ពលរដ្ឋភៀសសឹក ៦០០ គ្រួសារទទួលបានជំនួយនិងថវិកាពី ជី ដេវីត និង ទេព បូព្រឹក្ស ដោយផ្ទាល់

គ្រួសារប្រមាណជា ៦០០ ​បាន​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​តារា​ចម្រៀង ជី ដេវីត និង​ភរិយា ទេព បូព្រឹក្ស តាម​រយៈ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ»។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​អាខោន​ផ្លូវ​ការ ម្ចាស់បទ «Top Of The Lady» ។

ពេល​នេះ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ» ដែល​ផ្ដួច​ផ្ដើម​និង​រៀប​ចំ​ដោយ​តារាចម្រៀង ជី ដេវីត និង​អ្នកនាង ទេព បូព្រឹក្ស បាន​ទៅ​ដល់​ជំរំ​ភៀស​សឹក​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​ដែល​បាន​ធ្វើ​ការ​ជម្លៀស​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​មក​កាន់​ទី​សុវត្ថិភាព ​ក្រោយ​មាន​ការ​បាញ់​ប្រហារ​យ៉ាង​កំរោល​ពី​សំណាក់​ទាហាន​ថៃ។ តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​មុន​នេះ​បន្តិច​ឃើញ​​ប្រជាជន​ជា​ច្រើន​គ្រួសារ មាន​ទាំង​ចាស់​និង​ក្មេង មក​ជួប​ជុំ​នៅ​ចំណុច​ទីតាំង​មួយ​ដែល​បាន​រៀប​ចំ​ដើម្បី​ទទួល​យក​នូវ​សម្ភារៈ​ប្រើ​ប្រាស់ អាហារ​ហូប​ចុក និង​ថវិកា​ពី​សំណាក់​ក្រុម​ការងារ​របស់​មូល​និធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ» ក៏​ដូច​ជា​លោក ជី ដេវីត និង​ ទេព បូព្រឹក្ស ដោយ​ផ្ទាល់។ សម្រាប់​ទីតាំង​ជន​ភៀស​សឹក លោក ជី ដេវីត មិន​បាន​ជម្រាប​នោះ​ទេ ដើម្បី​ធានា​សុវត្ថិភាពជូន​​ពលរដ្ឋ​ភៀស​សឹក​។

ពលរដ្ឋភៀសសឹកដែលបានមកទទួលយកជំនួយបានបង្ហាញទឹក​មុខ​ដែល​ដិតដាម​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ​នៅ​ពី​ក្រោយ​សង្គ្រាម​មិន​ញញើត​ដៃ​ពី​សំណាក់​ទាហាន​ថៃ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​លើក​នេះ​ទាហាន​អប្រិយ​ទាំង​នោះ​បាន​បាញ់​តម្រង់​មក​កាន់​ជន​ស៊ីវិល​ស្លូត​ត្រង់ និង​ទីលំនៅ​ពួក​គាត់​ដោយ​មិន​ញញើត​អ្វី​បន្តិច​សោះ។

គិត​ត្រឹម​ម៉ោង ៦ ល្ងាច ម្សិលមិញ ស្ថានភាព​ជន​ភៀស​សឹក​កម្ពុជា​ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​បាន​កើន​ឡើង​ដល់​ទៅ ៥៥ ៧៤៣ គ្រួសារ ដែល​មាន​ចំនួន​ស្មើ ១៩២ ១៧៣ នាក់។ គួរ​បញ្ជាក់​ថា ខេត្ត​ដែល​ទទួល​រង​គ្រោះ​មាន​ដូច​ជា ឧត្តរមានជ័យ ព្រះវិហារ បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ បាត់ដំបង​ ។ នេះបើតាម​ការ​ជូន​ដំណឹង​ផ្លូវការលើផេកក្រសួងការពារជាតិ៕

រូបភាព ៖ Tep Boprek



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *