ថ្មីៗ នេះ តារាប្រុសកូរ៉េដ៏មានប្រជាប្រិយភាព Park SeoJoon ត្រូវបានគេសង្ស័យថាកំពុងមានទំនាក់ទំនងស្នេហា ប៉ុន្ដែលោកមិនទាន់ហ៊ានបើកចំហរព្រោះចង់មើលចិត្តថ្លើមគ្នាសិន។

យោងតាមប្រភពព័ត៌មាន JTBC news នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា មានអ្នកជិតស្និទ្ធបានទម្លាយថា តារាប្រុស Park Seo Joon បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាស្រីយូធូបល្បីម្នាក់គឺ Xoos ដោយអ្នកទាំងពីរបានណែនាំគ្នារួចរាល់ហើយទៅកាន់មិត្ដជិតស្និទ្ធ និងគ្រួសារ។
ស្របពេលផលិតកម្ម Awesome ENT ដែលជាទ្រនំរបស់តារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ មិនបានចេញមុខបដិសេធឡើយព្រមទាំងលើកឡើងថា៖ “ពួកយើងមិនអាចបញ្ជាក់ពីអ្វីបានទាំងអស់ចំពោះរឿងឯកជនរបស់តារាក្នុងផលិតកម្ម” ស្របពេលដែលអ្នកតំណាងរបស់ Xoos ក៏បានចេញឆ្លើយតបស្រដៀងគ្នាថា៖ “វាពិតជាពិបាកក្នុងការបញ្ជាក់ពីរឿងឯកជនរបស់តារា”។


Xoos ជាតារាយូធូបកូរ៉េម្នាក់ដែលមានអាយុ ២៩ ឆ្នាំ និងមានអ្នកចុចតាមដានលើយូធូបច្រើនជាង ១,៥ លាននាក់។ នាងធ្លាប់បង្ហាញខ្លួនក្នុងរឿងភាគ “The Producer” ក្នុងឆ្នាំ ២០១៥ និងធ្លាប់ចូលប្រកួតក្នុងកម្មវិធី “MIXNINE” ក្នុងឆ្នាំ ២០១៧ ផងដែរ។

ថ្វីបើមិនមានការបញ្ជាក់ ឬបដិសេធចំៗ ពីតារាប្រុស Park SeoJoon ប៉ុន្ដែរូបថតអ្នកពីរថតរួមគ្នាជាមួយមិត្តភ័ក្ដិបានក្លាយជាប្រធានបទក្នុងបណ្ដាញសង្គម និងធ្វើឱ្យមហាជនជាច្រើនជឿថាអ្នកទាំងពីរប្រហែលកំពុងសេពគប់គ្នាមែនគ្រាន់តែមិនទាន់ចង់ប្រកាសជាសាធារណៈ៕

























Account
Security
Favourite Content