ដុងសិល្បៈពេញខ្លួនតែម្ដង! ក្រៅពីអាជីពចម្រៀងនិងសម្ដែង តារាស្រីកូរ៉េទាំង ៥ រូបនេះមានទេពកោសល្យខាងគំនូរមិនធម្មតា

គំនូរជាសិល្បៈមួយប្រភេទដែលកើតចេញពីជំនាញដ៏ប៉ិនប្រសប់ និងដុងពីកំណើតរបស់ជាងម្នាក់ៗ។ ដោយឡែក ក្រៅពីការងារជាអ្នកចម្រៀង និងអ្នកសម្ដែង សិល្បការិនីរបស់កូរ៉េទាំងនេះក៏ជាជាងគំនូរលាក់មុខផងដែរ។ ដូច្នេះ មកស្គាល់តារាស្រី ៥ដួងដែលមានទឹកដៃមិនធម្មតា រហូតអ្នកគាំទ្រសឹងតែមិនជឿថាជាស្នាដៃគំនូររបស់ពួកគេ។

១. Seulgi

មិនត្រឹមតែជាចំណង់ចំណូលចិត្តដែលខ្លួនតែងធ្វើពេលនៅផ្ទះប៉ុណ្ណោះទេ តែសមាជិកក្រុម Red Velvet រូបនេះក៏មានចំណេះដឹងទៅលើទម្រង់ផ្សេងៗរបស់សិល្បៈប្រភេទនេះផងដែរ មិនថាការគូសវាស (sketching) គំនូរខ្មៅដៃ ក៏ដូចជាគំនូរពីពណ៌ប្រេងជាដើម។

Seulgi ជាញឹកញយតែងចែករំលែកស្នាដៃរបស់ខ្លួននៅលើ Instagram និងតែងរួមចំណែកជួយដល់សហគមន៍សិល្បៈតាមរយៈគម្រោងនានារបស់នាង។ ទាំងនោះ អាចបញ្ជាក់ពីក្ដីស្រឡាញ់ផ្ទាល់ខ្លួនដែលអ្នកចម្រៀងរូបនេះមានចំពោះសិល្បៈ។

២. Suzy

ត្បិតផ្ដើមអាជីពជាសមាជិកតារាចម្រៀងខេប៉ុបរបស់ក្រុម Miss A​ និងបន្តការងារសិល្បៈជាតារាសម្ដែងក៏ពិតមែន តែស្នាដៃគំនូររបស់ Suzy ក៏មិនធម្មតាដែរ។

ជាក់ស្ដែងនៅក្នុងវីដេអូមួយរបស់គណនីយូធូប MANAGEMENT SOOP Official តួស្រីក្នុងរឿង​ Start-Up រូបនេះបានគូររូបរបស់តារាសម្ដែងប្រុស Choi Wook Shik នៅលើ iPad។ ថ្វីបើមានរយៈពេលខ្លី តែលទ្ធផលចេញមកនៅតែស្អាត នេះសមជាអ្នកសិល្បៈគ្រប់គ្រឿងពិតមែន។

៣. Yura

ក្នុងនាមជាសិស្សដែលបញ្ចប់ការសិក្សនៅវិទ្យាល័យ Ulsan High School of Arts សមាជិកក្រុមចម្រៀងខេប៉ុប ​Girl’s Day រូបនេះបានរៀបចំការតាំងពិព័រណ៍ស្នាដៃទោលលើកដំបូងរបស់ខ្លួនកាលពីឆ្នាំ ២០២២ ដោយមានការចូលរួមពីបុគ្គលល្បីជាច្រើនរូបនៅក្នុងវិស័យសិល្បៈ។

ក្រៅពីច្រៀង និងរាំ នេះជាទេសកោសល្យមួយនេះរបស់ Yura ដែលអ្នកគាំទ្រនាំគ្នាកោតសរសើរ។

៤. Han So Hee

Han So Hee បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនពីទឹកដៃដ៏ប៉ិនប្រសប់របស់នាង ក្រោយធ្វើការចែករំលែកគំនូរ ២ផ្ទាំងនៅលើគណនី Instagram ផ្ទាល់ខ្លួន។ ត្បិតមិនមែនជាជាងគំនូរដែលបានឆ្លងកាត់ការសិក្សាជាក់លាក់ណាមួយក៏ពិតមែន តែស្នាដៃរបស់តារាស្រីរូបនេះ បានទាក់ទាញចិត្តរបស់អ្នកគាំទ្ររហូតទទួលបាន ១លាន Like នៅលើការបង្ហោះដដែលនេះ។

៥. Go Youn Jung

ចាប់ផ្ដើមទទួលប្រជាប្រិយភាពក្នុងវិស័យសិល្បៈជាលើកដំបូងនៅក្នុងរឿង Moving តារាសម្ដែងរូបនេះបានសិក្សាផ្នែកនេះសិល្បៈតាំងតែពីរៀននៅវិទ្យាល័យ Seoul Arts មកម៉្លេះ។ ក្រោយមកទើប Go Youn Jung បន្តការសិក្សាក្នុងជំនាញ សិល្បៈសហសម័យ នៅសាកលវិទ្យាល័យ Seoul Women’s University។

ស័ក្ដិសមនឹងកេរ្តិ៍ឈ្មោះជាសិស្សផ្នែកសិល្បៈពិតមែន នាងធ្លាប់បានចែករំលែកស្នាដៃគូរវាសរបស់ខ្លួននៅគណនី Instagram មិនតិចដងនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *