ឈុត cute cute ពេជ្រ សូលីកា ពេលឡើងឆាក ស័ក្តិសមនឹងរូបរាងតូចទ្រមែ

ក្រៅពី​ច្រៀង​ពីរោះ តារា​ចម្រៀង ពេជ្រ សូលីកា ក៏​ពូកែ​រើស​ម៉ូដ​សម្លៀកបំពាក់​ពេល​ឡើង​ឆាក​សម្ដែង មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ សម​នឹង​រូបរាង​នាង​តែម្ដង។ អ្នក​ម្ដាយ​កូន​១ រូប​នេះ​ច្រើន​តែ​ក្លាយ​ជា​ម៉ូដែល នៃ​ម៉ូដ​ដែល​ស្លៀក​ពាក់​រួច ព្រោះ​អ្នក​គាំទ្រ​នឹង​ស្វែងរក​សម្លៀកបំពាក់​ដូច​នាង មក​ស្លៀក​​ជាក់ជា​មិន​ខាន។

សូលីកា ភាគច្រើន​ជ្រើសរើស​មក​ម៉ូដ​រ៉ូប​ខ្លី​ៗ ឬ​រ៉ូប​វែង​ឆែក​ខាង​មុខ ស៊ី​នឹង​កម្ពស់ ហើយ​ក៏​ត្រូវ​ជាមួយ​រាង​ដ៏​តូច​ច្រឡឹង ព្រម​ទាំង​សាច់​ស​ខ្ចី​តែ​ម្ដង។ សម្រាប់​ពណ៌​វិញ តារា​ស្រី​ល្បី​មុខ​មាត់​ cute cute នេះ​មិន​ប្រកាន់​ឡើយ គ្រាន់តែ​ស និង​ខ្មៅ នាង មាន​ពាក់​ច្រើន​ជាង​ពណ៌​ដទៃ។

តារា​ចម្រៀង​ស្រី​ឯករាជ្យ​រូបនេះ ក៏​ជា​អ្នក​ចូលចិត្ត​ការ​ផាត់​មុខ​បែប​ស្រាល បូក​រួម​នឹង​ការ​ធ្វើ​សក់​សាមញ្ញ ដោយ​គ្រាន់​តែ​កៀប​ត្រង់ ឬ​មូល​រួញ​តិច ធ្វើឲ្យ​ម្ចាស់​បទ «បើ​អូន​ជួប​គេ» មើល​ទៅ​គួរឲ្យ​ស្រលាញ់ខ្លាំង ហើយ​នាង​ក៏​ជា​តារា​ស្រី​មួយ​រូប​មិន​សូវ​និយម​ភាព​សិចស៊ី​ទេ។

មិន​ត្រឹម​តែ​សម្លៀកបំពាក់​សម័យ​ឡើយ សូម្បី​តែ​ឈុត​បុរាណ ក៏​តារា​ស្រី​វ័យ ៣១ ឆ្នាំ​រូប​នេះ រក​ឈុត​ដែល​ស្លៀក​ចេញ​ទៅ ឃើញ​បែប​រមទម្យ ហើយ​សម្រាប់​រ៉ូប​ស្លៀក​ចូលរួម​កម្មវិធី​វិញ លីកា តែងតែ​លេចធ្លោ​ទាំង​ការ​រចនា ប៉ាក់ឌិន ហើយ​សម​នឹង​រាង​តូច​ទ្រមែ​ខ្លាំង។

តារា​ចម្រៀង​ស្រី ពេជ្រ សូលីកា បើ​ទោះ​ជា​គ្មាន​ទ្រនំ​ជួយ​ជ្រោមជ្រែង តែ​នាង​កំពុង​តែ​ជោគជ័យ​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី​ឯករាជ្យ ដោយ​មាន​ការងារ​ហូរ​ចូល​ជា​លំដាប់ មាន​បទ​ចម្រៀង​ចេញ​ថ្មី​ៗ​បន្តបន្ទាប់ ព្រមទាំង​ក្លាយ​ជា BA ឲ្យ​ក្រុមហ៊ុន​ធំ​ៗ និង​ទទួល​ជា​អ្នក​ប្រម៉ូត​ផលិតផល​ហូរហែ សឹងតែ​រក​ពេល​សម្រាក​គ្មា។

ស្ថិត​ក្នុង​តារា​ឯករាជ្យ​ សូលីកា មមាញឹក​ឡើង​ឆាក​សម្ដែង​ឲ្យរដឹក​ តែ​ខោអាវ​ដែល​នាងស្លៀក​ឡើង​ច្រៀង​មិន​ឲ្យ​ជាន់​គ្នា​ទេ ខុសទាំង​ម៉ូដ និង concept នៃ​កម្មវិធី​នីមួយ​ៗ​ទៀត​ផង។ ដែល​នេះ​ជា​ហេតុផល​មួយ​ធ្វើឲ្យ​នាង​មើល​ទៅ​ស្រស់​ស្អាត និង​ប្លែក​ភ្នែក​គ្រប់​ពេល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *