ស្នេហ៍ពិតមិនគិតអាយុ! Aff Taksaorn និង Nonkul អរគុណមហាជនដែលតែងគាំទ្រស្នេហាខុសវ័យរបស់ខ្លួន

ឆ្លៀតក្នុងឱកាសចូលរួមកម្មវិធីបើកបង្ហាញផលិតផលថ្មី កាលពីថ្ងៃទី៦ ខែឧសភានេះ គូតារាសម្ដែង Aff Taksaorn និង Nonkul បានចែករំលែកពីទំនាក់ទំនងដែលរីកចម្រើនទៅមុខយ៉ាងរលូន ស្របពេលដែលអ្នកទាំងពីរក៏បានបង្ហាញការដឹងគុណដល់ការគាំទ្រពីសំណាក់មហាជនក្នុងពេលកន្លងមកផងដែរ។

ជាក់ស្ដែង តារាស្រីវ័យ ៤៤ឆ្នាំ បានបង្ហាញពីអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះការស្រឡាញ់គាំទ្ររបស់មហាជនថា៖ “អរគុណចំពោះការយល់ចិត្ត និងក្ដីសង្ឃឹមល្អៗដែលអ្នកគ្រប់គ្នាប្រគល់ឱ្យ។ Aff ចូលប្រឡូកការងារសិល្បៈយូរហើយ វាមានទាំងរឿងវិជ្ជមាន និងអវិជ្ជមានជារឿយៗ។ ខ្ញុំបានធំធាត់មករួមគ្នាជាមួយនឹងទស្សនិកជន ហើយអ្នកទាំងអស់គ្នាក៏ផ្ដល់នូវកម្លាំងកាយ និងកម្លាំងចិត្តល្អៗមកឱ្យ Aff រហូតមក។ ខ្ញុំពិតជាអរគុណច្រើនមែនទែន”។​

ទន្ទឹមគ្នានេះ Nonkul ក៏បានរៀបរាប់ថា នៅពេលនេះសាមីខ្លួន គ្រួសារ និងអ្នកនៅជុំវិញខ្លួន គ្មានបញ្ហាអ្វីទាំងអស់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ។ តារាប្រុសវ័យ ២៨ឆ្នាំ ក៏បានចូលរួមបង្ហាញអារម្មណ៍រីករាយដូចគ្នាដែរថា៖​ “ខ្ញុំគិតថា មិនមែនតែនៅលើអនឡាញនោះទេ តែបងៗអ្នកកាសែត ក៏ដូចជាអ្នកចាំគាំទ្រយើងទាំងពីរ ចាប់តាំងពីថ្ងៃដែលខ្ញុំបានប្រាប់ថា ទំនាក់ទំនងរបស់ពួកយើងគឺលើសពីបងប្អូន។ បង (Aff) ក៏បានប្រាប់ខ្ញុំដែលថា គាត់មានអារម្មណ៍ល្អមែនទែន នៅពេលដែលមកផ្ដល់បទសម្ភាសន៍ម្ដងៗ អ្នកគាំទ្រតែងតែបង្ហាញការជ្រោមជ្រែងចំពោះយើងទាំងពីរនាក់”។

ឆ្លើយតបនឹងពាក្យដែល Nonkul ធ្លាប់និយាយថា នឹងចំណាយពេល ២ទៅ ៣ឆ្នាំដើម្បីសុំតារាស្រីរៀបការ តួឯកប្រុសរូបនេះ បានប្រាប់ថានៅសល់ពេល ១ឆ្នាំទៀត ហើយនៅពេលដែលគ្រប់យ៉ាងរៀបរយ ខ្លួននឹងមកចែករំលែកបន្ថែម។ យ៉ាងណាមិញ សម្រាប់ Aff វិញ មិនបានរំពឹងថា នឹងរៀបការនៅក្នុងឆ្នាំក្រោយនោះទេ តែនាងនឹងចាំមើលទៅស្ថានភាពជាក់ស្ដែង។

សូមរំឭកដែរថា អ្នកមេម៉ាយ Aff Taksaorn ធ្លាប់រៀបការម្ដងរួមមកហើយ ជាមួយនឹងលោក Songkran Taechanarong កាលពីឆ្នាំ ២០១២ មុននឹងសម្រេចចិត្តចែកផ្លូវគ្នានៅក្នុងឆ្នាំ ២០១៨ ដោយមានកូនស្រីម្នាក់ ឈ្មោះថា Peemai។​ យ៉ាងណាមិញ ចំពោះទំនាក់ទំនាងជាមួយនឹង Nonkul វិញ គឺបានចាប់ផ្ដើមតាំងតែពីឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *