មិនត្រឹមតែមានអ្នកគាំទ្រប៉ុណ្ណោះទេ ដែលទៅជូនដំណើរ ប្រាសាទ ដាវីន Miss Universe Cambodia 2024 ឡើងយន្តហោះកាលពីល្ងាចម្សិលមិញ គេក៏ឃើញមានវត្តមានបវរកញ្ញាខ្មែរ ២ រូបផ្សេងទៀតដែរ ដែលទៅផ្ដល់កម្លាំងចិត្ត ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


អ្នកទាំង ២ មាន អ៊ិន លក្ខិណា និង ហង្ស សូរីយ៉ាន់ បានទៅជូនដំណើររៀមច្បងចេញទៅប្រកួត Miss Universe 2024 នៅប្រទេសម៉ិកស៊ីកូ។ ទាំង លក្ខិណា និង សូរីយ៉ាន់ ត្រូវបានគេស្គាល់ថាជាបវរកញ្ញាដែលតែងតែគាំទ្រអ្នករួមអាជីពដូចគ្នា បើទោះជាមិនបាននៅស្ថាប័នជាមួយក៏ដោយ តែអ្នកទាំង ២ តែងតែគិតពីសម្ព័ន្ធភាព និងមុខមាត់ជាតិជាធំ។
ក្នុងទឹកមុខដ៏រំភើប ទាំង Top 10 Miss Cosmo 2024 និង Top 5 Miss Universe Cambodia 2024 ព្រមទាំងផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ ដោយជឿជាក់លើម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២៤ នឹងធ្វើបានល្អ។ ដោយសារ ប្រាសាទ ដាវីន មានគ្រប់យ៉ាង ដែល Miss Universe ត្រូវការ មិនថាសម្រស់ ចំណេះដឹង បទពិសោធន៍ការងារសង្គម ព្រមទាំងជាមនុស្សស្រីមានភាពជឿជាក់លើខ្លួនឯង។



បើទោះជាបវរកញ្ញាខ្លះមិនបានទៅចូលរួមជូនដំណើរផ្ទាល់ តែការមានការបង្ហោះសារនៅលើបណ្ដាញសង្គមពីសំណាក់មិត្តរួមអាជីព ក៏ដូចជាបវរកញ្ញាជាច្រើនរូបមានដូចជា រឿន ណាត ភឹម ស្រីនោ ចន សុទីម៉ា កុយ អេនណា និងអ្នកសារព័ត៌មានសឹងគ្រប់ស្ថាប័ន បង្កើតបានជាកម្លាំងឲ្យអ្នកចេញទៅកាន់តែស្វាហាប់បន្ថែមទៀត។
រូបភាពកកកុញដែលហ្វេនស្រលាញ់ ចូលរួមបង្ហាញការគាំទ្រ ដោយទៅជូនដំណើរ ធ្វើឲ្យបវរកញ្ញាចក្រវាលកម្ពុជា ២០២៤ សប្បាយរីករាយខ្លាំង។ មួយវិញទៀតកម្លាំងចិត្តដ៏ធំមួយទៀតរបស់ ដាវីន គឺគ្រួសារ ដែលបានទៅជូនដំណើរ និងផ្តែផ្ដាំ ព្រមទាំងចាំជួយនៅពីក្រោយគ្រប់ពេល៕
































Account
Security
Favourite Content