តារាចម្រៀងស្រីល្បី Adele បានទម្លាយពីការងារដែលរូបនាងស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង នាពេលថ្មីៗ នេះ និងលើកឡើងថាវាការងារមួយនាងតែងតែចង់ធ្វើតែមិនទាន់មានឱកាស ព្រមទាំងចង់រៀនបន្ដផងដែរ។

កំឡុងពេលធ្វើការប្រគំតន្ដ្រីនៅទីក្រុង Las Vegas នាងបានឆ្លៀតនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន និងបាននិយាយពីបំណងប្រាថ្នារបស់នាងប្រាប់ទៅអ្នកដែលមានវត្ដមាននៅទីនោះ។ មែនទែនទៅ នាងជាមនុស្សដែលស្រឡាញ់ចូលចិត្តក្មេង ប្រសិនបើបច្ចុប្បន្ននាងមិនមែនជាតារាចម្រៀងទេ នាងនឹងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសជាមិនខាន។

នាងបន្ថែមថា៖ នាងមានបំណងរៀនបន្ដដើម្បីទទួលបានសញ្ញាបត្រផ្នែកអក្សរសាស្ដ្រភាសាអង់គ្លេស ប៉ុន្ដែនាងមិនទាន់មានពេលវេលា។ នាងពិតជាស្រឡាញ់ពេញចិត្តមុខជំនាញអក្សរសាស្ដ្រអង់គ្លេស និងសង្ឃឹមថានាងអាចធ្វើវាបានក្នុងឆ្នាំ ២០២៥ ប៉ុន្ដែរូបនាងប្រហែលជាផ្ដើមដំបូងតាមរយៈការរៀនអនឡាញ។

បើតាមសម្ដីរបស់តារាស្រីរូបនេះ នាពេលអនាគតប្រសិនបើនាងបញ្ចប់អាជីពជាតារាចម្រៀង អាជីពជាគ្រូបង្រៀនភាសាអង់គ្លេសអាចជាជម្រើសបន្ទាប់របស់នាង។ តែទោះជាយ៉ាងណា រូបនាងមិនបានបញ្ជាក់ពីពេលវេលាចូលនិវត្ដន៍ពីអាជីពតារាចម្រៀងឡើយ ៕

























Account
Security
Favourite Content