អ្នក​ចូល​ចិត្ត​ ឈីស ឃើញ​ហើយ​ស្រក់​ទឹក​មាត់!​ ប៉ុន្មាន​មុខ​នេះ​ងាយ​ស្រួល​ធ្វើ​ខ្លាំង

​​​​ថ្ងៃ​នេះ អេតមីន មាន​ម្ហូប​ប៉ុន្មាន​មុខ​មក​ណែ​នាំ​ណា៎ ហើយ​ជាពិសេស​សម្រាប់​អ្នក​និយម​ចូលចិត្ត​ញ៉ាំ​ ឈីស មិន​គួរ​មើល​រំលង​ប៉ុន្មាន​មុខ​នេះ​ឡើយ​ទាំង​ឆ្ងាញ់ និង​ងាយ​ស្រួល​ធ្វើ​ទៀត។​ តោះ​មក​មើល​ថា​ជា​អ្វី​ខ្លះ៖

១ ដុំ​ឈីស​បំពង​ជា​មួយ​ម្សៅ

គ្រឿងផ្សំ៖

-ដុំ​ឈីស​ (Mozzarella Cheeses) ​កាត់​ជា​ដុំៗ វែងៗ

-​ម្សៅ​ធ្វើ​នំ (All-Purpose Flour) ១០០​ ក្រាម

-​ស្ករ​ស ១​ ស្លាប​ព្រា​កាហ្វេ​​

-​ពង​មាន់​ ១ គ្រាប់​​

-ប្រេង​សម្រាប់​បំពង

-​កំទេច​នំប៉័ង​

-ទឹក​ដោះ​គោ​ស្រស់ ១ កែវ

​របៀប​ធ្វើ​៖

ជា​ដំបូង​ធ្វើ​ម្សៅ​សម្រាប់​ដាក់​ឈីស​បំពង​ ដោយ​ចាក់​ម្សៅ​ធ្វើ​នំ​ចូល​ចាន​គោម​មួយ បន្ទាប់​មក​ដាក់​ស្ករ​ស​ ទឹក​ដោះ​គោ​ ពង​មាន់។ បន្ត​មក​ទៀត​ វ៉ៃ​គ្រឿង​ទាំង​នោះ​ចូល​គ្នា​ឲ្យ​សព្វ​ល្អ ទុក​មួយ​ឡែក។ កាត់​ឈីស​ជាដុំៗ យក​ទៅ​ជ្រលក់​នឹង​ម្សៅ​ដែល​ធ្វើ​ទុក​មុន​នោះ រួច​យក​ទៅ​ជ្រលក់​កំទេច​នំប៉័ង​ ត្រូវ​ជ្រលក់​ឲ្យ​ច្រើន ឡើង​ក្រាស់​ទើប​កាន់​តែ​ឆ្ងាញ់​។

មក​ដល់​វគ្គ​ត្រូវ​បំពង​ឈីស​ គឺ​ជា​ចំណុច​សំ​ខាន់​មែន​ទែន បើ​មិន​ចេះ​បំពង​នឹង​ខូច​រស់​ជាតិ​មិន​ខាន​ ត្រូវ​ដាក់​ខ្ទះ​បើក​ភ្លើង​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេង​ចូល​ឲ្យ​ច្រើន​។ ចំណាំ​ណា ត្រូវ​ឲ្យ​ប្រេង​ឡើង​ក្ដៅ​ខ្លាំង​ចាំ​ដាក់​ចូល​បំពង​ តែ​កុំ​ដាក់​យូរ​ពេក​ត្រឹម ៤០ ទៅ ៥០ វិនាទី​បាន​ហើយ បើ​ដាក់​យូរ​ពេក​អាច​ខ្លោច និង​ធ្លាយ​ឈីស​ចេញ​ក្រៅ​លែង​ឆ្ងាញ់​ហើយ។ នៅ​ពេល​ឆ្អិន​ដួស​ដាក់​ចាន់ ជ្រលក់​ញ៉ាំ​ជាមួយ​ទឹក​ម្ទេស ឬ​ទឹក​ប៉េងប៉ោះ។​

២ នំប៉័ង​ចៀន​ដាក់​ឈីស

គ្រឿងផ្សំ៖

-នំប៉័ង ៤ ជ្រុង ២ បន្ទះ (សម្រាប់​ញ៉ាំ​ម្នាក់​ឯង)

-ឈីស​បន្ទះ​

-ទឹក ម៉ាយេណេស

-ពងមាន់

-សាច់​ក្ដាម​ ឬ​ប្រហិត​ហតដក

-កម្ទេច​នំប៉័ង

របៀប​ធ្វើ​៖

កាត់​សាច់​ក្ដាម ឬ​ប្រហិត​ហត​ដក​ជា​ចំណិត​ៗ ទុក​មួយ​ឡែក។ យក​នំប៉័ង​លាប​ទឹក ម៉ាយេណេស ហើយ​យក​សាច់​ក្ដាម ឬ​ប្រហិត​រៀប​ដាក់​ពីលើ។ បន្ទាប់​មក​យក ឈីស​ ១ ឬ ២ បន្ទះ មក​ដាក់​ពី​លើ​សាច់​ទាំងនោះ រួច​យក​នំប៉័ង​មួយ​ចំហៀង​ទៀត​មក​គ្រប​ដាក់​ពី​លើ​ ហើយ​សង្កត់​ឲ្យ​សំប៉ែត​សិន ចង់​ដាក់​ក្លាសេ​ក្នុង​ទូ​ឲ្យ​រឹង​បន្តិច​ក៏​បាន យក​ទៅ​ចៀន​ភ្លាម​ក៏បាន។ ​រួច​គោះ​ពង​មាន់​ ១ គ្រាប់​វ៉ៃ​ចូល​គ្នា​ឲ្យ​សព្វ​ទាំង​ពង​លឿង​ និង​ក្រហម យក​នំប៉័ង​ដែល​ធ្វើ​រួច​មុន​នោះ​មក​ជ្រលក់​ឲ្យ​ជោគ ​បន្ត​មក​ទៀត​រោយ​កម្ទេច​នំប៉័ង​ពី​លើ​ ចាំ​យក​ទៅ​បំពង​ក្នុង​ខ្លាញ់​កំពុង​ក្ដៅ។ ពេល​ឆ្អិន​ យក​កាំបិត​កាត់​ជា ២ នោះ​នឹង​ឃើញ​ ឈីស​ ដែល​យើង​ដាក់​ចូល​រលាយ​ ហៀរ​ចេញ​មក​ក្រៅ​ទំនង​មែន​ទែន។​​

៣ ដំឡូង​បា​រាំង​បំពង​មូល​​ដាក់​ឈីស

គ្រឿងផ្សំ៖

-ដំឡូង​បារាំង​ ៣ ទៅ ៤ ផ្លែ

-អំបិល

-ម្សៅ​បំពង

-ដុំ​ឈីស​ (Mozzarella Cheeses) ​កាត់​ជា​ដុំ​តូចៗ

-កម្ទេច​នំប៉័ង

-ពង​មាន់ ១ គ្រាប់

-ទឹក​ដោះ​គោ​ស្រស់ ១​ កូន​កែវ

របៀប​ធ្វើ​៖

ចិត​ដំឡូង​បារាំង​ឲ្យ​ស្អាត​ លាង​ទឹក​ យក​ទៅ​ចំហុយ​ឲ្យ​ឆ្អិន។ ​ យក​ស្លាប​ព្រា​កិន​ឲ្យ​ម៉ត់​ ដាក់​អំបិល​ចូល​បន្តិច​ឲ្យ​មាន​ជាតិ និង​ដាក់​ម្សៅ​បំពង​ចូល​មួយ​ស្លាប​ព្រា​បាយ​ រួច​យក​ទៅ​ក្លាសេ​ចោល​​ក្នុង​ទូរ​ទឹកកក​ ៣ ម៉ោង។ បន្ទាប់​ពី​ទុក​ចោល​ ៣ ម៉ោង ​​យើង​មក​ធ្វើ​ម្សៅ​សម្រាប់​ដាក់​​បំពង​ ដោយ​ចាក់​ម្សៅ​​ចូល​ចាន​គោម​មួយ បន្ទាប់​មក​ដាក់​ស្ករ​ស​ ទឹក​ដោះ​គោ​ ពង​មាន់ វ៉ៃ​ឲ្យ​ចូល​គ្នា​ម៉ត់​ល្អ។ ចាប់​ផ្ដើម​យក​​ដំឡូង​មក​មូល​ជា​ដុំៗ រួច​ដាក់​ឈីស​នៅ​ចំ​កណ្ដាល។ មូល​ឲ្យ​បាន​ច្រើន​ដុំ​ សឹម​យក​ទៅ​ដាក់​បំពង​ និយាយ​ពី​របៀប​បំពង​ក៏​មិន​ខុស​ពី ការ​បំពង​ដុំ​ឈីស​ដែរ ទុក​ប្រេង​ឲ្យ​ក្ដៅ​ខ្លាំង​ចាំ​ដាក់​ចូល ពេល​ឆ្អិន​ស្រង់​ដាក់​ចាន​ជា​ការ​ស្រេច។​​​

៤ ដំឡូង​បារាំង​បំពង​ស្រោច​ឈីស

គ្រឿងផ្សំ៖

-ទិញ​ដំឡូង​បារាំង​ដែល​កាត់​ស្រាប់​ ១ កញ្ចប់ ឬ​ទិញ​ដំឡូង​មក​កាត់​ខ្លួន​ឯង​ក៏បាន

-អំបិល

-ម្សៅ​បំពង

-ប័រ

-ម្សៅ​ម្ទេស

-ម្សៅ​នំប៉័ង

-ឈីស​បន្ទះ

-ទឹកដោះ​គោ​ស្រស់

-ម្រេច

-ស្ករស

របៀប​ធ្វើ​៖

ក្នុង​ករណី​ប្រិយ​មិត្ត​ទិញ​ដំឡូង​កញ្ចប់​ស្រាប់​មិន​ជា​បញ្ហា​គ្រាន់​តែ​ យក​មក​បំពង​តែ​ម្ដង​រួច​រាល់​។ តែ​បើ​ទិញ​ដំឡូង​មក​ធ្វើ​ខ្លួន​ឯង ជា​ដំបូង​ចិត​សំបក​ឲ្យ​ស្អាត ហើយ​កាត់​ជា​ដុំ​វែង​តូចៗ រួច​ត្រាំ​ទឹក​ចោល​ ៣០ នាទី។ ក្រោយ​ពី​ត្រាំ​រួច​ត្រូវ​លាង​ដំឡូង​ម្ដង​ទៀត ដើម្បី​ឲ្យ​អស់​ជាតិ​ម្សៅ​។ ក្រោយ​មក​ដាំ​ទឹក​ស្ងោរ​ដំឡូង​បារាំង និង​ដាក់​អំបិល​ចូល​ ១ ស្លាប​ព្រា​កាហ្វេ នៅ​ពេល​ស្ងោរ​ឆ្អិន​ស្រង់​ចេញ​យក​មក​ដាក់​លើ​ក្រដាស​ជូន​មាត់ ឲ្យ​បឺត​ជាតិ​ទឹក​ចេញ​ពី​ដំឡូង ឬ​ផ្ដិត​បន្ថែម​ទៀត​លើ​ដំឡូង​ឲ្យ​កាន់​តែ​ស្ងួត​ល្អ​។

បន្ទាប់​មក​ទៀត យក​ដំឡូង​បារាំង​ទៅ​ដាក់​ក្នុង​ចាន​មួយ ហើយ​យក​ម្សៅ​បំពង​ ២ ស្លាប​ព្រា​ មក​រោយ​ពីលើ​ដំឡូង​ ហើយ​ក្រឡុក​ថ្នមៗ មួយ​ឲ្យ​ម្សៅ​ និង​ដំឡូង​ចូលគ្នា​សព្វ​ល្អ។ ហើយ​ចាំ​យក​ទៅ​បំពង ៥ នាទី តែ​ខ្លាញ់​ក្ដៅ​ចាំ​ដាក់​ចូល​ណា។ នៅ​ពេល​ឆ្អិន​ស្រង់​ចេញ​សិន ទុក​មួយ​សន្ទុះ​​ឲ្យ​ស្រស់​ខ្លាញ់។ សឹម​យក​ទៅ​ បំពង​ម្ដង​ទៀត ឲ្យ​ឡើង​ក្រហម​ស្អាត។

ឥលូវ​យើង​ងាក មក​ធ្វើ​ទឹក​ជ្រលក់​ ឈីស សម្រាប់​ពី​លើ​ដំឡូង​ម្ដង។ ដំបូង​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ ដាក់​ប័រ​ ១ ដុំ​ធំ​ចូល កូរ​ឲ្យ​រលាយ ហើយ​ដាក់​ម្សៅ​នំប៉័ង​ ១ ស្លាប​ព្រា​កាហ្វេ កូរ​ឲ្យ​សព្វ ចាំ​ដាក់​ម្សៅ​ម្ទេស​ចូល​។ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​​ចូល​ ហើយ​ដាក់​ ឈីស ចូល ៤ បន្ទះ បើក​ភ្លើង​តិចៗ កូរ​ ឈីស ឲ្យ​រលាយ​អស់ និង​ដាក់​ម្រេច​ចូល​បន្តិច​។ ជា​ចុង​ក្រោយ​ ដាក់​ស្ករ​ស​ ១ ស្លាប​ព្រា​បាយ កូរ​ទាល់​ឡើង​ខាប់​បន្តិច​​ ដួស​យក​ទៅ​ស្រោច​លើ​ដំឡូង​បារាំង​ដែល​បំពង​រួច​រាល់​ អាច​ញ៉ាំ​បាន​ហើយ។

​​កុំ​ភ្លេច​សាក​ធ្វើ​ញ៉ាំ​ជុំ​គ្រួសារ ថ្ងៃ​ចុង​សប្ដាហ៍​ណា ព្រោះ​ អេតមីន ធ្វើ​រួច​ហើយ​ អ្នក​ផ្ទះ​សរសើរ​ថា​ឆ្ងាញ់​គ្រប់​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម