ស្រៀវខ្លួន! ឈុតទាំង ១៤ របស់ Tom Cruise គ្រោះថ្នាក់ខ្លាំងបើហ៊ានតែខុសបន្ដិចអស់ជីវិតតែម្ដង

Tom Cruise ជាតារាសម្ដែងហូលីវូដល្បីល្បាញ និងអស្ចារ្យម្នាក់ ព្រមទាំងបានបន្សល់ស្នាដៃមានគុណភាពជាច្រើន។ ក្នុងចំណោមនោះ ភាពយន្ដកុន Mission Impossible ជារឿងដែលធ្វើឱ្យលោកកាន់តែទទួលបានការគាំទ្រ និងការកោតសរសើរខ្លាំងពីមហាជន ដោយសារតែការខិតខំប្រឹងប្រែងមិនខ្លាចគ្រោះថ្នាក់។ ជាមួយគ្នា ឈុតទាំង ១៤ ដែលធ្វើមហាជនស្រៀវក្បាលជំនួស ដោយសារតែលោក Tom Cruise ហ៊ានថតដោយខ្លួនឯងមិនខ្លាចអស់ជីវិតព្រោះបើខុសបច្ចេកទេសតែបន្ដិច លោកអាចនឹងអស់ជីវិតភ្លាមៗ តែម្ដង។ តោះទៅមើលថាជាឈុតអ្វីខ្លះ៖

១.Top Gun 1986

ការលោតឆ័ត្រយោងខុសបច្ចេកទេសរបស់តារាសម្តែង Tom Cruise ចូលមហាសមុទ្រ។ ដោយឆ័ត្រយោងនោះបានចាប់ផ្តើមលិចទឹកដោយលោកមិនដឹងខ្លួន។ ជាសំណាង​ល្អ មានក្រុមការងារកត់សម្គាល់ពីស្ថានភាពខុសប្លែក មិនស្រួល និងបានកាត់ខ្សែឆ័ត្រយោងទាញលោកឡើងមកវិញបើមិនដូច្នេះហ្នឹងត្រូវទាញចូលទៅក្នុងទឹកជាមិនខាន។ ប៉ុន្ដែអ្នកបើកយន្ដហោះម្នាក់ក្នុងចំណោមតួថតទាំងអស់ សំណាងមិនល្អ លោកក៏បានបាត់បង់ជីវិតកំឡុងពេលថត ដោយតែខុសបច្ចេកទេសយន្ដធ្លាក់ចូលមហាសមុទ្រ ខណៈក្រុមការងាររឿងមានការសោកស្ដាយជាខ្លាំង។

២.Days Of Thunder 1990  

Days Of Thunder ជារឿងបែបប្រណាំងឡាន លោក Tom Cruise បានជ្រើសសម្ដែង និងបើកបរដោយខ្លួនឯង។ បើទោះជាមានការហ្វឹកហាត់ និងបង្រៀនពីអ្នកជំនាញបើឡានប្រណាំងក៏ដោយ ប៉ុន្ដែនៅតែមានការថតខុសបច្ចេកទេស។ ដោយឡានដែលលោក Tom Cruise បើកបរក្រឡាប់ជាច្រើនដង បើទោះជាគ្មានគ្រោះថ្នាក់ដល់បាត់បង់ជីវិត ប៉ុន្ដែលោកទទួលរងរបួសខ្លាំងគួរសមលើផ្នែកខ្លួន ស្របពេលដែលកាម៉េរាតម្លៃជាង ១០ ម៉ឺនដុល្លារដាក់ក្បែរឡានត្រូវបានខូចខាតទាំងស្រុង។

៣.Far and Away 1992

ក្នុងរឿងនេះ លោកសម្ដែងជាតួអង្គអ្នកប្រដាល់ និងថតឈុតគ្រោះថ្នាក់ខ្លួនឯង។ នៅពេលឈុតវាយគ្នា តារាប្រុស Tom Cruise ចង់ឱ្យដូចពិតៗ ក៏សុខចិត្តឱ្យភាគីម្ខាងទៀតវាយលោកមែនទែនរហូត ជាំមុខ និងពេញខ្លួន។ លោកក៏បានថតឈុតឆាកជិះសេះយ៉ាងគ្រោះថ្នាក់ផងដែរ ក្នុងរឿងមួយនេះ។

៤. Mission Impossible 1996

លោក Tom Cruise បានថតឈុតគ្រោះថ្នាក់ខ្លាំងមួយដោយខ្លួនឯងក្នុងរឿងនេះ គឺឈុតផ្ទុះកញ្ចក់អាងត្រីដ៏ធំ។ ក្រុមការងារហាក់មានការបារម្ភខ្លាំង ព្រោះបើខុសបច្ចេកទេសផ្ទាំងកញ្ចក់ទាំងនោះអាចចាក់សម្លាប់លោក Tom Cruise បាន។ ជាសំណាងល្អ ក្រោយថតឈុតនេះលោកមានត្រឹមតែរបួសកែងជើង ប៉ុន្ដែតួសម្ដែងផ្សេងរងរបួសខ្លាំងផ្នែកជើង។

៥. Mission Impossible 2000

សម្រាប់ Mission Impossible ក្នុងឆ្នាំ ២០០០ មានឈុតឆាកដែល Tom Cruise ត្រូវតោងថ្មលើជំរាលភ្នំមានកម្ពស់រាប់ពាន់ម៉ែត្រហក់រំលងពីមួយទៅមួយ ដោយលោកមានពាក់ខ្សែការពារសុវត្ថិភាពតែមួយប៉ុណ្ណោះ។ ឈុតឆាកមួយនេះធ្វើឱ្យក្រុមការងារទាំងមូលមានការភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់លោក Tom Cruise ជាខ្លាំង។

៦. The last Samurai 2003

ថតក្នុងរឿងមួយនេះ លោក Tom Cruise ប៊ិះនឹងអស់ជីវិត និងត្រូវដាវចាក់ចំកទៅហើយ។ រឿងនេះ ជាប្រភេទបែបបុរាណនិយាយពីសង្គ្រាម និងការប្រើប្រាស់ដាវសាម៉ូរៃជប៉ុន។ ឈុតមួយក្នុងចំណោមនោះគឺលោកបានជិះសេះដើម្បីប្រយុទ្ធគ្នា តែការខុសថតបច្ចេកធ្វើឱ្យសេះភាគីម្ខាងទៀតរបស់តារាសម្ដែងប្រុស Hiroyuki Sanada បានរត់បុកលោក ខណៈដាវដែលកាន់ក៏ធ្លាក់បុកប៊ិះនឹងចាក់ករបស់លោក Tom Cruise ។

៧.Collateral 2004

ឈុតបើករថយន្ដខុសបច្ចេកទេសក្នុងរឿងក៏ធ្វើឱ្យលោកTom Cruise ស្ទើរអស់ជីវិតដូចគ្នា។ ដោយតារាសម្ដែងប្រុស Jamie Foxx ជាន់ហ្គែរខុសបច្ចេកទេសធ្វើឱ្យរថយន្ដហោះលឿនខ្លាំងទៅបុករថយន្ដរបស់តារាប្រុស Tom Cruise ខ្ទាតចេញពីប្លង់ថតតែម្ដង។

៨.Mission:Impossible- Ghost Protocol 2011

រឿង Mission Impossible – Ghost Protocol ក៏មានឈុតឆាកគ្រោះថ្នាក់ជាច្រើនផងដែរ។ លោក Tom Cruise បានស្នើរថតឈុតគ្រោះថ្នាក់តោងអគារខ្ពស់បំផុតនៅទីក្រុងឌូបៃដោយខ្លួនឯង។ ឈុតនោះលោកបានប្រើប្រាស់ស្រោមដៃស្អិត និងសម្រូតខ្លួនចុះពីអគារវាចុះដោយមានខ្សែសុវត្ថិភាពតែមួយប៉ុណ្ណោះ។ ឈុតនោះ លោកត្រូវរត់លើអគារ និងហក់ទម្លុះចូលអគារទៀតផង វាជាឈុតគ្រោះថ្នាក់ខ្លាំងមួយព្រោះលោកបានបុកជាមួយកញ្ចក់ស្ទើរធ្លាក់ចុះក្រោម។

៩.Jack Reacher 2012

ថតឈុតមួយនៅក្នុងរឿងនេះធ្វើឱ្យជើងរបស់តារាប្រុសTom Cruise ហើមខ្លាំង ដោយសារតែលោកត្រូវថតឈុតដដែលៗ ធាក់មនុស្សម្នាក់ច្រើនជាង ៥០​ដង។ ការធាក់ម្ដងត្រូវប្រើកម្លាំងខ្លាំង ជាហេតុធ្វើឱ្យស្ទើរតែដើរមិនរួចបន្ទាប់ពីថតឈុតមួយនេះហើយ។

១០. Mission:Impossible-Rogue Nation 2015

ជាឈុតឆាកគ្រោះថ្នាក់មួយផ្សេងទៀតបើហ៊ានតែថតខុសលោក Tom Cruise អាចនឹងស្លាប់ភ្លាម។ ដោយវាជាឈុតឆាកលោតពីទីខ្ពស់ច្រមុជចូលទឹក និងត្រូវអត់ដង្ហើមរយៈពេលដល់ទៅ ៣ នាទី។ លោក Tom Cruise បានលើកឡើងថា លោកធ្លាប់ថតវគ្គច្រមុជទឹកជាច្រើនលើក ប៉ុន្ដែឈុតក្នុងរឿង Mission:Impossible-Rogue Nation 2015 ពិតជាឈុតលំបាកខ្លាំងមួយសម្រាប់លោក។ អ្វីដែលសំខាន់វាជាឈុតឆាកដែលគ្មានថតប្លង់ច្រើនកាត់ចូលគ្នា គឺថតយកតែម្ដងដល់ចប់ទើបធ្វើឱ្យមានការលំបាកខ្លាំង។

១១.The Mummy 2017

ឈុតមួយក្នុងរឿងនេះគឺលោកTom Cruise បានចំណាយពេលថតដល់ទៅ ៦៤ ដងទម្រាំអាចយកជាការបាន។ វាជាឈុតមួយដែលធ្វើឱ្យក្រុមការងារថត និងអ្នកសម្ដែង ក្អួតវិលមុខជាច្រើនដង ព្រោះត្រូវថតបែបអណ្ដែតខ្លួនក្នុងយន្ដហោះ និងមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង។ ឈុតបែបនេះ ត្រូវការហ្វឹកហាត់ជាច្រើនខែ ទើបអាចថតបានដោយសុវត្ថិភាព ប៉ុន្ដែលោក និងក្រុមការងារសម្រេចធ្វើភ្លាមៗ តែម្ដង។

១២. Mission:Impossible 2018

លោកត្រូវបានរាយការណ៍ថា បានបាក់ឆ្នឹងកែងជើងភ្លាមៗ បន្ទាប់ពីខិតខំប្រឹងប្រែងថតវគ្គលោតចុះពីលើអគារដោយខ្លួនឯង និងជាឈុតគ្រោះថ្នាក់មួយបំផុតដែលលោកធ្លាប់បានថតផងដែរ។

១៣.Top Gun: Maverick 2022

ក្នុងរឿងនេះ លោក Tom Cruise បានជិះយន្ដហោះចម្បាំង P-51 និងឧទ្ធម្ភាគចក្រដោយខ្លួនឯងកំឡុងពេលថតផងដែរ។ ឈុតហោះហើរទាំងនេះត្រូវបានរាយការណ៍ហោះក្នុងកម្ពស់ទាបបំផុតដើម្បីបញ្ចៀសគ្រោះថ្នាក់ ស្របពេលដែលក្រុមការងារទាំងមូល ឈុតបើកយន្ដហោះក្នុងរឿងនេះចាត់ទុកជាឈុតគ្រោះថ្នាក់ខ្លាំងមួយបំផុតដែលថតនៅលើអាកាស។ ស្របពេលដែលតួសម្ដែងម្នាក់ៗ ជួបបញ្ហាក្អួត វិលមុខ និងឈឺ ជាដើម។

១៤. Mission:Impossible-Dead Reckoning

ក្នុងរឿងមួយនេះគឺមានឈុតឆាកប្រយុទ្ធគ្នានៅលើរថភ្លើងដែលកំពុងផ្លាស់ទីដោយល្បឿនលឿនខ្លាំង។ ឈុតនេះដែរគឺតម្រូវឱ្យលោករត់ដេញគ្នា និងវាយគ្នាលើដំបូលរថភ្លើង វាពិតជាឈុតដែលគ្រោះថ្នាក់ខ្លាំងមួយ។ តែអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងភ័យបុកពោះជំនួសលោកនោះគឺឈុតឆាកបើកម៉ូតូទម្លាក់ខ្លួនពីលើកំពូលភ្នំដែលនេះត្រូវបានគេចាត់ទុកថាជា “ការសម្ដែងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រភាពយន្ត” មិនធ្លាប់មានពីមុន។ ហើយឈុតនេះត្រូវបានអ្នកដឹកនាំរឿង និងក្រុមការងារភ័យបុកពោះយ៉ាងខ្លាំងកំឡុងពេលថត ដោយសារខ្លាចខុសបច្ចេកទេសអាចគ្រោះថ្នាក់ដល់ជីវិត។

សម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន