អាយដលនាំសំណាង! គ្រាន់តែយល់សប្តិឃើញ Byeon Woo-seok អ្នកគាំទ្រម្នាក់ឈ្នះឆ្នោត ១.៤៧ លានដុល្លារ

ក្រោយយល់សប្តិឃើញតារាក្នុងដួងចិត្ត Byeon Woo-seok អ្នកគាំទ្រម្នាក់បានសម្រេចចិត្តទិញឆ្នោតកោស ឈ្នះបានរង្វាន់ធំ ជាទឹកប្រាក់ចំនួន ២ ពាន់លានវ៉ុន ស្នើនឹង ១.៤៧ លានដុល្លារអាមេរិក។

កាលពីថ្ងៃទី១១ មិថុនានេះ Donghaeng Lottery ដែលជាក្រុមហ៊ុនឆ្នោតរបស់កូរ៉េខាងត្បូង បានចុះផ្សាយនូវបទសម្ភាសន៍ជាមួយនឹងអ្នកឈ្នះឆ្នោតរង្វាន់ធំពី 61st Speed ​​Lotto 2000 មកពីខេត្ត Gangwon ដោយបុគ្គលមិនបង្ហាញអត្តសញ្ញាណនេះបានរៀបរាប់ថា សំណាងនេះបានមកពី Byeon Woo-seok។

បុរសជាស្វាមី បានរៀបរាប់ថា៖ “ភរិយារបស់ខ្ញុំសុបិនឃើញតារាសម្តែង Byeon Woo-seok បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ។ គាត់បានបង្ហាញខ្លួនជាមួយនឹងសម្រស់សង្ហាដូចទេវបុត្រពី​ស្ថានសួគ៌អ៊ីចឹង ហើយស្រែកហៅឈ្មោះប្រពន្ធខ្ញុំនៅពេលគេចែករង្វាន់ ថែមទាំងបានឱបនាងទៀតផង”។

បន្ទាប់ពីយល់សប្តិឃើញបែបនេះ លោកបានឱ្យដឹងបន្ថែមថា ប្រពន្ធគាត់ក៏បានទៅទិញឆ្នោតកោស ហើយក៏ត្រូវរង្វាន់ធំតែម្ដង។ បន្ថែមពីនេះ លោកនិយាយទៀតថា៖ “យើងសប្បាយចិត្តណាស់ដែលឈ្នះរង្វាន់នេះ ហើយយើងពិតជាចង់អរគុណដល់ Byeon Woo-seok មែនទែន”។

ក្រៅពីកិច្ចសម្ភាសន៍ បុគ្គលមានសំណាងរូបនេះក៏បានសរសេរសំណេរខ្លីមួយមានន័យថា “អរគុណ Byeon Woo-seok ដែលបាននាំសំណាងមកគ្រួសារយើង” ហើយក្រោយពីប្រយោគនេះបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម តារាប្រុសដោយផ្ទាល់ក៏បានចូលទៅបញ្ចេញមតិបែបលេងសើចដែរថា៖ “ចាំខ្ញុំផង ខ្ញុំទៅរកអ្នកហើយ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *