ឆ្នាំនេះមានបវរកញ្ញាភេទទីបី ២ រូប ដាក់ពាក្យប្រកួត Miss Universe Cambodia 2023

ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia 2023 បានបើកបង្ហាញបេក្ខភាពផ្លូវការទាំង ៣៥ រូប ដែលត្រៀមប្រកួតប្រជែងកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ នាពេលឆាប់ៗមុខនេះ។ ប៉ុន្តែដោយសារ កញ្ញា ផៃ រ៉ាវី បានប្រកាសដកខ្លួនចេញពីការប្រកួត ទើបបេក្ខភាពលើផេកផ្លូវការមានតែ ៣៤ រូបប៉ុណ្ណោះ ហើយគេមិនទាន់ដឹងថា ស្រីស្អាតណាម្នាក់ដែលនឹងមកជំនួសលេខរៀងទី ៣៥ របស់ រ៉ាវី នោះឡើយ។

ឆ្នាំនេះគេឃើញមានបវរកញ្ញាភេទទី៣ បានដាក់ពាក្យចូលរួមប្រកួតផងដែរ ដោយសារស្ថាប័នអន្តរជាតិបានបើកឱកាសឱ្យ​ស្ត្រី​កែ​ភេទ ​កាន់អត្តសញ្ញាណប័ណ្ណ ​និង​លិខិត​ឆ្លង​ដែន​ដែល​មាន​បញ្ជាក់​ថា​ភេទ​ស្រី​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​វេទិកា​របស់ ​Miss ​Universe បាន។ ក្នុងចំណោមបេក្ខភាពផ្លូវការ ៣៤ រូបដែលផេកផ្លូវការបានបើកបង្ហាញគេប្រទះឃើញមានបវរកញ្ញាភេទទីបី ចំនួន ២ រូប ដែលត្រៀមបើកប្រវត្តិសាស្រ្តឡើងអង្រួនវេទិកា Miss Universe Cambodia 2023 ដូចជា បវរកញ្ញាភេទទីបី សៃហ្វុន និងបវរកញ្ញាភេទទី៣ An​ Jolyden (ឈ្មោះពិត រ៉ា ពៅ)។

ដំណឹងនៃការចូលរួមប្រកួត Miss Universe Cambodia 2023 របស់ សៃហ្វុន និង An​ Jolyden ធ្វើឱ្យវិស័យបវរកញ្ញា និងបណ្តាហ្វេនផេកធំៗភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះជាលើកដំបូងបង្អស់ដែល Miss Queen មានឱកាសចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា។ ពេលនេះគេកំពុងរង់ចាំមើលសមរភូមិប្រកួតដ៏ក្តៅគគុករបស់ Miss Universe Cambodia 2023 និងកំពុងអ៊ុតមើលថា តើបវរកញ្ញាភេទទីបី ទាំង ២ រូប អាចបើកទ្វារប្រវត្តិសាស្រ្តលើទង់ជាតិខ្មែរទៅស្រែកលើឆាកអន្តរជាតិបានឬក៏អត់? 

គេនៅចាំថា កាលដើមខែមិថុនាកន្លងទៅ សៃហ្វុន ធ្លាប់បង្ហោះលើហ្វេសប៊ុកផ្លូវការនាងថា «Dear LGBTQ ខ្ញុំពិតជាមានសេចក្ដីរំភើបខ្លាំងណាស់ដែលតំណាងឲ្យអ្នកទាំងអស់គ្នាពេលនេះពួកយើងចាប់ផ្ដើមរះនៅលើចក្រវាឡហើយពិភពលោកកំពុងតែសង្កេតមើលពួកយើងហើយខ្ញុំសន្យាក្នុងនាមខ្ញុំជាLGBTQខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានមោទនភាពមកកាន់ខ្ញុំនឹងបង្កើតប្រវត្តិសាស្រ្តថ្មីសំរាប់ពួកយើង»។

ចំណែក An​ Jolyden ក៏បានបង្ហាញឆន្ទៈក្នុងការចូលរួមប្រកួតយ៉ាងដូច្នេះថា «នាងខ្ញុំមកម្ដងនេះ គឺមកដេីប្បីបំពេញក្ដីក្ដីស្រមៃ នឹងការស្រលាញ់ វិសយ័មួយនេះនឹងចង់ចូលរួម លេីកស្ទួយវិសយ័មួយនេះ អោយកាន់តែទូលំទូលាយ នឹងពិភពលោកអោយកាន់តែស្គាល់ ពីកម្ពុជា នឹងឈរជាសំឡេង និងកម្លាំងចិត្តដល់ក្មេងជំនាន់ក្រោយអោយរៀន ក្លាហាននឹងដេីរបំពេញក្ដីស្រមៃ របស់ខ្លួន»។ ការប្ដេជ្ញារបស់អ្នកទាំង ២ ធ្វើឱ្យអ្នកគាំទ្រស្ញប់ស្ញែងបវរកញ្ញាភេទទីបី ២ រូបនេះ ជាពន់ពេក។

សូមជម្រាបថា បេក្ខភាពទាំង ៣៥ រូប នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការតំណាងឱ្យ ៣៥ រាជធានី-ខេត្តក្រុង និង ប្រទេសដែលមានប្រជាជនកម្ពុជារស់នៅច្រើន នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ កុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ក្តៅគគុកនេះទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ