ដឹងអត់ខែនៅមិថុនា បវរកញ្ញា និងបុរសឯក ណាខ្លះត្រូវចេញទៅប្រកួតលើឆាកអន្តរជាតិ?

បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​១៩ នៅ​លើ​សកល​លោក​មាន​ភាព​ថមថយ អំណោយ​ផល​ឱ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ ដែល​ត្រូវ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់ Beauty Pageant អាច​រៀបចំ​ដំណើរ​ការ​កម្មវិធី​បាន​តាម​ការ​កំណត់ បន្ទាប់ពី​ត្រូវ​ពន្យារពេល​ច្រើន​លើក​ច្រើន​សារ​រួច​មក ធ្វើ​ឱ្យ​កម្មវិធី​ខ្លះ​ត្រូវ​ស្ទួន​ឆ្នាំ​គ្នា ដោយសារ​តែ​ការ​មិន​បាន​ប្រារព្ធ​ឱ្យ​ទាន់​ពេល​វេលា។ តែ​យ៉ាងណា​ក៏​នៅ​មាន​កម្មវិធី​ខ្លះ​អាច​រៀបចំ​ឡើង​បាន​ដូច​គ្នា​ដែរ។

សម្រាប់​ឆ្នាំ​ថ្មី ២០២២ មាន​កម្មវិធី Beauty Pageantជាច្រើន​ចាប់ផ្ដើម​រៀបចំ​ឡើង​វិញ ជាក់ស្ដែង​ក្នុង​អំឡុង​តែ​មិថុនា​ខាង​មុខ។ តាម​ការ​ឱ្យ​ដឹង​ពី​លោក ម៉ែន និមលរតន៍ នាយក​ប្រតិបត្តិ CIM បាន​ឱ្យ​ដឹង​ថា នៅ​ខែ​មិថុនា​នេះ មាន​បវរកញ្ញា និង​បុរស​ឯក ចំនួន ៣ កម្មវិធី​នឹង​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវ​ហោះ​ចេញ​ពី​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​លំដាប់​អន្តរជាតិ។ កម្មវិធី​ទាំង ៣ នោះ​រួមមានMiss International Queen 2022, Miss Equality World 2022 និង Mister/Miss Teen International 2022។

ខាងក្រោម​ជា​បេក្ខភាព​តំណាង​ជាតិ​កម្ពុជា ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​ខ្នាត​អន្តរជាតិ​ទាំង ៣ ខាង​លើ​នេះ។

១. កញ្ញា សៃហ្វុន Miss International Queen Cambodia 2022 នឹងតំណាង​កម្ពុជាចូលរួមក្នុងកម្មវិធី Miss International Queen 2022 នៅខែមិថុនា នាប្រទេសថៃ។ សៃហ្វុន នឹងហោះចេញពីកម្ពុជាទៅថៃអំឡុងថ្ងៃទី ១៤-១៥ ខែមិថុនា។

. កញ្ញា ហានី Miss Equality Cambodia 2022 នឹងតំណាងជាតិ​ចូលរួមក្នុងកម្មវិធី Miss EqualityWorld 2022 នៅខែមិថុនា ប្រទេសឥណ្ឌូណេស៊ី។ ហានី នឹងហោះចេញពីកម្ពុជាទៅ ឥណ្ឌូនេស៊ីអំឡុងថ្ងៃទី ២៩-៣០ ខែមិថុនា។

៣. យុវតី យីម សុីវអេង ហៅ Kavida និងយុវជន ហ៊ុយ​ សៀវមិញ ហៅ Dimo Miss & Mister Teen Cambodia នឹងតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី Mister/Miss Teen International 2022។ អ្នកទាំងពីរ នឹងហោះចេញពីកម្ពុជាទៅថៃនៅថ្ងៃទី០៦ ខែមិថុនា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់