ក្រោយប្រកាសចប់កុងត្រាជាមួយផលិតកម្ម ថោន តារាចម្រៀងសំឡេងធ្ងន់ ស៊ូ ស៊ីរីកា បានលេចមុខនៅក្នុងផលិតកម្ម បារមី ដូចការសង្ស័យពិតមែន។ តួយ៉ាង គ្រាន់តែបង្ហាញខ្លួនក្នុងទ្រនំពេញដោយសិល្បករមានសមត្ថភាពនេះភ្លាម ស៊ីរីកា ក៏ចាប់ផ្តើមពង្រឹង និងពង្រីកសក្តានុពលខ្លាំងមែនទែន ដោយនាងចាប់ផ្តើមបង្ហាញខ្លួនតាមកម្មវិធីសិល្បៈតូចធំជាមួយច្រើន និងត្រៀមឡើងឆាកតន្ត្រីរួមជាមួយក្រុមការងារបារមី ជាហូរហែទៀតផង នៅអំឡុងខែមេសាខាងមុខនេះ រួមមាន «ការប្រគំតន្ត្រីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែររបស់ ហនុមាន» កម្មវិធី «ការប្រគំតន្រ្តីសប្បុរសធម៌ បុណ្យភូមិមានជើង» និងកម្មវិធីមួយចំនួនទៀត។
គេនៅចាំថាកាលថ្ងៃឆ្លងឆ្នាំថ្មី ២០២៣ ស៊ូ ស៊ីរីកា បានទម្លាក់ស្នាដៃចម្រៀងថ្មីដំបូងរបស់នាងជាមួយ វណ្ណថាន ចំណងជើងថា «ដបក៏បានអូនក៏បាន» ហើយឆាប់ៗនេះ សិល្បករមុខថ្មីក្នុងទ្រនំ បារមី រូបនេះ ក៏ត្រៀមចេញបទចម្រៀងចូលឆ្នាំជាមួយសិល្បកររួមផលិតកម្ម ដើម្បីកំដរអារម្មណ៍ហ្វេន និងជាការបើកបង្ហាញស្នាដៃថ្មីរបស់ខ្លួនក្នុងផលិតកម្មនេះផងដែរ។ ជាក់ស្តែង កន្លងទៅថ្មីៗនេះ ស៊ូ ស៊ីរីកា បានបង្ហោះវីដេអូខ្លីមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង បង្ហាញសកម្មភាពថតសំឡេងបទចម្រៀងថ្មីដែលត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
គ្រាន់តែឃើញ និងបានឮសំឡេង ស៊ីរីកា ក្នុងបទថ្មី អ្នកគាំទ្រព្រឺសម្បុរគ្រប់គ្នា និងលើកឡើងថា សំឡេងនាងឡើងគ្រលួចតែម្តង ខណៈខ្លះទៀតថា សំឡេងនាងពិតជាមិនធម្មតានោះទេ។



កន្លងទៅថ្មីៗនេះ ចៅស្រីអតីតតារាចម្រៀង និងតារាភាពយន្តខ្មែរ ៣ ជំនាន់ លោកជំទាវ កែវ មន្ថា បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងនឹងផ្លាស់ប្តូរទម្រង់នៃការច្រៀងរបស់ខ្លួនទាំងស្រុង ពោលគឺ ១៨០ ដឺក្រេតែម្តង សម្រាប់ការឡើងឆាកច្រៀងវិញនៅពេលខាងមុខនេះ ហើយនាងក៏អាចនឹងមានចេញជា Single Alum និងបន្តចូលរួមកម្មវិធីជាមួយតារាចម្រៀងក្នុងផលិតកម្ម បារមី រហូតឈានដល់ការបង្ហាញវត្តមានលើឆាកអន្តរជាតិផងដែរ។
នេះចាត់ទុកជាជំហានថ្មីមួយទៀតរបស់កញ្ញាលើវិថីសិល្បៈ ដែលនាងមានឱកាសបានចូលរួមជាមួយផលិតកម្ម បារមី ជាផលិតកម្មកំពុងលេចធ្លោខ្លាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ និងជាផលិតកម្មសម្បូរដែលដោយសិល្បករមានសមត្ថភាព ក្នុងនោះក៏មានតារាចម្រៀងរ៉េប វណ្ណដា ផងដែរ៕





















































Account
Security
Favourite Content