តារាស្រីហុងកុងជើងចាស់ Ada Choi បានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំទៅហើយ និងបានបន្សល់ស្នាដៃល្បីៗជាច្រើន។ មិនត្រឹមតែជាតារាស្រីមានឈ្មោះល្បី ប៉ុន្តែរូបនាងក៏សល់ទ្រព្យសម្បត្ដិរាប់លានដុល្លារ និងអចលទ្រព្យច្រើនកន្លែង នៅឯទឹកដីហុងកុង។



នាងបានរៀបការជាមួយស្វាមីលោក Zhang Jin អស់រយៈពេល ១៦ ឆ្នាំមកហើយ និងរស់នៅយ៉ាងមានសុភមង្គលជាមួយកូនស្រី ២ នាក់។ ស្វាមីភរិយា មួយគូនេះត្រូវបានគេរាយការណ៍ថា ពូកែខាងវិនិយោគ និងដើរសន្សំទិញអចលនទ្រព្យរហូតដល់ ៩ កន្លែង នៅក្នុងទីក្រុងធំៗ ដូចជា ហុងកុង សៀងហៃ ប៉េកាំង និងឆុងឈីង ដែលមានតម្លៃទីផ្សារបច្ចុប្បន្នជិត ចន្លោះពី ២៥ លានដុល្លារអាមេរិក ទៅ ៣០ លានដុល្លារអាមេរិក។ មែនទែនទៅ ការប្រមូលទិញអលនទ្រព្យរបស់តារាស្រី Ada Choi និងស្វាមី គឺក្នុងគោលបំណង ២ យ៉ាង ទី ១ ដើម្បីទិញដោះដូរយកប្រាក់ចំណេញ មួយវិញទៀតដើម្បីជួយដល់កូនៗ ឲ្យរស់នៅកន្លែងល្អ ជាពិសេសបានផ្លាស់ប្ដូរទៅសាលាលំដាប់អន្ដរជាតិនៅក្នុងទីក្រុងធំៗ ទាំងនោះ។




Ada Choi និងស្វាមី បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្ដិច្រើនជាង ៤៣ លានដុល្លារអាមេរិក ប្រាក់មួយផ្នែកធំរបស់អ្នកទាំងពីរគឺបានមកពីជំនួញអចលនទ្រព្យ គឺឆ្លៀតដើរទិញ ផ្ទះ នៅពេលដែលគេលក់បន្ទាន់ក្នុងតម្លៃថោក និងលក់ចេញទៅវិញក្នុងតម្លៃទីផ្សារខ្ពស់។ ថ្មីៗ នេះ អ្នកទាំងពីរទើបតែទិញផ្ទះមួយផ្សេងទៀតមានតម្លៃជាង ៥ លានដុល្លារអាមេរិក នៅភូមិ Yuen Long ទីក្រុងហុងកុង។



ក្រឡេកមកមើលអាជីពសិល្បៈរបស់ Ada Choi វិញ តារាស្រីរូបនេះមិនសូវលេចមុខក្នុងរឿងភាគទៀតឡើយ។ រឿងភាគដែលនាងសម្ដែងចុងក្រោយគឺនៅក្នុងឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០២២ រូបនាងបានក្លាយជាអ្នកដឹកនាំរឿងម្នាក់ ដោយបានដឹកនាំរឿង “Burning”។ បច្ចុប្បន្ន នាងបង្ហាញខ្លួន និងចូលរួមតែក្នុងកម្មវិធីកម្សាន្ដ ឬកម្មវិធីសម្ពោធប្រេនផ្សេងៗ ប៉ុណ្ណោះ៕























Account
Security
Favourite Content