Ahn JaeHyun រំឭកដល់តារាស្រីម្នាក់ហ៊ានចេញមុខការពារលោក ពេលគ្មានបទពិសោធន៍សម្ដែងត្រូវគេស្ដីបន្ទោស

Ahn JaeHyun ជាតារាសម្ដែងប្រុសលេចធ្លោម្នាក់ក្នុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ប៉ុន្ដែប្រជាប្រិយភាពរបស់លោកក៏ត្រូវបានធ្លាក់ចុះ និងត្រូវមហាជនរិះគន់ ដោយសារតែរឿងអាស្រូវលែងលះជាមួយអតីតភរិយាតារាស្រី Goo HyeSun។ ចាប់ពីនោះមក លោកក៏មិនសូវលេចមុខខ្លាំងក្នុងសិល្បៈទៀតឡើយ ជាពិសេសសម្រាប់ការសម្ដែង។

ក្នុងឆ្នាំ ២០២៣ លោកក៏ត្រឡប់មកវិញជាមួយរឿងភាគថ្មី មានចំណងជើងថា “The Real Has Come” បើទោះជារឿងមួយនេះមិនមានភាពល្បីល្បាញខ្លាំង តែការសម្ដែងរបស់លោកត្រូវបានមហាជនជាច្រើនសរសើរ។ ការត្រឡប់មកវិញ លើកនេះចាត់ទុកថា ជាចំណែកមួយដែលអាចធ្វើឲ្យលោកចាប់ផ្ដើមងាកមកផ្ដោតលើការសម្ដែងវិញ។ កាលពីពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០២៤ លោកក៏បានបង្ហាញមុខក្នុងវីដេអូចម្រៀងរបស់តារាប្រុស K.Will និងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន។

ថ្មីៗ នេះ លោកបានបង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាកំប្លែង Kim JunHyun និងបាននិយាយរំឭកដល់អតីតកាលដែលលោកទើបចាប់ផ្ដើមបង្ហាញខ្លួនក្នុងវិថីសិល្បៈដំបូងៗ។ ​មកដល់បច្ចុប្បន្ន លោកនៅតែចងចាំរឿងនេះ និងចាត់ទុកជាបទពិសោធន៍ជីវិត។

តារាប្រុស Ahn JaeHyun បានលើកឡើងថា៖ កំលុងពេលថតរឿង “My Love From Another Star” ចន្លោះឆ្នាំ ២០១៣-២០១៤។ កាលនោះលោកទើបតែប្រឡូកចូលសិល្បៈ និងមិនសូវមានបទពិសោធន៍ក្នុងការសម្ដែងទេ។ លោកបានថតខុសជាច្រើនដង ខណៈតារាសម្ដែងដែលត្រូវថតជាមួយលោកក៏ពិបាក ដោយសារលោកថតខុសរហូត។ លោកក៏ត្រូវគេស្ដីបន្ទោសខ្លាំងផងដែរ។ អ្វីដែលភ្ញាក់ផ្អើល គឺតារាស្រីរៀមច្បង Jun JiHyun ក៏បានចេញមុខការពារលោក។ ពេលនោះលោកពិតជាមានអារម្មណ៍រំភើប។

លោកចាំបានថា៖ កាលនោះ តារាស្រី Jun JiHyun បាននិយាយការពារលោក។ នាងបានលើកឡើង លោកជាតារាសម្ដែងថ្មី ដូច្នេះមិនប្លែកទេដែលលោកបង្កើតកំហុសច្រើន។ ទុកពេលឲ្យគេបន្ដិច គេគ្រាន់តែជាក្មេងទើបប្រឡូកចូលសិល្បៈប៉ុណ្ណោះ។

តារាប្រុស Ahn JaeHyun បានបន្ថែមថា ពាក្យសម្ដីទាំងនោះគឺលោកមិនដែលភ្លេចឡើយ និងចងចាំទង្វើល្អទាំងនេះ។ ក្រៅពីតារាស្រី Jun JiHyun តារាប្រុសរៀមច្បង លោក Hong Seok Chun ក៏ជាមនុស្សម្នាក់ដែរដែលធ្វើឲ្យលោកមានអារម្មណ៍កក់ក្ដៅពេលបានជួបដំបូង កំលុងពេលលោកទើបចេញសម្ដែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់