តារាកំប្លែងជើងចាស់ ប៉ុល សារឿង ហៅនាយ តាក់ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈនេះខាងសមាគមសិល្បករខ្មែរបានប្រកាសជូនដំណឹងដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកចូលរួមជាថវិកាបន្តិចបន្តួចដើម្បីសម្រួលដល់បន្ទុកការព្យាបាលតារាកំប្លែងជើងចាស់រូបនេះ។

ពិតណាស់ ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនេះខាងសមាគមក៏ដូចជាបណ្ដាអ្នកគាំទ្រតារាកំប្លែងនាយ តាក់ស៊ី ពិតជាមិនអាចឈរឱបដៃមើលបាននោះទេ ព្រោះតែពេលនេះតារាកំប្លែងធ្លាប់តែធ្វើឱ្យមហាជនសើចសប្បាយរីករាយបានកំពុងធ្លាក់ខ្លួនឈឺគេងនៅលើគ្រែពេទ្យ ដោយសារតែជំងឺទឹកនោមផ្អែមដែលតម្រូវការព្យាបាលជាបន្ទាន់។
ដោយមើលឃើញពីស្ថានភាពដ៏លំបាកមួយនេះនេះសមាគមសិល្បករខ្មែរបានរៀបចំនាំយកថវិកាមួយចំនួនរបស់សមាគមផ្ទាល់ ដើម្បីជូនទៅដល់ក្រុមគ្រួសាររបស់នាយ តាក់ស៊ី ដើម្បីសម្រួលបន្ទុកនៃការចំណាយខ្លះរបស់គាត់។ ក្នុងន័យនេះដែរ ខាងសមាគមសិល្បករខ្មែរក៏បានអំពាវនាវទៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេសចូលរួមជាថវិកាម្នាក់បន្តិចបន្តួចទៅតាមលទ្ធភាពរំលែកការលំបាកលើការចំណាយដ៏ច្រើនក្នុងការព្យាបាលថែទាំជំងឺរបស់នាយ តាក់ស៊ី ដើម្បីគាត់អាចបន្តជីវិតទៅមុខទៀត។




មួយវិញទៀត តាមរយៈការបង្ហោះជូនដំណឹងរបស់លោក សាវិន ហ្វីលីព បានឱ្យដឹងបន្ថែមថា ពេលនេះនាយ តាក់ស៊ី ស្ថិតក្នុងស្ថានភាពលាងឈាមសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកេតុមាលា ដោយសារតែជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀន ដោយលោកមាន ២ ជម្រើសក្នុងការព្យាបាល (១) លាងឈមពេញមួយជីវិតដោយ១អាទិត្យចំនួន៣ដង និងជម្រើសទី (២) ត្រូវធ្វើការវះកាត់ប្ដូរក្រលៀនថ្មី។
ដូចនេះ សម្រាប់បងប្អូនដែលចង់ចូលរួមជាចំណែកក្នុងការជួយសម្រាលបន្ទុកខ្លះៗទៅដល់តារាកំប្លែងជើងចាស់នាយ តាក់ស៊ី ក៏អាចចូលរួមបានតាមរយៈ QR របស់សមាគមសិល្បករខ្មែរដែលមានដាក់ជូននៅខាងក្រោមនេះ៕


វីដេអូស្ថានភាពជំងឺរបសនាយ តាក់ស៊ី នៅក្នុងមន្ទីរពេទ្យ ៖ https://www.facebook.com/savinphillipofficial/videos/904840725121924
ប្រភពរូបភាព និងវិដេអូ ៖ សាវិន ហ្វីលីព




















































Account
Security
Favourite Content