ថ្មីៗ នេះ ផលិតកម្ម NV Entertainment បានប្រកាសពីគម្រោងត្រៀមបញ្ចេញក្រុមចម្រៀងបុរសខេប៉ុប DXMON ដែលមានសមាជិកចំនួន ៦ រូប។ ក្រុមចម្រៀងនេះ នឹងត្រូវបញ្ចេញចម្រៀងជាផ្លូវការនៅដើមឆ្នាំ ២០២៤។

យោងតាមប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា៖ ក្រុមចម្រៀងនេះមានសមាជិកដូចជា Minja, Seita, Tee, TK, Rex និង Jo ស្របពេលដែលឈ្មោះរបស់ក្រុមនេះបានមកពីរបស់ជនជាតិក្រិច Daimon។ ក្រុមចម្រៀងនេះដើមឡើយមានឈ្មោះថា N11 ប៉ុន្ដែផលិតកម្មសម្រេចផ្លាស់ប្ដូរឈ្មោះមួយនេះចេញជំនួសឲ្យ DXMON វិញ។

ជាមួយគ្នាដែរ មុនបញ្ចេញចម្រៀងជាផ្លូវការក្រុម DXMON ក៏បានបង្ហាញខ្លួនក្នុងកម្មវិធី Genie Music Festival កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៣។ អ្វីដែលធ្វើឲ្យមហាជនជាច្រើនស្រឡាំងកាំងនោះ សមាជិក ២ រូបរបស់ក្រុម DXMON បានលេងស្ទីលម៉ូតសក់យ៉ាងប្លែកមានពណ៌ក្រហម និងខៀវ មើលទៅឃើញចែងចាំងខ្លាំងតែម្ដង បើទោះជាមើលពីចម្ងាយក៏ដោយ។ ម៉ូតសក់នេះដែរ គឺធំខ្លាំង និងមើលទៅប្លែកភ្នែកដែលគ្រាន់តែបង្ហាញខ្លួនភ្លាមត្រូវបានក្លាយជាប្រធានបទអ្នកលេងលើអ៊ីនធើណេតយកមកនិយាយពាសពេញតែម្ដង។





មិនតែប៉ុណ្ណោះ អ្នកគាំទ្រក្រុមចម្រៀងខេប៉ុបជាច្រើនបានបញ្ចេញមតិថា ស្ទីលសក់មួយនេះគឺស្រដៀងទៅនឹងម៉ូតសក់ដែលសមាជិកក្រុមចម្រៀង TVXQ ធ្លាប់ធ្វើកាលពីមុន។ ពួកគេលើកឡើងថា មិនសូវមានក្រុមចម្រៀងណាដែលមានភាពក្លាហានក្នុងការធ្វើម៉ូតសក់ដូច្នេះនោះទេ។ ការបង្ហាញខ្លួនដំបូងជាសាធារណៈរបស់ក្រុម DXMON ហាក់ទទួលបានមតិវិជ្ជមានច្រើន ស្របពេលដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំស្ដាប់ និងទស្សនា បទចម្រៀងរបស់ពួកគេដែលត្រៀមចេញនៅពេលឆាប់ៗខាងមុខ ៕























Account
Security
Favourite Content