៦ លើកតារាថៃ និងកូរ៉េល្បីៗ សហការគ្នាធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំង

ពិតណាស់ ការសហការគ្នារវាងតារាល្បី និងតារាល្បី ប្រាកដជាធ្វើឱ្យហ្វេនៗមានអារម្មណ៍រីករាយ ជាពិសេសបើឆ្លងប្រទេសទៀតនោះកាន់តែរំភើប។ ជាក់ស្ដែង ៦ លើកដែលតារាថៃ និងតារាកូរ៉េមានឈ្មោះល្បីមកប៉ះគ្នាសុទ្ធតែធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលតែម្ដង។ តោះទៅមើលថាជានរណាខ្លះ៖

៦.Milli F.Hero និង ChangBin សមាជិកក្រុម Straykids

តារារ៉េបដ៏ល្បីពីររូបមកពីប្រទេសថៃគឺលោក F.Hero និងតារាស្រី Milli រួមគ្នាជាមួយសមាជិកក្រុមខេប៉ុប Straykids គឺ Changbin។ ទាំងបីរូបបានច្រៀងចម្រៀងរួមគ្នាមួយបទមានចំណងជើងថា “Mirror Mirror” ខណៈទទួលបានការគាំទ្រខ្លាំងពីមហាជន និងមានអ្នកចុចចូលទស្សនាក្នុងយូធូបដល់ទៅជាង ៦៤ លានដង។

៥.តារានៅផលិតកម្ម Nadao Bangkok និងក្រុម Got7

ជំនួបរវាងតារាពីរក្រុមនេះគឺនៅពេលដែលថតរឿងខ្លីជាមួយគ្នាមានចំណងជើងថា Sanctuary ក្នុងឆ្នាំ ២០១៦។ ដោយក្នុងនោះតារាមកពី Nadaobangkok របស់ប្រទេសថៃមានដូចជា Bank Thiti, Tor Tanaphob, James Theeradon និងសមាជិកក្រុម Got7។

៤.Mark Prin និង Kim Taehee

ក្នុងឆ្នាំ ២០១៣ តារាប្រុសស្រីទាំងពីររូបបានសហការគ្នាថតស្បតពាណិជ្ជកម្មឱ្យខាងក្រុមហ៊ុន 12plus ខណៈ Kim Taehee ក៏បានមកប្រម៉ូត និងឡើងកម្មវិធីនៅប្រទេសថៃជាមួយ Mark Prin ផងដែរ។

៣.James Ma និង EunJung

ចំណែកតារាប្រុសស្រីពីររូបនេះមានឱកាសជួប និងធ្វើការរួមគ្នាក្នុងឆ្នាំ ២០១៥ ដោយបានសម្ដែងខ្សែភាពយន្ដបែបកំប្លែង និងមនោសញ្ចេតនាមានចំណងជើងថា “Macro Love”។

២.Mew Nittha និង Song Joongki

អ្នកទាំងពីរមានឱកាសជួបគ្នាដំបូងកាលពីឆ្នាំ ២០១៦ ដោយសារតែមកសម្ពោធហាងថ្មីរបស់ផលិតផល 11street   ក្នុងនាមជាអ្នកតំណាងប្រេន។ ខណៈក្នុងឆ្នាំ ២០១៨​ ក៏មានឱកាសជួបគ្នាចៃដន្យម្ដងទៀតក្នុងកម្មវិធីជួបជុំរបស់ប្រេនខោអាវ Valentino។  

១.Aum patcharapa និង Lee Minho

ក្នុងឆ្នាំ ២០១២ កំពូលតារាប្រចាំប្រទេសទាំងពីរបានជួបគ្នាថតស្បតពាណិជ្ជកម្មឱ្យក្រុមហ៊ុន 12plus។ ការប៉ះគ្នារវាងអ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រមិនថាប្រទេសថៃ ឬកូរ៉េសុទ្ធសឹងតែរំភើបជាខ្លាំងព្រោះស្រីស្អាត និងប្រុសសង្ហារពិតណាស់នរណាក៏ចាប់អារម្មណ៍ដែរ។

តោះក្នុងចំណោមគូសហការទាំងអស់ប្រិយមិត្តចូលចិត្តមួយណាជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ