ខ្លាំងៗ! អាល់ប៊ុមថ្មីពី Olivia Rodrigo និង​ V បើកឆាកនៅចំណាត់ថ្នាក់កំពូលលើតារាង Billboard 200

“GUTS” ដែលជាអាល់ប៊ុមទី២របស់តារាចម្រៀងអាមេរិក Olivia Rodrigo បាន​បើកឆាកសប្ដាហ៍ដំបូងជាមួយចំណាត់ថ្នាក់លេខ១លើតារាង Billboard 200 យ៉ាងជោគជ័យដូចការរំពឹងទុក ដោយតួលេខលក់តែនៅសហរដ្ឋអាមេរិកបានដល់ ៣សែនឈុត គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ធ្វើឱ្យអាល់ប៊ុមនេះក្លាយជាអាល់ប៊ុមដែលលក់ដាច់នៅសប្ដាហ៍ដំបូងបានច្រើនបំផុតលំដាប់ទី៤ ក្នុងឆ្នាំ២០២៣។

ភាពជោគជ័យនេះគឺចាត់ទុកជាលើកទី២ហើយដែលតារាស្រីវ័យ ២០ឆ្នាំរូបនេះអាចសម្រេចបាន ដោយកាលពីឆ្នាំ២០២១ នាងធ្លាប់បានឡើងដល់ចំណាត់ថ្នាក់លេខ១លើ Billboard 200 តាំងពីសប្ដាហ៍ដំបូងដូចគ្នាជាមួយអាល់ប៊ុមទី ១ របស់ខ្លួនមានចំណងជើងថា “SOUR”។ ប្រការនេះធ្វើឱ្យ Olivia Rodrigo ក្លាយជាតារាចម្រៀងស្រីដំបូងបង្អស់ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ​ដែលអាល់ប៊ុម ២ដំបូងអាចជាប់ចំណាត់ថ្នាក់លេខ១ភ្លាមៗ ដោយមុននេះ Ariana Grande ធ្លាប់ទទួលបានជោគជ័យបែបនេះដែរជាមួយអាល់ប៊ុមទីមួយ “Yours Truly” នៅឆ្នាំ២០១៣ និងអាល់ប៊ុម “My Everything” កាលពីឆ្នាំ២០១៤។

គួរបញ្ជាក់ថា អាល់ប៊ុម “GUTS” បានលក់ដាច់ក្នុងសហរដ្ឋអាមេរិកចំនួន ៣០២ ០០០ឈុត មានការចូលស្ដាប់អនឡាញសរុបសម្រាប់ចម្រៀងទាំង ១២បទ ជិត ២០០លានដង ខណៈបទចម្រៀង “Vampire” ក្នុងអាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់កំពូលលើតារាង Billboard Hot 100។

ក្រៅពី Olivia Rodrigo តារាចម្រៀងមួយរូបទៀតគឺ V ក្រុម BTS បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនកាលពីសប្ដាហ៍មុនមានចំណងជើងថា “Layover” និងបានឡើងដល់ចំណាត់ថ្នាក់លេខ ២លើតារាង Billboard 200 នៅសប្ដាហ៍ដំបូងរបស់ខ្លួន ជាមួយចំនួនលក់នៅសហរដ្ឋអាមេរិកចំនួន ១សែនឈុត និងចំនួនចូលស្ដាប់លើអនឡាញសម្រាប់ចម្រៀងទាំង ៦បទជិត ១៣លានដង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ