ក្រៅពីច្រៀងពីរោះ តារាចម្រៀង ពេជ្រ សូលីកា ក៏ពូកែរើសម៉ូដសម្លៀកបំពាក់ពេលឡើងឆាកសម្ដែង មើលទៅគួរឲ្យស្រលាញ់ សមនឹងរូបរាងនាងតែម្ដង។ អ្នកម្ដាយកូន១ រូបនេះច្រើនតែក្លាយជាម៉ូដែល នៃម៉ូដដែលស្លៀកពាក់រួច ព្រោះអ្នកគាំទ្រនឹងស្វែងរកសម្លៀកបំពាក់ដូចនាង មកស្លៀកជាក់ជាមិនខាន។



សូលីកា ភាគច្រើនជ្រើសរើសមកម៉ូដរ៉ូបខ្លីៗ ឬរ៉ូបវែងឆែកខាងមុខ ស៊ីនឹងកម្ពស់ ហើយក៏ត្រូវជាមួយរាងដ៏តូចច្រឡឹង ព្រមទាំងសាច់សខ្ចីតែម្ដង។ សម្រាប់ពណ៌វិញ តារាស្រីល្បីមុខមាត់ cute cute នេះមិនប្រកាន់ឡើយ គ្រាន់តែស និងខ្មៅ នាង មានពាក់ច្រើនជាងពណ៌ដទៃ។
តារាចម្រៀងស្រីឯករាជ្យរូបនេះ ក៏ជាអ្នកចូលចិត្តការផាត់មុខបែបស្រាល បូករួមនឹងការធ្វើសក់សាមញ្ញ ដោយគ្រាន់តែកៀបត្រង់ ឬមូលរួញតិច ធ្វើឲ្យម្ចាស់បទ «បើអូនជួបគេ» មើលទៅគួរឲ្យស្រលាញ់ខ្លាំង ហើយនាងក៏ជាតារាស្រីមួយរូបមិនសូវនិយមភាពសិចស៊ីទេ។
មិនត្រឹមតែសម្លៀកបំពាក់សម័យឡើយ សូម្បីតែឈុតបុរាណ ក៏តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ រកឈុតដែលស្លៀកចេញទៅ ឃើញបែបរមទម្យ ហើយសម្រាប់រ៉ូបស្លៀកចូលរួមកម្មវិធីវិញ លីកា តែងតែលេចធ្លោទាំងការរចនា ប៉ាក់ឌិន ហើយសមនឹងរាងតូចទ្រមែខ្លាំង។



តារាចម្រៀងស្រី ពេជ្រ សូលីកា បើទោះជាគ្មានទ្រនំជួយជ្រោមជ្រែង តែនាងកំពុងតែជោគជ័យក្នុងនាមជាតារាចម្រៀងស្រីឯករាជ្យ ដោយមានការងារហូរចូលជាលំដាប់ មានបទចម្រៀងចេញថ្មីៗបន្តបន្ទាប់ ព្រមទាំងក្លាយជា BA ឲ្យក្រុមហ៊ុនធំៗ និងទទួលជាអ្នកប្រម៉ូតផលិតផលហូរហែ សឹងតែរកពេលសម្រាកគ្មា។
ស្ថិតក្នុងតារាឯករាជ្យ សូលីកា មមាញឹកឡើងឆាកសម្ដែងឲ្យរដឹក តែខោអាវដែលនាងស្លៀកឡើងច្រៀងមិនឲ្យជាន់គ្នាទេ ខុសទាំងម៉ូដ និង concept នៃកម្មវិធីនីមួយៗទៀតផង។ ដែលនេះជាហេតុផលមួយធ្វើឲ្យនាងមើលទៅស្រស់ស្អាត និងប្លែកភ្នែកគ្រប់ពេល៕






























































Account
Security
Favourite Content