បវរកញ្ញាវ័យក្មេងកម្ពុជា ៣ រូប ឈ្នះតំណែងពីការប្រកួតអន្តរជាតិម្នាក់មួយជូនជាតិមាតុភូមិ

ទោះបីជាលទ្ធផលចេញមកមិនល្អដូចការរំពឹងទុក ១០០% ក៏ពិតមែន តែបវរកញ្ញាវ័យក្មេងកម្ពុជា ៣ រូប​ ឆន ស្រីពៅ Miss preteen universe Cambodia 2023 , យិនដា សុខាសុធានី Miss teen universe Cambodia 2023 និង ម៉ន កេតន៍ស្ឋានា Little miss universe Cambodia 2023 ធ្វើបានយ៉ាងល្អ​ក្នុងការប្រកួតអន្តរជាតិ ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍កន្លងទៅ។

ថ្វីដ្បិតតែមិនដណ្តើមបានមកុដជយលាភីធំ តែបវរកញ្ញាវ័យក្មេងកម្ពុជាទាំង ៣​ ឈ្នះបានតំណែងពីការប្រកួតអន្តរជាតិម្នាក់ ១ មកជូនប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ។ ជាក់ស្តែង ក្រោយឆ្លងកាត់ការប្រកួតវិញ្ញាសាជាច្រើននៃកម្មវិធី Little Miss & Miss Teen Universe យុវតី ឆន ស្រីពៅ ឈ្នះតំណែង Miss Preteen Universe Global 2024 , យិនដា សុខាសុធានី ឈ្នះតំណែង Miss Teen Universe Asia 2024 និង ម៉ន កេតន៍ស្ឋានា ឈ្នះតំណែង Little Miss Universe Global 2024។

មនុស្សម្នាជាច្រើនបានសម្តែងការអបអរសាទរដល់បវរកញ្ញាវ័យក្មេងកម្ពុជាទាំងអស់ តែទន្ទឹមគ្នានោះក៏មានអ្នកសម្តែងការសោកស្តាយចំពោះសមត្ថភាពបវរកញ្ញាកម្ពុជាទាំង ៣ ព្រោះគ្រប់គ្នាដាក់ក្តីរំពឹងខ្ពស់លើអ្នកទាំង ៣ ថា នឹងអាចដណ្តើមមកុដជយលាភីជូនប្រទេសកម្ពុជា។ ប៉ុន្តែ ដោយសារកម្មវិធីមិនមានវគ្គសំណួរចម្លើយ ធ្វើឱ្យបេក្ខភាពតំណាងកម្ពុជាទាំង ៣ គ្មានឱកាសឆ្លើយ Q&A ដែលពួកគេបានហ្វឹកហាត់ត្រៀមនោះឡើយ។

ទោះជាយ៉ាងនេះក្តី ម្ចាស់ជយលាភីទាំង ៣រូប នៅតែទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នគ្រប់គ្រង ក្រុមគ្រួសារ មិត្តភ័ក្ត និងបណ្តាអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ចំពោះភាពជោគជ័យដែលពួកគេនាំមកជូនប្រទេសកម្ពុជានាពេលនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

សាលាដូង លើភ្នំគិរីរម្យ ប្រឈមការបិទទ្វារ ព្រោះអស់ថវិកាក្នុងការ​ទ្រទ្រង់

សាលា​ដែល​ជួយ​ក្មេង​ៗ​តូច​ៗ​លើ​ភ្នំ​គិរីរម្យ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ហើយ។ នេះបើយោងតាម​សម្ដីលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង បាន​ប្រកាស​ ដ្បិត​ពុំ​អាច​មាន​លទ្ធភាព​ទ្រទ្រង់​បន្ត។

មួយឆ្នាំចូលឆ្នាំម្ដង! សិស្សចិនវ័យ ១៤ឆ្នាំម្នាក់វេចអីវ៉ាន់អស់ពីបន្ទប់ស្នាក់នៅទៅលេងស្រុកកំណើត

សិស្សចិនដែលស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីមានអ្នកបង្ហោះរូបភាពរបស់គេកំពុងរង់ចាំរថភ្លើងទៅលេងស្រុកកំណើត ជាមួយនឹងការស្ពាយ 

Valentine ឆ្នាំនេះ នរិទ្ធ ចាប់ដៃ វណ្ណដា បញ្ចេញបទចម្រៀងថ្មី អត្ថន័យមធ្យម ងំអ្នកច្រៀងមើលទៅ cute

តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែង​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យូរ​ទៀតហើយ ដោយ​មុន​នេះ​បន្តិច​តារា​ប្រុស​ទាំង ២ របស់​ផលិតកម្ម​បារមី បាន​បញ្ចេញ​បទ “DECADE OF LOVE” អបអរ​បុណ្យ​នៃ​​ថ្ងៃ

Lee Chae Min ទទួលបានតំណែងតួ​ឯកក្នុងរឿងថ្មីមួយទៀត ធ្វើការជាមួយអ្នកដឹកនាំរឿង Queen of Tears

នៅថ្ងៃទី១២ ខែកុម្ភៈនេះ Kbizoom បានចុះផ្សាយថា Lee Chae Min នឹងសម្ដែងនៅក្នុងរឿងថ្មីក្រោមចំណងជើង My Reason to Die​ ជាការងាររួមគ្នាជាមួយនឹងនឹង Kim Hee Won អ្នកសហដឹកនាំរឿង Queen of Tears។

Jung Kook ជះរាងសង្ហាមិនធម្មតាខណៈទទួលតំណែងជាទូតសុច្ឆន្ទៈសកលរបស់ម៉ាកនាឡិកាប្រណីតស្វីស

ក្រុមហ៊ុន Hublot ដែលជាម៉ាកនាឡិកាប្រណីតដ៏ល្បីប្រទេសស្វីសបានប្រកាសស្វាគមន៍ Jung Kook សិល្បករលំដាប់ពិភពលោក និងជាសមាជិកម្នាក់នៃក្រុម BTS ក្នុងនាមជា Hublot Global Ambassador (ទូតសុច្ឆន្ទៈសកល) ចុង

កម្មវិធីលំដាប់ប្រទេសជប៉ុន Crazy Journey ចុះថតទីតាំង វណ្ណដា ធ្លាប់ជួយឪពុកម្ដាយរកស៊ី មុនក្លាយជាតារា Hip Hop

ទូរទស្សន៍​ដ៏​ធំ​របស់​ជប៉ុន TBS បាន​ធ្វើ​ការ​ចាក់​ផ្សាយ​អំពី​តារា​ហ៊ីប​ហប​​កម្ពុជា​ វណ្ណដា ក្នុង​កម្មវិធី Crazy Journey ដោយ​បាន​ចុះ​ថត​ទីតាំង​ផ្ទាល់​ដែលតារាប្រុសរូបនោះ ​រស់​នៅ​ក៏​ដូច​ជា​កន្លែង​លោក​ធ្លាប់​ជួយ​ឪពុកម្ដាយ​រក​ស៊ី​កាល​

រឿង “ភ្លើង​ឆេះ​ក្លឹបក្រោមដី” ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៅមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បើ​ទោះ​ជា​រឿង "ភ្លើង​ឆេះ​ក្លឹបក្រោមដី" របស់​ផលិតកម្ម LD បញ្ចប់​ការ​ចាក់​បញ្ចាំង​តាំងពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏​ដោយ តែ​រឿង​ខ្មែរ​មួយ​នេះ បន្តមាន​កេរ្តិ៍ឈ្មោះ និង​ត្រូវ​បាន​អ្នក​ទស្សនា​កុន​សរសើរ​មិន​ដាច់​ពី​មាត់

មជ្ឈមណ្ឌលបុប្ផាណា បង្រៀនជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយឥតគិតថ្លៃ

ដំណឹង​ល្អ មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា (ARPAA) បាន​ជម្រាប​ជូន​លើ​ផេក​ផ្លូវ​ការ​ស្ដី​អំពីការបើក​វគ្គ​បណ្ដុះបណ្ដាលលើ​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧ ដោយ​ឥត​គិត​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី