រំជួលចិត្តក្រោយបានឃើញតារាចម្រៀងរ៉េបល្បីៗនៅក្នុងស្រុកជាច្រើនរូប ប្រមែប្រមូលគ្នាធ្វើការប្រគំតន្រ្តី ដើម្បីរៃអង្គាសថវិកាជួយដល់ភរិយាតារារ៉េប King Chi ព្រោះខ្វះខាតក្នុងការព្យាបាលវះកាត់ផ្លាស់ប្ដូរក្រលៀនថ្មី។

ការប្រគំតន្រ្តីខ្នាតតូចមួយត្រូវបានរៀបចំឡើងដោយតារាចម្រៀងរ៉េបក្នុងស្រុកក្នុងគោលបំណងចែករំលែកការលំបាក ដែលជាបន្ទុកមួយដ៏ធ្ងន់របស់តារារ៉េប King Chi។ ដូចដែលមហាជនបានដឹងហើយថាតារាចម្រៀងរ៉េប King Chi ម្ចាស់បទ «កាលុងឃុង» បានជួបទុក្ខធំ ព្រោះភរិយាមានជំងឺខ្សោយតម្រង់នោម តម្រូវធ្វើការវះកាត់។
ក្រោយមានបញ្ហានេះ King Chi បានដាក់លក់ផ្ទះនៅខេត្ត ហាងសាឡន ជាបន្ទាន់ដើម្បីយកលុយមកព្យាបាលជំងឺប្រពន្ធ។ មិនតែប៉ុណ្ណោះ លោកខំទាំងយប់ថ្ងៃ ដើម្បីច្រៀងយកលុយមកព្យាបាលប្រពន្ធផង និងផ្គត់ផ្គង់គ្រួសារដែលមានកូនតូចៗចំនួន ២ នាក់។
តែទោះជាយ៉ាងនេះដោយសារតែថ្លៃព្យាបាលមានតម្លៃខ្ពស់ណាមួយភរិយារបស់លោកក៏តម្រូវត្រូវវះកាត់ ដើម្បីប្ដូរក្រលៀនថ្មីទើបបណ្ដាសិល្បករក្នុងវិស័យរ៉េបដែលមានដូចជា កញ្ញា KAO SOPHIA , JUVIE , MC SEY ,1 NE និង King Chi ដែលអ្នកទាំងប្រាំបានរៀបចំការប្រគំតន្ត្រីខ្នាតតូចនៅក្នុងទីតាំង 9-ណែន Plub ទួលគោក ដោយក្នុងសំបុត្រទស្សនាមានតម្លៃ ១០ ដុល្លារ។ សម្រាប់ថវិកាដែលរកបានពីការលក់សំបុត្រទាំងអស់នឹងធ្វើការប្រគល់ជូនទៅឱ្យលោក King Chi ដើម្បីយកទៅវះកាត់ផ្លាស់ប្ដូរក្រលៀនថ្មីឱ្យភរិយារបស់លោក៕









រូបភាព ៖ FB























Account
Security
Favourite Content