ពិតណាស់ដំណឹងដែលតារាសម្ដែងប្រុសល្បី Song Joongki រៀបការជាមួយមិត្តស្រីថ្មី Katy Louis ធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលតែក៏ចូលរួមអបអរសាទរផងដែរព្រោះក្រៅពីរៀបការអ្នកទាំងពីរក៏ត្រៀមទទួលសមាជិកថ្មីតូចម្នាក់ទៀតចូលគ្រួសារ។ ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់បានស្គាល់ឡើយថា ភរិយារបស់តារាប្រុស Song Joongki ជានរណាឱ្យប្រាកដអ៊ីចឹងមកដឹងពីប្រវត្ដិខ្លះៗ របស់ Katy Louis ទាំងអស់គ្នា៖

១. Katy Louis Saunders កើតនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៩៨៤ នៅទីក្រុងឡុងដ៍។ នាងមានឳពុកជាជនជាតិអង់គ្លេស និងម្ដាយជាជនជាតិកូឡុំប៊ី។
២. Katy បានផ្លាស់ប្ដូរទៅរស់នៅទីក្រុង រ៉ូម ប្រទេស អ៊ីតាលី តាំងពីនៅវ័យកុមារ។ នាងអាចនិយាយភាសាអង់គ្លេស និងអ៊ីតាលី បានយ៉ាងស្ទាត់ជំនាញ ហើយបច្ចុប្បន្នកំពុងរៀនភាសាកូរ៉េបន្ថែមមួយទៀត។
៣.នាងជានិស្សិតផ្នែកមុខជំនួញនៅសាកលវិទ្យាល័យល្បី Milan។
៤. នាងជាតារាសម្ដែងម្នាក់ និងចាប់ផ្ដើមសម្ដែងដំបូងក្នុងឆ្នាំ ២០០២។

៥. នាងធ្លាប់បានឈ្នះពានរង្វាន់ក្នុងឆ្នាំ ២០០៦ ដោយសម្ដែងជាតួ Giulia Farnese ក្នុងរឿង Los Borgia។
៦. នាងជាមនុស្សដែលមិនសូវសកម្មលើបណ្ដាញសង្គមឡើយ រាល់បណ្ដាញសង្គមរបស់នាងទាំងអស់សុទ្ធតែខានបង្ហោះរូប និងបង្ហោះអ្វីផ្សេងៗ ជាច្រើនឆ្នាំមកហើយ។
៧. ថ្វីបើមិនមានការបញ្ជាក់ជាផ្លូវការ ប៉ុន្ដែតាមប្រភពផ្ទៃក្នុងបានឱ្យដឹងថា នាងជាគ្រូភាសាអង់គ្លេសរបស់ Song Joongki។
៨. បច្ចុប្បន្ននាងឈប់ទទួលសម្ដែងរឿងនានា នាងផ្លាស់ប្ដូរទៅធ្វើជាផលិតករ និងធ្វើកម្មវិធីសិល្បៈផ្សេងៗ៕























Account
Security
Favourite Content