D&D រឿងបែបផ្សងព្រេងអភិនីរហាដកស្រង់ពីហ្គេមទសវត្សរ៍ឆ្នាំ ៩០ ចាប់ចាក់បញ្ចាំងហើយ!

«Dungeons & Dragons: Hornor Among Thieves» ដែលជាភាពយន្ត​ហូលីវូដ​ថ្មីរបស់ក្រុមហ៊ុន ​Paramount  បានធ្លាក់មកដល់ទីផ្សារកម្ពុជាហើយ ដោយចាក់បញ្ចាំង Pre-Screening ឱ្

ក្លាយជាឳពុកលើកដំបូង HuGe ទម្លាយពីអារម្មណ៍ពិតរំភើបចិត្តខ្លាំង​

កាលពីចុងខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសចិនជើងចាស់ Hu Ge បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបលោកប្រកាសថាខ្លួនបានរៀបការរួចទៅហើយ អ្វីដែលសំខាន់ទៀតនោះ លោកក៏បានក្លាយខ្លួនជាឳពុករបស់គេផងដែរ។ ដំណឹងនេះបានក្លាយជាប្រធានបទក្ដៅគគុកដោយសារតែតារាប្រុស Hu Ge មិនដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ ដែលធ្វើឱ្យគ្រប់គ្នាគិតថាលោកមិនទាន់រកបានគូស្នេហ៍យល់ចិត្ត។
ថ្មីៗ នេះ រូបលោកបានចូលរួមកម្មវិធី Child Health និងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយក្លាយជាឳពុករបស់គេ។ លោកបានប្រាប់ថា៖ កូនស្រីតូចរបស់លោកទើបតែមានអាយុជាង ២ ខែ ប៉ុណ្ណោះ គេនៅតូចខ្លាំង។ នៅពេលដែលលើកបីម្ដងៗ កូនរបស់លោកដូចជាតៅហ៊ូតូចអ៊ីចឹង លោកមិនហ៊ានសូម្បីតែកម្រើកខ្លាំងខ្លាចធ្វើឱ្យកូនតូចឈឺ។
តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះបន្ដថា៖ ដោយសារតែលោកមានការងារជាច្រើនត្រូវធ្វើដូច្នេះលោកមិនបាននៅគេងផ្ទះកំដរ ភរិយា និងកូនរាល់យប់ឡើយ។ ប៉ុន្ដែលោកតែងតែមានអារម្មណ៍រំភើបចិត្ត និងទឹកភ្នែករលីងរលោងនៅពេលដែលភរិយាផ្ញើរូបកូននៅពេលដែលគេងលក់។ នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំង និងមើលទៅដូចជាកូនទេពអប្សរតូចមួយអ៊ីចឹង។ លោកពិតជាសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ឱ្យដឹងដែរថា ភរិយារបស់តារាសម្ដែងប្រុស Hu Ge គឺ Huang Xining ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកតែម្ដង ដោយនាងមានអាយុក្មេងជាងលោក ១១ ឆ្នាំ។ បើតាមអ្នកគាំទ្ររបស់ Hu Ge ផ្ទាល់លោក និងភរិយា អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែ កញ្ញា ឆ្នាំ ២០២២៕

ស្រីៗមានប្រជ្រុយនៅ ៣ កន្លែងនេះសំណាងណាស់

គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួនអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។

គ្រោងឆ្អឹងដាយណូស័រធំបំផុតក្នុងប្រវត្តិសាស្ត្រ ដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៍

គ្រោងឆ្អឹងសត្វ​ធំ​បំផុត​ដែល​ធ្លាប់​មានលើ​ផែនដី ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ក្នុងទីក្រុង​ឡុងដ័ ប្រទេសអង់គ្លេស។ Patagotitan គឺជាដាយណូស័រដែលធ្លាប់មានវត្តមានលើ

ស៊ូ ស៊ីរីកា ពង្រីកសក្តានុពលខ្លាំង ក្រោយលេចមុខនៅផលិតកម្ម បារមី

ក្រោយប្រកាសចប់កុងត្រាជាមួយផលិតកម្ម ថោន តារាចម្រៀងសំឡេងធ្ងន់ ស៊ូ ស៊ីរីកា បានលេចមុខនៅក្នុងផលិតកម្ម បារមី ដូចការសង្ស័យពិតមែន។ តួយ៉ាង គ្រាន់តែបង្ហាញខ្លួន

ចាំអស់រាប់ឆ្នាំ! ឥឡូវ Park Hyunsik និង Park Boyoung ប៉ះគ្នាម្ដងទៀតសម្ដែងជាគូស្នេហ៍ផ្អែមល្ហែម

ពិតជាដំណឹងល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាសម្ដែង Park Boyoung និង Park Hyunsik ដោយសារតែអ្នកទាំងពីរនឹងត្រៀមប៉ះគ្នាសារជាថ្មីម្ដងទៀតក្នុងរឿងភាគ “Strong Woman Gang Nam Soon”។ នេះបើយោងតាមប្រភពព័ត៌មាន Soompi។

Elon Musk និងអ្នកជំនាញបច្ចេកវិទ្យា ជំរុញឱ្យផ្អាកការអភិវឌ្ឍន៍ AI

ឥស្សរជនសំខាន់ៗមួយចំនួន នៅក្នុងវិស័យបញ្ញាសិប្បនិមិត្តចង់អោយការបណ្តុះបណ្តាលប្រព័ន្ធ AI ឬបញ្ញាសិប្បនិមិត្ត ត្រូវបានផ្អាកដោយសារតែភ័យខ្លាចថាវាអាច…

ទោះស្លៀកឈុតគេង មិនតុបតែងមុខ តែ​ Fan BingBing នៅស្អាតលេចធ្លោដដែល!​

ពិតណាស់ បើទោះជាធ្លាប់មានរឿងអាស្រូវ​គេចពន្ធ តែ Fan BingBing នៅ​តែត្រូវគេចាត់ទុកជាតារាស្រីមានភាពល្បីល្បាញម្នាក់ក្នុងប្រទេសចិន នាងក៏ត្រូវបានមហាជនជាច្រើនលើកឡើងថា

បុណ្យភូមិ ឆ្នាំនេះដឹងតែកក្រើកហើយ វណ្ណដា និងតារាល្បីៗជាច្រើនចូលរួមសម្ដែង

តាម​ការ​ប្រកាស​ពី​អ្នក​រៀបចំ​បុណ្យភូមិ​ឆ្នាំ​នេះ មាន​តារា​ជាច្រើន​ចូល​រួម ក្នុង​នោះ​មាន​កំពូល​តារា​ល្បី​ វណ្ណដា ដែល​នឹង​មក​អង្រួន​កម្មវិធី​ឲ្យកក្រើក​ជាក់ជា​មិន​ខាន។ គ្រាន់តែ​ឮដំណឹង​ប្រកាស

បវរកញ្ញាកម្ពុជាម្នាក់ណា ដែល វ៉ាន់ ប៊ី ចាត់ទុកជានិមិត្តរូបក្នុងដួងចិត្ត?

កញ្ញា វ៉ាន់ ប៊ី ជាបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១&២០២២ ដែលបានកំពុងត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International Queen  2023 នៅ​ថៃ អំឡុងខែមិថុនា ឆ្នាំ២០២៣