ទើបបើកសម្ពោធថ្មី រូបសំណាកបាតដៃនៅខេត្តកំពតទាក់ទាញភ្ញៀវទេសចរច្រើនកុះករក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ទើបបើកឱ្យចូលទស្សនាបណ្ដោះអាសន្នសម្រាប់រដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ រូបសំណាក “បាតដៃលំហ” នៅមាត់ព្រែកខេត្តកំពតបានស្រូបទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកលេងកម្សាន្តនិងផ្ដិតយករូបភាពពីទិដ្ឋភាពដ៏ថ្មីប្លែកនេះទុកជាអនុស្សាវរីយ៍ជាមួយមិត្តភ័ក្ដិ ក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់។

ជាក់ស្ដែងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃភ្ជុំធំ ខេត្តកំពត បានទាក់ទាញភ្ញៀវទេសចរចំនួន ៤៧ ៧២៦នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត។ ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ ភ្ញៀវទេសចរជាតិមានចំនួន ៤៧៣៣៥នាក់ ស្របពេលភ្ញៀវទេសចរអន្តរជាតិវិញ មានចំនួន ៣៩១នាក់ ដែលបានមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តនាទិសនិរតីមួយនេះ។ សម្រាប់ការបើកដំណើរការបណ្តោះអាសន្នរូបសំណាក់បាតដៃ មានភ្ញៀវប្រមាណ ៣ ៥០០នាក់មកទស្សនា និងផ្តិតយករូបភាព។

គិតសរុបទាំង ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ (១០-១២ តុលា) ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង ២២ ម៉ឺនដងនាក់ និងក្លាយជាខេត្តដែលមានអ្នកទៅលេងច្រើនជាងលំដាប់ទី២ បន្ទាប់ពីខេត្តសៀមរាបសម្រាប់បុណ្យភ្ជុំឆ្នាំនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រូបសំណាកបាតដៃនេះសាងសង់ឡើងពីថ្មកម្ពស់១២ម៉ែត្រ, មានកាំ​ជណ្ដើរឡើងសងខាង។ ស្ថាបត្យកម្មថ្មីនេះ សាងសង់នៅដងព្រែកកំពត ចន្លោះស្ពានថ្មី និងស្ពានឥន្ធនូចាស់ ទល់មុខ​មន្ទីរពេទ្យ​បង្អែក ខេត្ត។

មកដល់បច្ចុប្បន្នខេត្តកំពតមានសំណង់ថ្មីៗបម្រើឱ្យវិស័យទេសចរណ៍ជាច្រើនរួចមកហើយ ​បន្ទាប់​ពីឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់មកដឹកនាំ ដូចជា រូបសំណាកសេះសមុទ្រ រូបនាឡិកាយក្ស សួន​បាញ់​ទឹករាំចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធថ្មីតាមដងព្រែកកំពតជាដើម។

លោក ស៊ីណុល អះអាងថា តាមរយៈរូបសំណាកទេសចរណ៍ទាំងអស់នេះ បានធ្វើឱ្យខេត្តកំពតដែលត្រូវបានគេស្គាល់មកហើយថាជាខេត្តមានសក្ដាពលទេសចរចម្រុះដោយមានទាំងតំបន់ឆ្នេរទេសភាពធម្មជាតិ តំបន់ភ្នំ ទីតាំងប្រវត្តិសាស្ត្រ និងសំណង់ស្ថាបត្យកម្មពិសេសៗឱ្យកាន់តែមានភាពទាក់ទាញ និង ជោគជ័យក្នុងវិស័យទេសចរណ៍ ពិសេសជំរុញកំណើនទេសចរក្នុង ស្រុក បង្កើនជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់ ៕

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា_ណុប វណ្ណារិទ្ធ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅលើផ្លូវ​ថ្មើរ​ជើង Walk Street

ដឹង​តែ​ប្លែក​ភ្នែក​ទៀត​ហើយ! ថ្ងៃ​ស្អែក​នេះ​នៅ​ផ្លូវ​ថ្មើរ​ជើង Walk Street នឹង​មាន​ការ​សម្ដែង​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​យ៉ាង​ច្រើន​ជូន​សាធារណជន​ជាតិ​និង​អ

ចៀសវាងការយល់ច្រឡំ! មកស្គាល់ប្រភេទស្បៃខ្មែរទាំង ៧ និងការប្រើប្រាស់ឱ្យត្រឹមត្រូវតាមក្បួនខ្នាត

«ស្បៃ» ក្នុងវប្បធម៌ខ្មែរត្រូវបានបញ្ជាក់តាមរយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជាបដិមា សិលាចារឹក ចម្លាក់ សាស្ត្រា ក្រាំង និងគំនូរបុរាណ ហើយឆ្លងកាត់ពេលវេលា និងការ

Angelina Dougherty កូនកាត់ខ្មែរអ៊ីតាលី នារីមកទាំងព្រម ចំណេះ ជំនាញ ហើយត្រូវបានបំពាក់ឆៀង និងមកុដជាផ្លូវការ Miss Earth Cambodia 2026

កញ្ញា Angelina Chanthy Dougherty នារីដែល​មក​ទាំងព្រម ចំណេះ ជំនាញ សម្រស់ និងជា​អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​ដ៏​ពូកែ​ម្នាក់ បើ​ទោះ​ជា​ធំធាត់ និង​រស់នៅ​អាមេរិក ក៏​កូន

កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើក

នាដកា សុខគា គីមលាង បំបែកកំណត់ត្រា ដែលអាចឈានចូលដល់ Top 10 កម្មវិធី Miss International 2026

បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​កញ្ញា សុខគា គីមលាង Miss International Cambodia 2026 បាន​នាំ​យក​កិត្តិយស និង​មុខមាត់​ថ្មី​ជូន​ដល់​មាតុភូមិ តាម​រយៈ​ការ​ប្រកួត​សម្រស

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់