ដំណឹងថ្មីក្តៅៗ មុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Touch Bopha-Thyda PNN បានប្រកាសឱ្យដឹងថា កញ្ញា ស៊ីន យូប៊ីន តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស នឹងត្រូវធ្វើដំណើរទៅចូលរួមកម្មវិធី REDSEA FILM FESTIVAL 2023 នៅប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

កម្មវិធី REDSEA FILM FESTIVAL 2023 ដែល យូប៊ីន នឹងទៅចូលរួមនេះ ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលមានការរួមមានពីតារាភាពយន្តលំដាប់អាស៊ី និងហូលីវូដ យ៉ាងច្រើនកុះករ ដូចជា Sharon Stone, Naomi Campbell, Halle Berry, Johnny Depp, Leonardo DiCaprio, Sofia Vergara, Mai Davikah, Apo Nattawin, Milephakphum … etc។
ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន ជាសិល្បករខ្មែរដំបូងគេបង្អស់ ដែលនឹងលេចវត្តមានដើរលើកម្រាលព្រំក្រហមនៃកម្មវិធី REDSEA FILM FESTIVAL 2023 នេះ។ ដូច្នេះ កុំភ្លេចរង់ចាំមើលភាពភ្លឺចែងចាំរបស់សិល្បករខ្មែរយើង គឺកញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធី REDSEA FILM FESTIVAL 2023 នៅថ្ងៃទី ០៥ ខាងមុខនេះ!




















































Account
Security
Favourite Content