អ្នកគ្រូ សាន្ត កុសុមៈ បង្ហាញអារម្មណ៍ពិតៗក្រោយបង្រៀនបានមួយរយៈ។ តារាសម្ដែងស្រីមុខស្រស់ កុសុមៈ បង្ហើបឱ្យអ្នកគាំទ្របានដឹងថាក្នុងនាមជាគ្រូបង្រៀនមួយរូបត្រូវចេះហោចណាស់ចាប់ពី ៤ ទៅ ៥ ជំនាញ ឬលើសហ្នឹង គួបផ្សំជាមួយសិល្បៈក្នុងការសម្ដែងផងដែរ។

«ធ្លាប់គិតថាឈប់ពីសិល្បៈមកបង្រៀនព្រោះខ្ជិលសម្ដែង តែខុសការគិត សម្ដែងរាល់ថ្ងៃ» សាន្ត កុសុមៈ និយាយចំៗដោយបើកចំហបែបនេះ ថែមទាំងលើកសរសើរដល់លោកគ្រូអ្នកគ្រូ និងបុគ្គលដែលមានជំនាញក្នុងការបង្រៀន រហូតធ្វើឱ្យបណ្ដាគ្រូ និងអ្នកក្នុងវិស័យអប់រំចូលខមិនព្រោងព្រាតបង្ហាញអារម្មណ៍របស់គាត់ភ្ជាប់ជាមួយបទពិសោធន៍។
សាន្ត កុសុមៈ បានបង្ហោះវីដេអូខ្លីរៀបរាប់ពីអារម្មណ៍ពិតយ៉ាងដូច្នេះថា៖ «ឈប់សម្ដែង មកធ្វើគ្រូ ដល់ពេលធ្វើគ្រូ បែរត្រូវសម្ដែងរាល់ថ្ងៃ» ក្នុងន័យនេះកញ្ញាបានបន្ថែមថា «រាល់ថ្ងៃក្រៅពីកាតព្វកិច្ចបង្រៀន ជាគ្រូម្នាក់ត្រូវចេះហោចណាស់ ៤ ទៅ ៥ ជំនាញបន្ថែមដូចជា ចេះច្រៀង ចេះរាំ ចេះគូររូបជាដើម សូម្បីការងារហត្ថកម្មផ្សេងទៀតក៏ត្រូវមានការយល់ដឹងយ៉ាងច្បាស់ដែរ»។ អ្នកគ្រូបឋមរូបស្រស់បន្ថែម៖ «ជារួមត្រូវចេះគ្រប់មុខតែម្ដង ដែលនេះជាសិល្បៈសម្ដែងមួយក្នុងការផ្ដល់និងចែករំលែកទៅកាន់សិស្សរបស់ខ្លួន»។



ជាមួយគ្នានេះ លោកគ្រូ-អ្នកគ្រូ និងបុគ្គលក្នុងវិស័យអប់រំដូចគ្នាក៏បានចូលខមិនចែករំលែកបទពិសោធន៍របស់ពួកគេរៀងៗខ្លួនបែបនេះ៖ «អត់ទាន់អស់ទេអូន នៅចេះផ្នែកច្បាប់ តុលាការកាត់ក្ដី ពេទ្យសង្គ្រោះបឋម កសិករដាំដំណាំ អ្នកចម្រៀង អ៉ីអនាម័យ»។ ខមិនខ្លះ៖ «ខ្ញុំគ្រូមត្តេយ្យ មិនមែនបង្រៀនតែ១មុខទេ ជាពេទ្យ ជាអ្នកកាត់ក្ដី ជាអ្នកអនាម័យ ចេះគ្រប់មុខហើយឥឡូវមានជំនាញច្រើនមុខ»។ ក៏មានខមិនផ្សេងទៀតថា៖ «បើកាន់ទី១ដល់ទី៣ទៀត បាត់ភាពជាខ្លួនឯងបាត់»៕
ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/share/r/1BeLnevsZP/
រូបភាព ៖ Kosamak San























Account
Security
Favourite Content