សត្វ​ចម្លែក និង​សាហាវ​ទាំង​ ​៨​ដែល​មាន​​​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​តែ​ប៉ុណ្ណោះ

អាម៉ាហ្សូន​ជា​ព្រៃ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​លោក។មាន​ផ្ទៃ​ដី​ជាង​៥.៥លាន​គីឡូ​ម៉ែត្រ​គ្រប​ដណ្ដប់៩ប្រទេស​រួម​មាន​ Brazil, Peru, Colombia, Bolivia, Ecuaodor, French Guiana, Guyana, Suriname, និងVenezuela ផ្ទៃ​ដី​ជាង​៦០%​នៅ​ក្នុង​ប្រទេស​ Brazil ។ ព្រៃ​អាម៉ាហ្សូន​គឺ​ជា​បណ្ដុំ​អុកស៊ីហ្សែន​ធំ​បំផុត​របស់​ពិភពលោក​ទាំង​មូល។ ភាព​ធំ​សម្បើម​នៃ​ព្រៃ​អាម៉ាហ្សូន​ធ្វើ​ឲ្យ​មាន​រឿង​រ៉ាវ​អាថ៌កំបាំង​ជា​ច្រើន​កើត​មាន​ឡើង​រង់​ចាំ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ចូល​ទៅ​ស្វែង​រក​ចម្លើយ។​ ថ្ងៃ​នេះ​AMS នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​សត្វ​ទាំង​៨​ប្រភេទ​ដែល​មាន​តែ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​តែ​ប៉ុណ្ណោះ។​

១. ត្រី​ដូហ្វីន​ផ្កា​ឈូក

ឈ្មោះ​ជា​ផ្លូវ​ការ​របស់​វា​គឺ​ Amazon River Dolphin ចំណែក​អ្នក​ស្រុក​ហៅ​វា​ថា​ Boto។ ​សត្វ​​ប្រភេទ​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ព្រៃ​អាម៉ាហ្សូន​មាន​ទំហំ​ធំ​បំផុត​ក្នុង​ចំណោម​ផ្សោត​ទឹក​សាប ដោយ​ផ្សោត​ឈ្មោល​មាន​ប្រវែង​២ម៉ែត្រ​ទម្ងន់១៧៥​គីឡូ។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​វា​គឺ​ពណ៌​ផ្កាឈូក​ស្រស់​ពេញ​ខ្លួន ច្រមុះ​វែង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​ចូល​ទៅ​ទស្សនា​នៅ​ព្រៃ​អាម៉ាហ្សូន​។

២. ត្រី​ Arapaima

នេះ​គឺ​ជា​ត្រី​ទឹក​សាប​មួយ​ប្រភេទ​ទៀត​ដែល​មាន​ទំហំ​ខ្លួន​ធំ​ជាង​គេ​។ ​ខ្លួន​របស់​វា​អាច​ធំ​បាន​ដល់​ទៅ​៣​ម៉ែត្រ​ទម្ងន់​២០០​គីឡូក្រាម។ វា​ជា​ពូជ​ត្រី​បុរាណ​ដែល​ប្រើ​សួត​សម្រាប់​ដក​ដង្ហើម​ដូច្នេះ​ហើយ​ទើប​វា​ត្រូវ​ឡើង​មក​លើ​ផ្ទៃ​ទឹក​ដើម្បី​រក​ខ្យល់​អុកស៊ីហ្សែន​រៀង​រាល់​៥​ទៅ​១០​នាទី​ម្ដង។ វា​មាន​ឈ្មោះ​ប្រចាំ​តំបន់​ថា​ Pirarucu ប្រែ​ថា​ត្រី​ក្រហម​ព្រោះ​ចំណុច​ពណ៌​ក្រហម​​​ដែល​មាន​តាំង​ពី​ក្បាល​ដល់​កន្ទុយ ឬ​អាច​មក​ពី​សាច់​របស់​វា​មាន​ពណ៌​ទឹក​ក្រូច​ស្រស់​។ Arapaima គឺ​ជា​ត្រី​ដែល​មាន​ចរិត​កាច​សាហាវ​ ហើយ​មាន​ស្រកា​ក្រាស់​ដូច​ជា​អាវ​ក្រោះ​ធ្វើ​ឲ្យ​វា​មិន​ចាំ​បាច់​ខ្លាច​សត្វ​ត្រី​ដទៃ​តែ​វា​ក៏​នៅ​តែ​គេច​ពី​កណ្ដាប់​របស់​មនុស្ស​មិន​បាន។

៣. ត្រី ​Carachama

នេះ​ជា​ត្រី​ដែល​អ្នក​ចូលចិត្ត​ចិញ្ចឹម​ត្រី​ភាគ​ច្រើន​តែង​តែ​មាន​នៅ​ក្នុង​ទូ​ព្រោះ​វា​ប្រើ​មាត់​បឺត​យក​ស្រែ​ដែល​នៅ​ជាប់​កញ្ចក់​ទូរ​ជា​អាហារ​ប្រៀប​ដូច​ជា​ការ​លាង​សម្អាត​ទូរ​ដែរ។ចរិត​របស់​វា​ស្លូត​បូត​កម្រើក​ខ្លួន​យឺត​ តែ​បើ​អាហារ​មាន​មិន​គ្រប់​ក៏​ចេះ​មួម៉ៅ​ដូច​គ្នា។ចំណុច​ពិសេស​របស់​វា​ម្យ៉ាង​ទៀត​គឺ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​សីតុណ្ហភាព​ ក្នុង​ទឹក​ដែល​មាន​អុកស៊ីហ្សែន​តិច​រហូត​ត្រី​ដទៃ​ងាប់​អស់​វា​ក៏​អាច​រស់​បាន​យ៉ាង​ស្រួល​ យក​វា​ឡើង​មក​ទុក​នៅ​លើ​គោក​វា​ក៏​អាច​រស់​បាន​ពី​៦​ទៅ​១២​ម៉ោង​​ឬ​យក​ទៅ​ត្រាំ​ក្នុង​ទឹកកក​ក៏​អាច​រស់​បាន​ដល់​ទៅ​២​ម៉ោង​​ ស្រួល​ចិញ្ចឹម​យ៉ាង​ហ្នឹង​គួរ​តែ​មាន​ទុក​តាម​ផ្ទះ​ម្នាក់​មួយ​ហើយ។

៤. ​ពស់​យក្ស Anaconda

​​​Anaconda ជា​ពស់​ដែល​ធំ​ជាង​គេ​នៅ​លើ​លោក​ទំហំ​ខ្លួន​នឹង​ទម្ងន់​របស់​វា​ធំ​ជាង​ពស់​ថ្លាន់​ដែល​មាន​ទំហំ​ប៉ុន​គ្នា​ដល់​ទៅ​២ដង​វា​មាន​ឈ្មោះ​ប្រចាំ​តំបន់​ថា​ Sukuri។ Anaconda ប្រើ​ជីវិត​នៅ​ក្នុង​ទឹក​ច្រើន​ជាង​លើ​គោក​ព្រោះ​វា​ធ្វើ​ចលនា​បាន​រហ័ស​ជាង។ វា​ប្រមាញ់​ចំណី​ដោយ​ការ​បណ្ដែត​ខ្លួន​នៅ​ស្ងៀម​លើ​ផ្ទៃ​ទឹក​រង់​ចាំ​ឲ្យ​សត្វ​ដទៃ​មក​ផឹក​ទឹក​ទើប​វា​ធ្វើ​ការ​ហក់​ខាំ​និង​រឹត​រហូត​ដល់​សត្វ​ទាំង​នោះ​ដាច់​ខ្យល់​ទើប​ធ្វើ​ការ​លេប​។​មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ Anaconda ស៊ី​មនុស្ស​តែ​បើ​យោង​តាម​ស្ថិតិ​ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​វា​គឺ​មាន​តិច​ខ្លាំង​បំផុត​ព្រោះ​វា​ចូលចិត្ត​នៅ​តែ​ក្នុង​ទឹក​ច្រើន​ជាង​ឡើង​មក​រញ៉េរញ៉ៃ​ជា​មួយ​មនុស្ស។

៥. Poison Dart Frog

នេះ​គឺ​ជា​សត្វ​កញ្ចាញ់​ចេក​ដែល​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​ខ្លួន​របស់​វា​ពោរពេញ​ទៅ​ដោយ​ជាតិ​ពិស​និង​មាន​ពណ៌​ខុស​គ្នា​ទៅ​តាម​ពូជ​ផ្សេងៗ​គ្នា។​ខ្លួន​របស់​វា​មាន​ទំហំ​តូច​ត្រឹម​តែ​១ទៅ​៦​សង់ទីម៉ែត្រ​ រស់​នៅ​តាម​ស្លឹក​ឈើ​នៅ​លើ​ដី​ និង​ចេញ​រក​ចំណី​នៅ​ពេល​ថ្ងៃ។អ្នក​ប្រមាញ់​តែង​តែ​ចាប់​វា​ដើម្បី​យក​ពិស​ទៅ​លាប​នៅ​លើ​ផ្លែ​ព្រួញ​ដែល​អាច​សម្លាប់​ជ្រូក​ព្រៃ​បាន​យ៉ាង​ងាយ​ស្រួល។​

៦. ត្រី​ Piranha

​​​

ពាក្យ​ថា​ Piranha ជា​ភាសា​របស់​ជន​ជាតិ​ដំបូង​នៃ​ប្រទេស​ប្រេស៊ីល ដោយ​ចែក​ចេញ​ជា​ ២​ម៉ាត់​គឺ​ Pira ប្រែ​ថា​ ត្រី​ និង​ Sainha ប្រែ​ថា​ ធ្មេញ​ ក្រោយ​មក​ជន​ជាតិ​ព័រទុយហ្គាល់​ក៏​បាន​ហោ​វា​ជា​រួម​ថា​ Piranha ។Piranha ជា​ត្រី​ដែល​ស៊ី​មិន​រើស​ ក្រៅ​ពី​សាច់​សត្វ​ហើយ​វា​ក៏​ស៊ី​បន្លែ​ផ្លែ​ឈើ​បាន​ដូច​គ្នា។ ត្រី ​Piranha បែង​ចែក​ចេញ​ជា​ ៣៩​ប្រភេទ​តែ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន។ វា​ជា​ប្រភេទ​ត្រី​ដែល​ឃ្លាន​គ្រប់​ពេល​ វា​ចេញ​ប្រមាញ់​ជា​ហ្វូង​ដោយ​មាន​ធ្មេញ​មុត​ស្រួច​វា​អាច​ប្រមាញ់​ចំណី​ឲ្យ​នៅ​សល់​តែ​ឆ្អឹង​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក។

៧. អន្ទង់​អគ្គិសនី

នេះ​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​សត្វ​អន្ទង់​តែ​មាន​ទំហំ​ធំ​និង​មាន​កម្លាំង​ចរន្ត​អគ្គិសនី​ដែល​អាច​ឆក់​សត្វ​ដទៃ​ឲ្យ​ងាប់​បាន​គេ​ហៅ​វា​ថា​ អន្ទង់​អគ្គិសនី។ ការ​ពិត​ទៅ​វា​មិន​មែន​ជា​អន្ទង់​នោះ​ទេ​​វា​ជា​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​ពូជ​ត្រី​​ Clown featherback តែ​មនុស្ស​ម្នា​បាន​ជាប់​មាត់​ក្នុង​ការ​ហៅ​វា​ថា​អន្ទង់​អគ្គិសនី​ទៅ​ហើយ។​ វា​មាន​ទំហំ​ខ្លួន​ពី​ ១,៨​ទៅ​២​ម៉ែត្រ មិន​ទាន់​មាន​ស្ថិតិ​ណា​មួយ​បង្ហាញ​ថា​មាន​មនុស្ស​បាត់​បង់​ជីវិត​ដោយ​សារ​វា​នោះ​ទេ​ តែ​បើ​ត្រូវ​វា​គឺ​អាច​ធ្វើ​ឲ្យ​គាំង​បេះដូង​និង​សន្លប់​បាន​ ដូច​ជា​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ដែរ។​

៨. ស្វា​ Golden Lion Tamarin

នេះ​គឺ​ជា​សត្វ​ស្វា​មួយ​ប្រភេទ​ទៀត​ដែល​ជិត​ដាច់​ពូជ​ទៅ​ហើយ​។​វា​មាន​រោម​វែង​ពណ៌​មាន​គ្រប​ដណ្ដប់​ពេញ​ខ្លួន​រង្វង់​មុខ​ខ្មៅ​រលោង​មិន​មាន​រោម​មើល​ទៅ​ដូច​ជា​សត្វ​តោ។ វា​រស់​នៅ​ជា​ហ្វូង​តូច​៥ទៅ​៨​ក្បាល​ រក​ចំណី​នៅ​លើ​ដើម​ឈើ​ លោត​រំលង​ទៅ​មក​មិន​ចុះ​ដី។វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ម្រាម​ដៃ​ដែល​មាន​រាង​ដូច​ជា​ដៃ​មនុស្ស​ជាង​ស្វា​ដទៃ​វា​អាច​ចាប់​តោង​បាន​យ៉ាង​ល្អ​និង​លោត​ទៅ​មក​ដូច​ជា​សត្វ​កំប្រុក​។វា​ប្រើ​ពេល​ដេក​តិច​បំផុត​វា​ដេក​លក់​២​ទៅ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ហើយ​ប្ដូរ​កន្លែង​ដេក​ជា​រឿយៗ​ដើម្បី​កុំ​ឲ្យ​សត្វ​ដទៃ​តាម​រក​វា​ឃើញ។

ទាំង​អស់​នេះ​គឺ​ជា​សត្វ​ទាំង​៨​ប្រភេទ​ដែល​មាន​នៅ​ចំពោះ​តែ​ព្រៃ​អាម៉ាហ្សូន​ ដែល​យើង​បាន​នាំ​យក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។​ ចង់​ដឹង​ថា​ AMS នឹង​មាន​អ្វី​ប្លែក​យក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទៀត?​កុំ​ភ្លេច​តាម​ដាន​ជា​មួយ​នឹង​យើង​ខ្ញុំ​នៅ​អត្ថបទ​ក្រោយ​ទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម