បវរកញ្ញា ២ រូបនេះ ក៏ទៅជូនដំណើរ ប្រាសាទ ដាវីន ឡើងយន្តហោះល្ងាចមិញ

មិន​ត្រឹម​តែ​មាន​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ ដែល​ទៅ​ជូន​ដំណើរ ប្រាសាទ ដាវីន Miss Universe Cambodia 2024 ឡើង​យន្តហោះកាលពី​ល្ងាច​ម្សិលមិញ គេ​ក៏​ឃើញ​មាន​វត្តមាន​បវរកញ្ញា​ខ្មែរ ២ រូប​ផ្សេង​ទៀត​ដែរ ដែល​ទៅ​ផ្ដល់​កម្លាំង​ចិត្ត ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

អ្នក​ទាំង ២ មាន អ៊ិន លក្ខិណា និង ហង្ស សូរីយ៉ាន់ បាន​ទៅ​ជូន​ដំណើរ​រៀមច្បង​ចេញ​ទៅ​ប្រកួត Miss Universe 2024 នៅ​ប្រទេស​ម៉ិកស៊ីកូ។ ទាំង លក្ខិណា និង សូរីយ៉ាន់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បវរកញ្ញា​ដែល​តែងតែ​គាំទ្រ​អ្នក​រួម​អាជីព​ដូចគ្នា បើ​ទោះ​ជា​មិន​បាន​នៅ​ស្ថាប័ន​ជាមួយ​ក៏​ដោយ តែ​អ្នក​ទាំង ២ តែងតែ​គិត​ពី​សម្ព័ន្ធភាព និង​មុខមាត់​ជាតិ​ជា​ធំ។

ក្នុង​ទឹកមុខ​ដ៏​រំភើប ទាំង Top 10 Miss Cosmo 2024 និង Top 5 Miss Universe Cambodia 2024 ព្រម​ទាំង​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ ដោយ​ជឿជាក់​លើ​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ នឹង​ធ្វើ​បាន​ល្អ។ ដោយសារ ប្រាសាទ ដាវីន មាន​គ្រប់​យ៉ាង ដែល Miss Universe ត្រូវ​ការ មិន​ថា​សម្រស់ ចំណេះដឹង បទពិសោធន៍​ការងារ​សង្គម ព្រម​ទាំង​ជា​មនុស្ស​ស្រី​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង។

បើ​ទោះ​ជា​បវរកញ្ញា​ខ្លះ​មិន​បាន​ទៅ​ចូលរួម​ជូន​ដំណើរ​ផ្ទាល់ តែ​ការ​មាន​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​មិត្ត​រួម​អាជីព ក៏​ដូចជា​បវរកញ្ញា​ជាច្រើន​រូប​មាន​ដូចជា រឿន ណាត ភឹម ស្រីនោ ចន សុទីម៉ា កុយ អេនណា និង​អ្នក​សារព័ត៌មាន​សឹង​គ្រប់​ស្ថាប័ន បង្កើត​បាន​ជា​កម្លាំង​ឲ្យ​អ្នក​ចេញ​ទៅ​កាន់តែ​ស្វាហាប់​បន្ថែម​ទៀត។

រូបភាព​កកកុញ​ដែល​ហ្វេន​ស្រលាញ់ ចូលរួម​បង្ហាញ​ការ​គាំទ្រ ដោយ​ទៅ​ជូន​ដំណើរ ធ្វើឲ្យ​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ សប្បាយ​រីករាយ​ខ្លាំង។ មួយ​វិញ​ទៀត​កម្លាំង​ចិត្ត​ដ៏​ធំ​មួយ​ទៀតរបស់ ដាវីន គឺ​គ្រួសារ ដែល​បាន​ទៅ​ជូន​ដំណើរ​ និង​ផ្តែផ្ដាំ ព្រម​ទាំង​ចាំ​ជួយ​នៅ​ពីក្រោយ​គ្រប់​ពេល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *