​ចង់​មក​ទស្សនា​សៀមរាប​ដែរ នៅ​ពេល​ក្រោយ ដោយសារ​ភាព​អស្ចារ្យ និង​ស្រស់​ស្អាត។ អ្នក​ខ្លះ​ទៀត​ព្រោះតែ​បាន​ឃើញ​រូបភាព​នាង​នៅ​ប្រាសាទ​តាព្រហ្ម ក៏​ធ្វើឲ្យ​ចិត្ត​ចង់​មក​លេង ដោយ​បាន​ឃើញ​តាម​រយៈ​រឿង Lara Croft – Tomb Raider ដែល​ថត​នៅ​ទី​នោះ ហើយ​បវរកញ្ញា​រុស្ស៊ី​រូប​នេះ មក​បាន​មក​ផ្ដិត​រូបភាព​នៅ​ទី​នោះ​ដែរ។

Alina Sanko ត្រូវ​បាន​​បាន​តំណាង​ឲ្យ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក ២០១៩ ជា​កន្លែង​ដែល​នាង​បាន​ឈាន​ដល់​ចំណាត់​ថ្នាក់​កំពូល​ទាំង ១២ និង​នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា ចក្រវាល ២០២០ តែ​នាង​មិន​បាន​ចំណាត់ថ្នាក់​កំពូល​ណា​មួយ​នៃ​កម្មវិធី Miss Universe នា​គ្រា​នោះ​ឡើយ។

បវរកញ្ញា​ចក្រវាល​រុស្ស៊ី ២០២០ Alina Sanko ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​រូប​សម្រស់​ស្រស់​ស្អាត និង​មុខ​ដូច​តុក្កតា។ ក្រៅពី​មាន​សម្រស់ ហើយ​ចំណេះដឹង​របស់​នាង​ក៏​មិន​ធម្មតា​ដែរ ដោយ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ (MSU) ដែល​ជា​សាកលវិទ្យាល័យ​ចំណាស់​ជាង​គេ និង​ធំ​ជាង​គេ​របស់​សហព័ន្ធ​រុស្ស៊ី ហើយ​នាង​ក៏​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​គំនូរ​ផង​ដែរ។ ដូចនេះ​ហើយ​ទើប​នាង​ក្លាយ​ជា​អ្នក​រចនា​មួយ​រូប​នៅ​ប្រទេស​កំណើត៕

រូបភាព៖ IG ms.alinasankoនិងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *