Park Hanbyul ជាតារាស្រីល្បីឈ្មោះម្នាក់កាលពីកំឡុងឆ្នាំ ២០១០ ដោយនាងបានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗ និងមានការងារធ្វើជាហូរហែរដូចជាការដើរបង្ហាញម៉ូតព្រមទាំងចូលរួមកម្មវិធីប្រេនធំៗ ជាដើម។ តែបច្ចុប្បន្ន មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយរូបនាងទម្លាយថា រកព្រឹកខ្វះល្ងាច សឹងតែគ្មានអាហារនៅលើតុសម្រាប់ទទួលទានថែមទៀត។


បើតាមការបញ្ជាក់របស់តារាស្រី Park Hanbyul ផ្ទាល់បានឲ្យដឹងថា៖ សព្វថ្ងៃនាងត្រូវមើលថែកូនតូចដល់ទៅពីរនាក់ និងមានការជួយជ្រោមជ្រែងខ្លះពីម្ដាយបង្កើតរបស់នាង។ ចំណែកស្វាមីរបស់នាងកំពុងជាប់ពាក់ព័ន្ធរឿងកេងបន្លំប្រាក់ និងជួញដូរនារីខុសច្បាប់។
Park Hanbyul បានឲ្យដឹងថា៖ នាងស្ទើរតែគ្មានប្រាក់ជាប់ខ្លួន បើសិនជានាងមានប្រាក់ គឺត្រូវចំណាយលើការហូបចុក។ ប្រសិនបើនាងមានប្រាក់ច្រើននាងចង់ប្រគល់ឲ្យទៅម្ដាយរបស់នាងដើម្បីជាថ្លៃចាយវាយប្រចាំថ្ងៃ។ ប្រាក់ដែលនាងខិតខំប្រឹងរកពីធ្វើការនៅហាងកាហ្វេគឺមិនសល់នោះទេ និងមិនស្ថិតស្ថេរទៀតពេលខ្លះក៏មានប្រាក់ ពេលខ្លះក៏អត់។


គួរបញ្ជាក់ផងដែរថា ស្វាមីរបស់នាងគឺលោក Yoo In Seok លោកបានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវធំកាលពីឆ្នាំ ២០១៩ ទាក់ទងរឿងកេងបន្លំប្រាក់ និងជួញដូរនារីខុសច្បាប់។ ជនជាប់ចោទក្នុងចំណោមនោះក៏មាន Seungri ដែលជាអតីតសមាជិកក្រុមចម្រៀង BigBang ដែរ។ រឿងអាស្រូវរបស់ស្វាមីនាងធ្វើឲ្យនាងត្រូវអស់ការងារធ្វើ គ្មានរឿងសម្ដែង ប្រេនៗដែលធ្លាប់ធ្វើការជាមួយទាំងអស់សុទ្ធតែប្រកាសឈប់ពាក់ព័ន្ធជាមួយនាង ទើបធ្វើឲ្យជីវភាពតារាស្រី Park Hanbyul ធ្លាក់ស្ទើរដល់កម្រិតសូន្យ៕

























Account
Security
Favourite Content