ខែក្តៅ​ឆាប់​ឡើង​មុន សាក​ល្បង​ការពារ​តាម​វិធី​ទាំងនេះ​

នៅ​ពេល​ដែល​អ្នក​ឆ្លុះ​កញ្ចក់​ម្តងៗ​ក្នុង​ខែ​ក្តៅ អ្នក​នឹង​ឃើញ​ស្បែក​មុខ​បែក​ញើស​ខ្លាំង​ ឬ​ចេញ​ខ្លាញ់​ដែល​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្អិត​ជាង​ធម្មតា​ ហើយ​ខ្លាញ់​ស្អិត​ទាំង​នោះ​នឹង​បង្កើត​ជា​បរិយាកាស​​មិន​ល្អ​នៅ​ក្រោម​ស្បែក​ ដែល​ធ្វើ​ឲ្យ​បាក់តេរី​កើន​ឡើង​ទ្វេ​ដង​។​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​ងាយ​នឹង​កើត​មុន​ជាង​ពេល​ណាៗ​ទាំង​អស់។​ យ៉ាងណា​ប្រសិន​បើ​អ្នក​ចង់​ការពារ​ស្បែក​មុន​ពី​ការ​កើត​មុន​នៅ​រដូវក្ដៅ​នោះ​ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​បាន។

១ ជៀសវាង​អាហារ និង​ភេសជ្ជៈទាំង​នេះ

ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​អាហារ​សម្រន់​ដែល​មិន​ល្អ​ចំពោះ​សុខភាព អាច​បង្កើន​ឱកាស​នៃ​ការ​ឡើង​មុន។ ពេល ដែល​អ្នក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ការ​ផលិត​អាំងស៊ុយលីន​កាន់​តែ​ច្រើន​ក៏​អាច​បង្កើន​ការ​ផលិត​ខ្លាញ់​ដែល​បន្ទាប់​មក​អាច​ស្ទះ​រន្ធ​ញើស។ អ្នក​គួរ​តែ​ជៀសវាង​ការ​ទទួល​ទាន​ផ្លែ​ប៉ែះ ​ផ្លែ​ឈើរី និង​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​អាហារ​ចៀន។

២ កក់សក់​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់

ប្រសិន​បើ​អ្នក​ជួប​បញ្ហា​ឡើង​មុន​នៅ​លើ​ថ្ងាស​ក្នុង​រដូវក្ដៅ អ្នក​ជំនាញ​បាន​និយាយ​ថា អ្នក​ត្រូវ​កក់​សក់​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់ ព្រោះ​វា​នឹង​ការពារ​ប្រេង​ពី​ការ​ស្ទះ​រន្ធញើស​របស់​អ្នក។

៣ ប្រើប្រាស់ Sunscreen ដែល​គ្មាន​ជាតិ​ប្រេង

បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​ស្បែក​មុខ​លោក DeHaven បាន​លើកឡើង​ថា​ទាំង​មុន និង sunburn គឺ​ជា​ដំណើរ​ការ​រលាក។ ដើម្បី​ជៀស​វាង​ការ​រលាក​ស្បែក​របស់​អ្នក​ក្នុង​រដូវក្តៅ​លោក DeHaven ណែនាំ​ឱ្យ​ជៀស​វាង sunburn ដោយ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ដែល​គ្មាន​ជាតិ​ប្រេង​ប្រចាំថ្ងៃ។

៤ ឧស្សាហ៍​លាង​មុខ​ជា​មួយ​នឹង​ទឹក​ស្អាត

ប្រសិន​បើ​មុន​មាន​ខ្លាញ់ ហើយ​ប្រើ​សាប៊ូ​លាង​មុខ​រាល់​ពេល​នោះ​អាច​ប៉ះពាល់​ស្បែក​របស់​អ្នក ហើយ​អាច​ធ្វើ​ឱ្យ​ខូច​តុល្យភាព​អាស៊ីត​អាល់កាឡាំង​នៃ​ស្បែក​របស់​អ្នក។ អ្នក​អាច​ជំនួស​ដោយ​ប្រើ​ទឹក​ធម្មតា​ហើយ​លាង​មុខ​ឱ្យ​បាន​ច្រើន​ដង​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​ពេល​ថ្ងៃ។

៥ លាងមុខ​របស់​អ្នក​ជា​រៀង​រាល់​យប់

ខ្លាញ់​ច្រើន​នៅ​លើ​មុខ​របស់​អ្នក​មាន​ឱកាស​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​របស់​អ្នក និង​បណ្តាល​ឱ្យ​បែក​ញើសពេញ​មួយ​យប់ ដូច្នេះ​ វា​ជា​រឿង​សំខាន់​ក្នុង​ការ​លាង​សម្អាត​មុខ​របស់​អ្នក​ជា​រៀងរាល់​ល្ងាច​មុន​ពេល​ចូល​គេង។ ការ​លាង​មុខ​មុន​ពេល​ចូល​គេង​ជួយ​សម្អាត​បាន​ជ្រៅ​ជាង​ធម្មតា​ពី​ព្រោះ​អាកាសធាតុ​ក្តៅ​អាច​បញ្ជូន​ក្រពេញ​ប្រេង​ចូលទៅ​ក្នុង ​overdrive៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)