កុយ អេនណា ជាការងារជាតារាបង្ហាញម៉ូដ បវរកញ្ញា ហើយក៏ត្រូវបានទទួលស្គាល់ថាអ្នកធ្វើដំណើរផ្សងព្រេងស្រីដែលមិនចេះខ្លាចក្នុងការធ្វើដំណើរថ្មើរជើងទៅកាន់រមណីយដ្ឋានផ្សេងៗ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពីកន្លែងទេសចរណ៍ខ្មែរគ្រប់ខេត្តក្រុង។

ដូចកាលថ្មីៗនេះ អេនណា បានធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តកំពង់ស្ពឺ គឺភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ បវរកញ្ញារូបនេះមិនបានគិតពីហត់នឿយ ដោយរយៈពេល ៣ ថ្ងៃ អេនណា និងក្រុមអ្នកធ្វើដំណើរឡើងភ្នំ ឆ្លងកាត់ ៣ ភ្នំដូចគ្នា។
ក្នុងនោះ អេនណា បានទៅដល់ភ្នំសំកុលកម្ពស់ ១ ៧១៧ ម៉ែត្រ ឡើងចុះវិលល្ងាច និងភ្នំទំព័រ មានកម្ពស់ ១ ៥៥១ ម៉ែត្រ ដោយឡើងចុះក្នុងថ្ងៃតែ១។ ចំណែកភ្នំទី ៣ គឺភ្នំឱរ៉ាល់ដែលមានកម្ពស់ ១ ៨១៣ ម៉ែត្រ ដែលពេលឡើងទៅដល់ម៉ោង ៧ យប់ និងចុះមកដល់ក្រោមវិញនៅ ម៉ោង ១ រំលងអាធ្រាត។


កុយ អេនណា បានធ្វើដំណើរ កាលពីថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ ២០២៦ ជាមួយក្រមអ្នកនាំផ្លូវ និងមន្ត្រីឧទ្យានុរក្ស។ ការធ្វើដំណើរនេះ មិនមែនគ្រាន់តែដើម្បីឡើងដល់កំពូលភ្នំប៉ុណ្ណោះទេ តែ វាជាការប្រកួតប្រជែងជាមួយខ្លួនឯង បង្កើនភាពរឹងមាំទាំងកាយ និងចិត្ត និងជាឱកាសមួយ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃព្រៃភ្នំកម្ពុជា និងលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមថែរក្សាធម្មជាតិ។
សកម្មភាព កុយ អេនណា ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ និងការអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ទៅកាន់ពិភពលោកឲ្យបានស្គាល់កាន់តែច្បាស់។ រូបភាព និងវីដេអូដែល អេនណា បានបង្ហោះលើបណ្ដាញសង្គម បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ តាមផ្លូវបង្ហាញពីទេសភាពបៃតងខៀវខ្ចី សត្វព្រៃ ផ្លែឈើព្រៃ ដែលមានរសជាតិឈ្ងុយឆ្ងាញ់៕















រូបភាព៖ Koy Anna





















































Account
Security
Favourite Content