ធ្លាប់ឆ្ងល់ទេម៉េចបានញ៉ែ​គេមិនដែលបាន? ៥ ចំណុច​នេះ​ហើយ​ជា​អ្វីដែលបុរសតែងខុស​ពេល​ចែចង់នរណាម្នាក់

ប្រិយមិត្តធ្លាប់គិតបែបនេះ ឬ អត់ថា ប្រសិនបើយើងចែចង់នរណាម្នាក់ដោយការនិយាយ ឬធ្វើបែបនេះ មនុស្ស​ស្រីប្រាកដជាចូលចិត្ត? តែនៅពេលដែលអនុវត្តផ្ទាល់លទ្ធផលបែរជាខុសស្រឡះពីការគិតទុកទៅវិញ  ហើយ​អ្នក​បានតែមកសួរខ្លួនឯងថា “ តើយើងបានធ្វើអ្វីខុស?  ហេតុអីបានជាយើងចែចង់មនុស្សស្រីម្នាក់នេះមិនបាន?  “ 

អ្នកនឹងគ្មានថ្ងៃដឹងនោះទេថាហេតុផលពិតប្រាកដគឺជាអ្វី ព្រោះអ្នកគិតថាអ្វីដែលអ្នកនិយាយ អ្វីដែល​អ្នក​ធ្វើគឺ វាល្អ និងត្រឹមត្រូវ។ ថ្ងៃនេះ​​​ Admin នាំយកចំណុចខុសឆ្គង ៥ យ៉ាង​ដែល​បុរសៗ​តែងតែធ្វើខុស​ដោយមិន​ដឹងខ្លួនពេល​ចែចង់មនុស្សស្រី ចង់ដឹងថាមានអ្វីខ្លះយើងមកមើលទាំងអស់គ្នា ៖

១ ចាប់អារម្មណ៍គេពេក

​វាពិតជារឿងត្រឹមត្រូវហើយដែលយើងផ្តល់ការចាប់អារម្មណ៍លើនរណាម្នាក់ ជាពិសេស​នៅពេល​ដែលយើង​កំពុងតែ​ចែចង់គេ  ក៏ប៉ុន្តែ​បើអ្នក​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅលើ​គេខ្លាំង​ជ្រុល​ពេកវា​នឹងធ្វើឲ្យ​ភាពទាក់ទាញក្នុង​ខ្លួន​អ្នកថយចុះ  គេងាយនឹងប៉ាន់ស្មានពីគោលបំណងរបស់អ្នកបានដោយងាយ។

អ្នកខ្លះផ្ញើសារ​ទៅគេម្តងហើយគេមិនទាន់ឆ្លើយតប​ក៏បន្តផ្ញើទៅ​ទៀត​ដូចជា “កំពុងធ្វើអីម៉េចមិនតបមកវិញ?  ឥឡូវ​ហ្នឹង​ដូចជា​ស្ងាត់​ដល់ហើយ អត់ឃើញ​ទាក់ទងមកសោះ!    ធុញខ្ញុំហើយមែនទេបានមិនចង់និយាយ?  ។ល។  “

ពេលខ្លះការ​ដែលគេ​មិន​បាន​ចូលទៅអានសារ ឬអានហើយ​មិនបានឆ្លើយ​​តប​ មក​ពីគេរវល់ការងារ បើ​អ្នក​គិត​តែផ្ញើសារ​ដដែលៗពេក គេអាចនឹង​គិត​ថាអ្នក​ទំនេរជ្រុល ឬ​អាច​នឹង​ធ្វើ​ឱ្យ​គេធុញអ្នកពិតមែនក៏ថាបាន។

២ អ្នកធ្វើខ្លួនដូចជាទៅសុំគេ

មនុស្ស​មួយចំនួនតែងតែ​ប្រើវិធីចូលទៅទាក់ទង​គេបែបលក្ខណៈលន់តួដូចជា “​​ អ្នក​មើល​ទៅ​ស្រស់ស្អាត​ដល់​ហើយ ខ្ញុំ​សុំស្គាល់​ផង​បាន​ទេ?   តើ​ខ្ញុំរំខាន​អ្នក​ឬអត់?  តើអ្នកល្មមអាចមានពេលទំនេរនិយាយជាមួយខ្ញុំបានទេ?  តើអ្នក​ត្រូវការ​អ្នកមើលថែទេ?  ខ្ញុំ​ព្រម​ធ្វើគ្រប់យ៉ាង​ឲ្យ​តែ​អ្នក​ស្រឡាញ់​ខ្ញុំ …  ”

ចង់ប្រាប់ថាសូមឈប់ធ្វើបែបនេះទៅ​ ព្រោះវា​ធ្វើឲ្យ​គេមើល​មក​អ្នក​ដូចជា​មិនមាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ទាល់​តែ​សោះ ។​  ប្រិយមិត្តសាក​គិតត្រឡប់​មកវិញថាបើ​យើងជា​មនុស្សស្រី ហើយមាន​បុរសពីរនាក់មក​ចែចង់ក្នុងពេលតែមួយ ម្នាក់​មកបែបលក្ខណៈអង្វរលន់តួ និងម្នាក់ទៀតមកបែបមានទំនុកចិត្ត​ មានចំណុច​គួរ​ឱ្យ​ចង់​សិក្សា​ស្វែងយល់​ច្រើន តើ​អ្នក​នឹង​ជ្រើស​យក​ម្នាក់ណា?  ចម្លើយគឺប្រាកដជាអ្នកទីពីរហើយ​មែន​អត់?​ ដូច្នេះ​សូម​កុំទម្លាក់​តម្លៃខ្លួន​ឯង​ដើម្បីតែនរណាម្នាក់ តែ​ត្រូវធ្វើ​ខ្លួន​ឲ្យមានសមត្ថភាព និង​គួរ​ជាទី​ចាប់អារម្មណ៍​វិញល្អជាង។

៣ សារភាពថាស្រឡាញ់លឿនពេក

អ្នកខ្លះ​ទើបតែ​ជជែក​ជាមួយគ្នា​បាន​ពីរ​ថ្ងៃ​ក៏​ប្រាប់ថា​ស្រឡាញ់គេ។ ពាក្យថា​ឃើញ​ភ្លាមស្រឡាញ់ភ្លែតវាមានពិតមែន តែអ្នកក៏មិន​គួរទៅ​សារភាព​ប្រាប់​គេ​លឿន​ពេក​ដែរ គេ​ប្រាកដ​ជា​មិន​មក​រំភើបជាមួយ​ពាក្យ​សារភាព​របស់មនុស្ស​ដែលទើប​តែឆាត​ជាមួយ​គ្នាមិនទាន់ស្គាល់ពីអត្តចរិកគ្នាច្បាស់លាស់នោះទេ។ ​ ផ្ទុយទៅវិញ គេប្រាកដ​ជាគិតថា​អ្នកប្រហែល​ជាធ្វើបែបនេះ​ដាក់​មនុស្សស្រី​គ្រប់គ្នា​ដែល​អ្នក​បាន​ឆាត​ជាមួយ។

៤   និយាយរឿងដែលមិនគួរនិយាយ

រឿងមួយ​ចំនួនដែលអ្នកមិនគួរនិយាយពេលដែលចែចង់នរណាម្នាក់មានដូចជា​ “ ការសួរនាំពីសង្សារចាស់គេ   និយាយ​ពីសាសនា នយោបាយ ឬ​ និយាយរិះគន់​នរណាម្នាក់ឲ្យ​គេស្តាប់ជាដើម”។ ពាក្យសម្តី​គឺជាអាវុធ​មុខពីរ​ដូច្នេះអ្នក​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​បុគ្គល​ដែលមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ ពេលខ្លះអ្នកអាចទៅនិយាយប៉ះពាល់ដល់បុគ្គលដែលគេចូលចិត្ត ឬ ប៉ះពាល់ដល់​ផ្លូវចិត្តគេ​ដោយមិន​ដឹង​ខ្លួន​ក៏ថា​បាន។

៥ មិនដឹងខ្លួនថាត្រូវគេបដិសេធ

ចំណុចនេះ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ចែចង់​មនុស្ស​ស្រី។ អ្នកត្រូវមើលចង្វាក់​ពេល​វេលាឲ្យ​បានល្អ មិនមែនគិតតែ​ពីទម្លាក់​យុទ្ធសាស្ត្រ​ក្នុង​ការញ៉ែ​គ្រប់​ពេល​នោះទេ។

បើគេ​ចាប់​ផ្តើម​សួរ​មួយម៉ាត់​ឆ្លើយ​មួយ​ម៉ាត់ លែង​ស៊ូវ​ចង់​និយាយ​ជាមួយ អ្នកត្រូវដឹង​ថាគេ​កំពុងតែ​មិន​ពេញចិត្ត​នូវអ្វីដែល​អ្នក និងគេកំពុងតែជជែកគ្នា​  ឬគេអាចនឹងបដិសេធ​អ្នករួចជាស្រេចហើយ។

ដូច្នេះ​អ្នក​ត្រូវ​តែ​ឆាប់​ដក​ខ្លួនវិញឲ្យ​ហើយ​ព្រោះយ៉ាង​ហោចណាស់​ អ្នក​និង​គេក៏​អាច​នៅជា​មិត្ត​និង​គ្នាបាន គ្រាន់បើជាង​ឲ្យ​គេធុញ​អ្នក ហើយ​ផ្តាច់​ទំនាក់​ទំនង​ទៅតែ​ម្តង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)