វណ្ណដា ទម្លាក់រូបថ្ងៃ The VannDa Listening Party មានទាំងតារាៗ អ្នកជំនួញ និងហ្វេនកកកុញ

កម្ម​វិធី The VannDa Listening Party របស់​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា ដែល​បាន​កន្លង​ផុត​ទៅ​ថ្មី​ៗ​រយៈពេល ២ ថ្ងៃ ប្រកប​ដោយ​ភាព​ជោគជ័យ។ តាមរយៈ​រូបភាព​ដែល​ម្ចាស់​បទ «J+o» កម្មវិធី​នោះ​មិនមែន​តែ​ហ្វេន​ឡើយ​ដែល​សម្រុក​ទៅ​ចូលរួម គេ​ឃើញ​មាន​ទាំង​អ្នក​សិល្បៈ និង​អ្នក​ជំនួញ​អនឡាញ​ល្បី​ៗ​ដូចគ្នា។

ក្នុង​ចំណោម​ភ្ញៀវ​ជាច្រើន ដែល​មាន​ទាំង​អ្នក​ក្នុង​សិល្បៈ​ដូច​គ្នា ព្រម​ទាំង Rapper ល្បី​ៗ អ្នក​បង្កើត​មាតិកា និង​បុគ្គល​ល្បី​ៗ​ជាច្រើន​រូប​ទៀត តារា​រ៉ប​វ័យ ២៨ ឆ្នាំ​រូបនេះ​ក៏​បាន​អញ្ជើញ​អ្នក​មាន​គុណ​ទៅ​ចូលរួម និង​មើល​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ដែរ។ អ្នក​ដែល​បាន​ចូលរួម The VannDa Listening Party ម្នាក់​ៗ​ពិត​ជា​សប្បាយរីករាយ បាន​កម្សាន្ត​អារម្មណ៍​ជាមួយ​បទចម្រៀង​ជាច្រើន​បទ​របស់​កំពូល​តារា​រ៉េប​លំដាប់​ប្រទេស​រូប​នេះ។

មិន​ត្រឹម​តែ​បាន​ស្ដាប់​ចម្រៀង​ថ្មី​ៗ និង​មុន​គេ​ប៉ុណ្ណោះ​ទេ អ្នក​ដែល​បាន​ចូលរួម​ក៏​បាន​លោត​រាំ​លេង ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​ចង្វាក់​ភ្លេង។ ត្បិត​ជា​កម្មវិធី Listening Party តែ​អ្នក​ដែល​បាន​ទៅ​ចូលរួម បាន​និយាយ​​ថាព្រឹត្តិការណ៍នោះ ​មិន​ខុស​ពី solo concert ឡើយ ដោយ​ការ​រៀបចំ​តុបតែង​ភ្លើង​ពណ៌ កន្លែង​អង្គុយ ឆាក speaker DJ table ជាដើម ល្អ​គ្មាន​កន្លែង​ទាស់។

វណ្ណដា ក៏​បាន​ជជែក​លេង និង​ឆ្លើយ​តប​សំណួរ​ខ្លះ​ៗ​ពី​អ្នក​គាំទ្រ​នៅ​ក្នុង The VannDa Listening Party ផង​ដែរ។ មក​មើល​សកម្មភាព​សប្បាយ​រីករាយទាំង ២ ​ថ្ងៃ នៃ​ The VannDa Listening Party កាលពី​ថ្ងៃ២៤ ២៥ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ៖

រូបភាព៖ Vann Da – វណ្ណដា


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *