ខូឡាជែនមានតួនាទីជួយឱ្យស្បែករបស់យើងមានភាពតឹងណែន និងពន្យឺតភាពចាស់ ហើយវានឹងចាប់ផ្ដើមថយចុះនៅពេលអាយុយើងកាន់តែច្រើន។ ដូច្នេះសារធាតុទាំង ៥ នេះជាជំនួយការដ៏ល្អ ក្នុងការជំរុញការផលិតខូឡាជែនមិនថានៅក្នុងរបបអាហារ ឬផលិតផលថែរក្សាស្បែកនោះទេ៖
១. អាស៊ីត Hyaluronic

អាស៊ីត hyaluronic បានរួមចំណែកជំរុញការផលិតខូឡាជែន ព្រោះនៅពេលដែលយើងអាចកម្រិតសារធាតុអាស៊ីតឱ្យ នោះមានន័យថាយើងអាចរក្សាកម្រិតខូឡាជែនបានយ៉ាងល្អ។ បន្ថែមលើនេះ វាក៏មានអត្ថប្រយោជន៍សម្រាប់អេឡាស្ទីនក្នុងស្បែកដែលធ្វើឱ្យមានភាពបត់បែន រឹងមាំ និងរក្សាសំណើមនៃស្បែកផងដែរ។
២. វីតាមីន C
ក្នុងវីតាមីន C មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារខូឡាជែននៅក្នុងស្បែកពីការបំផ្លាញដោយកាំរស្មីយូវី។ លើសពីនេះ វាក៏ជួយជំរុញដល់ការផលិតកូឡាជែនផងដែរ។ ប្រសិនបើយើងមានបញ្ហាកង្វះវីតាមីន C នោះកម្រិតខូឡាជែនក៏ត្រូវបានកាត់បន្ថយ។ ដោយសាររាងកាយរបស់យើងមិនអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីអាស៊ីត hyaluronic នោះទេ ដូច្នេះការបន្ថែមវីតាមីន C គឺជាជម្រើសដ៏ល្អ។
៣. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមិនត្រឹមតែអាចបង្កើនកម្រិតខូឡាជែនប៉ុណ្ណោះទេ វាថែមទាំងអាចជំរុញការផលិតអាស៊ីត hyaluronic ផងដែរ។ ជាមួយគ្នានេះ មនុស្សជាច្រើនតែងតែប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើដើម្បីជួយព្យាបាលការរលាកមិនថាពីកម្ដៅថ្ងៃ ឬកម្ដៅភ្លើងនោះឡើយ។ នោះក៏ដោយសារតែប្រទាលកន្ទុយក្រពើបានចូលទៅបង្កើនខូឡាជែនទើបធ្វើឱ្យរបួសឆាប់ជាសះស្បើយ។
៤. យិនស៊ិន
ការទទួលទានយិនស៊ិនអាចជួយបង្កើនបរិមាណកូឡាជែនក្នុងចរន្តឈាមបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារភាពចាស់នៃកោសិកាស្បែកផងដែរ។ ជាពិសេស យិនស៊ិនក្រហមគឺមានអត្ថប្រយោជន៍មែនទែនសម្រាប់កោសិកាសរសៃ ឬកោសិកាស្បែកដែលមានតួនាទីផលិតខូឡាជែន។
៥. Retinoids
Retinoids ជួយការពារការបំផ្លាញខូឡាជែនក្នុងស្រទាប់ស្បែកពីកាំរស្មីយូវី។ លើសពីនេះ វាក៏អាចទប់ស្កាត់ការបាត់បង់ carotenoids ដូចជា retinol និង beta-carotene ដែលវាក៏រួមចំណែកជួយដល់សារធាតុប្រឆាំងអុកស៊ីតកម្ម និងធ្វើអោយស្បែកមានសុខភាពល្អ៕























Account
Security
Favourite Content