សិល្បករ ៣ រូប សម្រុកកើបលុយមុខរបរមួយនេះ ក្រោយកូវីដ១៩ ធូរស្រាល

សិល្បករ​ខ្មែរ ៣ រូប​រួមមាន​លោក យ៉ែម សំអូន, លោក អេឡិច ចាន់ត្រា និង​កញ្ញា សុភ័ក្រ កុសុម៉ា កំពុង​សម្រុក​កើប​លុយ​លើ​មុខ​របរ​ដូចគ្នា បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​បាន​ធូរស្បើយ ហើយ​រាជរដ្ឋាភិបាល​ក៏​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​បាន​ឡើង​វិញ។

មុខរបរ​នោះ​គឺ ពិធីការ និងក្រុមតន្រ្តី។ ព្រោះ​តែ​ខកខាន​រៀបចំ​កម្មវិធី​មង្គលការ​យូរ ប៉ុន្មាន​ខែ​មក​នេះ​កម្មវិធី​ជ័យមង្គល​នោះ​បាន​រៀបចំ​សឹង​គ្មាន​​ថ្ងៃ​រំលង។ ដោយ​ក្នុង​នោះ​តារា​ៗ​ក្រៅ​ពី​ចេញ​ច្រៀង​តាម​អាហ្វែរ​រោងការ​ហើយ ក៏​មាន​ក្រុម​រៀបចំ​ផ្ទាល់​ដែរ​ដូចជា​ក្រុមតន្ត្រី និងពិធីការ យ៉ែម សំអូន មាន​ឈ្មោះ​ថា Dara Entertainmentចំណែក​ក្រុមតន្ត្រី អេឡិច ចាន់ត្រា ឈ្មោះថា Alex Entertainment Agency រីឯរបស់ សុភ័ក្រ កុសុម៉ា ត្រូវ​នាង​ឱ្យ​ឈ្មោះ​ថា Kosoma Entertainment។

សិល្បករទាំង៣រូប ចាប់ផ្តើម​រត់​បះដៃបះជើង​កើប​លុយ​ពី​មុខ​របរ​នេះ ស្ទើរ​រក​ពេល​​សម្រាក​គ្មាន តួ​យ៉ាង កុសម៉ា និង យ៉ែម សំអូន កាន់តែ​មមាញឹក​ខ្លាំង​ព្រោះ​អ្នក​ទាំង ២ មាន​ការងារ​សិល្បៈ​ក្នុង​ដៃ​ច្រើន​ស្រាប់ ចំណែក អេឡិច​ ចាន់​ត្រា ត្រូវ​គេ​មើល​ឃើញ​ថា លោ​ក៏​មមាញឹក​មិន​ចាញ់​គ្នា​ទេ ប៉ុន្តែ​លោក​មិន​សូវ​ទទួល​ការងារ​សិល្បៈ​ផ្សេង​ៗ​ដូច​ពី​មុន​ទេ ដោយ​ផ្ដោត​លើ​មុខរបរ​នេះ និង​មុខ​របរ​ក្រៅ​សិល្បៈ​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​អ្នក​ទាំង ៣ កំពុង​ត្រូវ​អ្នក​សិល្បៈ​ដូចគ្នា​សរសើរ និង​ពោល​ឡើង​ថា​កំពុង​តែ​ប៉ាន់​របរ​នេះ ដោយ​មាន​អតិថិជន​ធ្វើ​ការ​កក់​ជា​ហូរហែ។ កត្តា​នេះ​ក៏​ព្រោះតែ​ក្រុម​តន្ត្រី និង​ពិធី​ការ​អ្នក​ទាំង ៣ មាន​ការ​រៀបចំ​បាន​យ៉ាង​ល្អ និង​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​ពេញ​ក្នុង​ដៃ៕

Dara Entertainment របស់ យ៉ែម សំអូន

Alex Entertainment Agency របស់ អេឡិច​ ចាន់​ត្រា

Kosoma Entertainment របស់ សុភ័ក្រ កុសុម៉ា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ