ជាមោទនភាពដ៏ធំសម្បើមសម្រាប់សិល្បករខ្មែរ ២រូប គឺ កំពូលតារារ៉េបវ័យក្មេងពោរពេញដោយសមត្ថភាព វណ្ណដា និងតារាចម្រៀងជំនាញឧបករណ៍តន្ត្រីបុរាណ វណ្ណថាន ដែលអ្នកទាំងពីរបានធ្វើឱ្យកក្រើកឆាកមហោស្រពប្រគំតន្ត្រី Sabaidee Fest នៅទីក្រុង Chino ភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក។



ស្របពេលកំពុងមានវត្តមាននៅទឹកដីសហរដ្ឋអាមេរិក វណ្ណដា ឆ្លៀតធ្វើឱ្យអ្នកគាំទ្ររំភើប ដោយសារ status មួយ ប្រកាសពីការត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីចំណងជើងថា «Baby mama»។
តារាប្រុសវ័យ ២៧ ឆ្នាំ បានបង្ហោះឡើងថា «អាទិត្យនេះជូនចម្រៀងមួយបទក្រោមចំណងជើងថា “Baby mama”» ដែល status យ៉ាងខ្លីនេះមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះហ្វេនៗនៅកម្ពុជា ដោយគេឃើញហ្វេនៗយ៉ាងភ្លូកទឹកភ្លូកដីនាំគ្នាចូលទៅ comment មតិយោបល់ផ្សេងៗបង្ហាញពីភាពអន្ទះសាចង់ស្តាប់បទចម្រៀងថ្មីនេះ។ ភាពអន្ទះសារបស់ហ្វេនៗកើតឡើងស្របពេល វណ្ណដា បង្ហោះ status នេះ ក៏ដូចជាវីដេអូខ្លីមួយពីសកម្មភាពនៅសហរដ្ឋអាមេរិកជាមួយសំឡេងចម្រៀងល្វើយៗនៅក្នុងនោះ។

សូមជម្រាបផងដែរថា ក្រោយជោគជ័យការសម្តែងនៅមហោស្រពប្រគំតន្ត្រី Sabaidee Fest វណ្ណដា និង វណ្ណថាន នឹងបន្តដំណើរទៅសម្តែងនៅ Showbox SoDo in Seattle, WA នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ មុនពេលអ្នកទាំងពីរធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ៕























































Account
Security
Favourite Content