បវរកញ្ញាចក្កវាឡកម្ពុជានាំគ្នាយំគគ្រូក ពេល ងិន ម៉ារ៉ាឌី រកបានបុរសល្អជាគូគ្រង

គិតត្រឹមឆ្នាំ ២០២២ កម្ពុជារកឃើញបវរកញ្ញាចក្កវាឡកម្ពុជា ៦ ជំនាន់ ដោយរាប់ចាប់តាំងពី ប៊ី សុធារី មក។ គួរឱ្យសោកស្តាយ ដោយសារបវរកញ្ញារាងខ្ពស់ស្រឡះ ប៊ី សុធារី បានលាលែងតំណែងនេះ ទើបបច្ចុប្បន្នយើងឃើញមានតែ Miss Universe Cambodia ៥ នាក់ប៉ុណ្ណោះដែលនៅសកម្ម ហើយមានអ្នកគាំទ្រច្រើនកុះករ។

ថ្ងៃមង្គលការរបស់ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ម្សិលមិញ ក៏ជាមង្គលការដំបូងគេបង្អស់ក្នុងចង្កោមបងប្អូនគ្រួសារ Miss Universe Cambodia ដូច្នេះ រោងជ័យនោះកក្រើកពិភពសិល្បៈតែម្តង ពិសេសគឺអ្នកពាក់ព័ន្ធវិស័យប្រកួតប្រជែងសម្រស់ ដោយសាររៀបការ បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១។ សិល្បករ-សិល្បការិនី បវរកញ្ញា និងបុរសឯក នាំគ្នាតុបតែងលម្អកាយស្អាតទាក់ភ្នែកមហាជន ជាមួយឈុតរ៉ូប និងគ្រឿងអលង្ការភ្លឺព្រាកៗប្រដេញពេញរោងការ។

ក្នុងនោះក៏មានវត្តមាន បវរកញ្ញាចក្កវាឡកម្ពុជាទាំង ៥ រូបផងដែរ រួមមាន​ រឿន ណាត MUC 2018 ,សំណាង អេលីណា MUC 2019,រ៉េត សារីតា MUC 2020 និងMUC ហង្ស ម៉ានីតា ដោយម្នាក់ៗតុបតែងខ្លួនស្រស់ស្អាតដូចព្រះនាងចូលរួមមង្គលការបងប្អូនក្នុងត្រកូល MUC ងិន ម៉ារ៉ាឌី។ ដោយក្តីរំភើបចេញពីក្នុងចិត្តចំពោះបងប្អូនក្នុងត្រកូល MUC  យប់មិញនេះ គេឃើញបវរកញ្ញាចក្កវាឡកម្ពុជា ទាំង៤រូប នាំគ្នាយំគគ្រូកកណ្តាលពិធីមង្គលការរបស់ MUC 2021 សូម្បីតែកូនក្រមុំក៏នឹកស្មានមិនដល់ រហូតនាងបង្ហោះវីដេអូនោះ ដោយភ្ជាប់ពាក្យពេចន៍ថា «ខ្ញុំមិនដែលឃើញពួកគាត់ទាំង4 នាក់ យំឬក៏សម្រក់ទឹកភ្នែកទេ ប៉ុន្តែយប់មិញនាងខ្ញុំ បានឃើញ បងៗគាត់សម្រក់ទឹកភ្នែកដោយក្តីរំភើប អរគុណ សម្រាប់ការរាប់អាន ស្រឡាញ់នឹងអាណិត Miss universe family»។ នេះបង្ហាញឱ្យពីក្តីរំភើប ការរាប់អានជ្រាលជ្រៅ ដែលបងប្អូនមានចំពោះគ្នា។

សូមជម្រាបថា ងិន ម៉ារ៉ាឌី ដែលទើបផ្លាស់ប្តូរងារពី កញ្ញា ទៅជា អ្នកនាង ជាបវរកញ្ញាចក្កវាឡកម្ពុជាដំបូងគេបង្អស់ដែលដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរ ស្របពេលអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាកំពុងតាមដានយ៉ាងស្អិតថា បវរកញ្ញាចក្កវាឡកម្ពុជានឹងជាអ្នករៀបការបន្ទាប់ ខណៈដែលម្នាក់ៗសុទ្ធសឹងតែមានម្ចាស់ចិត្តរៀងៗខ្លួនហើយនោះ គ្រាន់តែខ្លះបើកបង្ហាញឱ្យអ្នកគាំទ្រដឹង តែខ្លះទៀតនៅលាក់ការណ៍ជិតនៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម