ជាទូទៅ មនុស្សភាគច្រើនតែងមានទម្លាប់ទុកម្ហូបដែលបានញុំាហើយដើម្បីអាចជួយសន្សំថវិកាមួយចំណែក។ ប៉ុន្តែមានមតិមួយចំនួនបានលើកឡើងថា តើការញុំាម្ហូបដែលរក្សាទុកមួយយប់ហើយនោះអាចប្រឈមនឹងការកើតជំងីមហារីកក្រពះដែរទេ?

យោងតាមសាស្រ្តាចារ្យ Jesada Denduangboriphan នៃនាយកដ្ឋានជីវវិទ្យានៃមហាវិទ្យាល័យវិទ្យាសាស្ត្រជូឡាឡុងកននៃសាកលវិទ្យាល័យជូឡាឡុងកនបាននិយាយថាការទទួលទានអាហារដែលបានទុកអស់រយៈពេលមួយយប់រួចហើយកម្ដៅឡើងវិញមិនមានចំណែកធ្វើឱ្យមានជំងឺមហារីកក្រពះឡើយ។
លោកបានពន្យល់បន្ថែមថា មានមនុស្សមួយចំនួនគិតថាការកម្ដៅអាហារនឹងធ្វើឲ្យអាហារមានបរិមាណនីទ្រីតកើនឡើង ហើយប្រសិនបើសារធាតុបែបនេះកាន់តែច្រើនត្រូវបានយកទៅក្នុងរាងកាយ វាអាចមានឥទ្ធិពលអវិជ្ជមានលើថ្លើម តម្រងនោម និងបង្កជាមហារីកក្រពះ។

ប៉ុន្តែតាមការពិត វាអាចជាការយល់ច្រលំអំពីនីត្រាតក្នុងទឹកក្រោមដីប្រសិនបើយើងប្រើទឹកក្រោមដីដែលមានជាតិនីត្រាតមកដាំហើយផឹកវាជាញឹកញាប់ វានឹងធ្វើឲ្យសារធាតុនីត្រាតមានកំហាប់ច្រើនរួចអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
បន្ថែមពីលើនេះ សារធាតុមួយនេះក៏មាននៅក្នុងនៅក្នុងផ្លែឈើ និងបន្លែផងដែរ។ ប៉ុន្តែវាគ្រាន់តែមានបរិមាណតិចដែលអាចបង្កគ្រោះថ្នាក់ដល់កុមារតូចៗប៉ុណ្ណោះ។ ជាពិសេស នីត្រាតក៏អាចត្រូវបានរកឃើញនៅក្នុងអំបិលដែលជាធាតុផ្សំនៅក្នុងអាហារកែច្នៃមួយចំនួនដូចជាហតដក សាច់ក្រក សាច់ផ្អាប់ជាដើម។
បើទោះជាការកម្ដៅម្ហូបឡើងវិញមិនមានហានិភ័យខ្លាំងក្នុងការបង្កជាមហារីកក៏ដោយ ក៏នៅតែមានផលអវិជ្ជមានខ្លះៗដូចជាបាត់បង់សារធាតុចិញ្ចឹម បណ្ដាលឱ្យរាក ឬរមួលពោះ ឬបង្កើតជាបាក់តេរីតូចៗជាដើម៕


























Account
Security
Favourite Content