Kim TaeHee ជាតារាស្រីជើងចាស់ និងមានប្រជាប្រិយភាពម្នាក់របស់ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែមានភាពល្បីល្បាញខាងវិស័យសិល្បៈឡើយ នាងក៏ត្រូវបានគេស្គាល់ថាជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏ប៉ិនប្រសប់ម្នាក់ផងដែរ។

មែនទែនទៅ រយៈពេលជិត ៣ ឆ្នាំទៅហើយដែលតារាស្រីរូបនេះបាត់មុខពីវិស័យរឿងភាគ និងសូវបង្ហាញមុខជាសាធារណៈឡើយ ដោយសារតែនាងផ្ដោតលើជំនួញ និងក្រុមគ្រួសារ។ នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣ នេះ តារាស្រី Kim TaeHee បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ “Bodyfriend” នៅឯតំបន់ Gangnam-gu ទីក្រុង សេអ៊ូល ដើម្បីសម្ពោធដាក់លក់ផលិតផលថ្មី។ រូបនាងបានស្លៀកឈុតរ៉ូបពណ៌ស ខណៈរូបសម្រស់របស់នាងធ្វើឱ្យមហាជនជាច្រើនចំហមាត់ធ្លុងតែម្ដង។



ថ្វីបើមានវ័យ ៤៣ ឆ្នាំហើយក្ដីប៉ុន្ដែតារាស្រី Kim TaeHee ថែរក្សាសម្រស់របស់ខ្លួនបានយ៉ាងល្អ ដោយសឹងតែមើលមិនឃើញស្នាមជ្រួញនៅលើផ្ទៃមុខរបស់នាងឡើយ។ ជាពិសេស រូបថតពីជ្រុងណាក៏នៅតែមើលឃើញស្រស់ស្អាត និងថ្លៃថ្នូរ។
គួរបញ្ជាក់ តារាស្រី Kim TaeHee កើតក្នុងឆ្នាំ ១៩៨០ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ រឿងភាគល្បីៗ ដែលនាងធ្លាប់បានចូលរួមសម្ដែងមានដូចជា៖ Stairway to Heaven, Iris, My Princess, Jang Ok Jung, Living by Love, Yong Pal និង Hi Bye Mama៕


























Account
Security
Favourite Content