ឃើញ​ហើយ​​ចង់​ស្លុត​! មុខ​ម្ហូប​ចម្លែក​ៗ​បំផុត​ទាំង ១០​លើ​លោក (មាន​មុខ​ម្ហូប​ខ្មែរ​មួយ​ដែរ)

ម្ហូប​ខ្មែរ​​ ម្ហូប​ចិន​ ម្ហូប​បារាំង​ និង​ម្ហូប​ជា​ច្រើន​ទៀត​សុទ្ធ​សឹង​តែ​មាន​រស​ជាតិ​ឆ្ងាញ់​ផ្សេង​ពី​គ្នា​ទៅ​តាម​រស​និយម​និង​ការ​ចំណង់​ចំណូល​ចិត្ត​របស់​​អ្នក​បរិភោគ​រៀង​ខ្លួន។ ម្ហូប​អាហារ​មួយ​ចំនួន​មាន​ការ​និយម​ចូល​ចិត្ត​ពី​បណ្ដា​មនុស្ស​ជា​ច្រើន​ដូច​ជា​ ស្តេក​ ប៊ឺហ្គឺ​ ភីហ្សា​ជាដើម។ តែ​ក៏​មាន​ម្ហូប​អាហារ​មួយ​ចំនួន​ដែល​មាន​ការ​និយម​ចំពោះ​តែ​មនុស្ស​ក្នុង​តំបន់​ដោយ​ផ្អែក​ទៅ​លើ​ហេតុ​ផល​​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​មិន​យល់។​ ថ្ងៃ​នេះ​ AMS នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​​មុខ​ម្ហូប​ចម្លែក​ទាំង​ ១០​ដែល​មនុស្ស​តាម​តំបន់​មួយ​ចំនួន​និយម​ចូលចិត្ត​។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ?​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. អាពីង​បំពង​ នៅ​កម្ពុជា

អាពីង​បំពង​គឺ​ជា​មុខ​ម្ហូប​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​កំឡុង​ពេល​ដែល​ប្រជាជន​ខ្វះ​ខាត​ស្បៀង​អាហារ​បាន​ចាប់​យក​មក​ចៀន​អាំង​ឬ​ដុត​ហូប​។ក្រោយ​មក​អាហារ​​មួយ​មុខ​នេះ​ក៏​បាន​ក្លាយ​ទៅ​ជា​ចំណី​អាហារ​សម្រាប់​ហូប​លេង​ព្រម​ទាំង​មាន​តម្លៃ​ថ្លៃ​និង​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ។

២. ភ្នែក​ត្រី​ធូណា​ នៅ​ជប៉ុន

ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ចំណី​អាហារ​ប្លែកៗ​ជា​ច្រើន​ដូច​ជា​ភ្នែក​របស់​ត្រី​ធូណា​ជា​ដើម។ ប្រជាជន​ជប៉ុន​និយម​ចូលចិត្ត​បរិភោគ​អាហារ​មួយ​ប្រភេទ​នេះ​យ៉ាង​ច្រើន​ នៅ​តាម​ហាង​ស្រា​ឬ​ភោជនីយដ្ឋាន​យើង​នឹង​ឃើញ​មាន​មុខ​ម្ហូប​ជា​ច្រើន​បែប​ដែល​ចម្អិន​ពី​ភ្នែក​ត្រី​ធូណា។​ អ្នក​ដែល​ធ្លាប់​បាន​បរិភោគ​និយាយ​ថា​គ្រាន់​តែ​ស្ងោរ​វា​ហើយ​យក​ទៅ​ជ្រលក់​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ក៏​ឆ្ងាញ់​ដែរ​រសជាតិ​ស្រដៀង​គ្នា​ជា​មួយ​នឹង​មឹក។

៣.ចាហួយ​ធ្វើ​ពី​ច្រមុះ​សត្វ​រមាំង​ ប្រទេស​កាណាដា

គ្រាន់​តែ​លឺ​ឈ្មោះ​ក៏​ប្លែក​បាត់​ទៅ​ហើយ។​ កាល​ពី​សម័យ​មុន​នៅ​ពេល​ដែល​អ្នក​ប្រមាញ់​ចេញ​ទៅ​បរបាញ់​សត្វ​​រមាំង​មក​ធ្វើ​ជា​អាហារ ​ចុងភៅ​នឹង​ព្យាយាម​ច្នៃ​គ្រប់​កន្លែង​នៃ​សត្វ​ក្ដាន់​ឲ្យ​ចេញ​ជា​មុខ​ម្ហូប​ព្រោះ​វា​ជា​សត្វ​ដែល​កម្រ​នឹង​រក​បាន។ គេ​ចម្អិន​ច្រមុះ​សត្វ​ក្ដាន់​ដោយ​យក​ទៅ​ស្ងោរ​រួច​បក​យក​ស្បែក​ចេញ​ទើប​យក​ទៅ​ហាន់​រួច​ស្ងោរ​ជា​មួយ​នឹង​ទឹក​ស៊ុប​ម្ដង​ទៀត។

៤.Huitlacoche ប្រទេស​ម៉ិកស៊ិក

Huitlacoche គឺ​ជា​អាហារ​ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​ជន​ជាតិ​ម៉ិកស៊ីកូ​មាន​មក​តាំង​ពី​សម័យ​បុរាណ។ អាហារ​មួយ​ប្រភេទ​នេះ​បាន​មក​ពី​ការ​ទុក​ឲ្យ​ស្នូល​ពោត​ដុះ​ផ្សិត​ប្រែ​ទៅ​ជា​ខ្មៅ​ស្រអាប់​ក្រោយ​មក​យក​ទៅ​ធ្វើ​ជា​ទឹក​ជ្រលក់​ស្រោច​ពី​លើ​សាច់​ ឬ​ធ្វើ​ជា​ស៊ុប​ក៏​បាន។

៥. Casu Mazu ប្រទេស​អ៊ីតាលី

Casu Mazu ឬ​ ដែល​អ្នក​គេ​ហៅ​ថា​ឈីស​ដង្កូវ​ គឺ​ជា​អាហារ​ដែល​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ប្រទេស​អ៊ីតាលី។ ដើម្បី​បាន​មុខ​ម្ហូប​មួយ​នេះ​គេ​ត្រូវ​យក​ដុំ​ឈីស​មក​កាត់​ជា​រង្វង់​ដើម្បី​ឲ្យ​សត្វ​ល្អិត​ដែល​ចូល​ចិត្ត​ស៊ី​ឈីស​មក​ពង​ដាក់​ នៅ​ពេល​ដែល​សត្វ​ល្អិត​បង​ដាក់​រួច​ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដង្កូវ​ចោះ​សាច់​ឈីស​ខាង​ក្នុង​ឲ្យ​ទៅ​ជា​ជ្រាយ​។​ ពេល​បរិភោគ​គឺ​ដួស​ឈីស​លាយ​ជា​មួយ​ដង្កូវ​យក​ទៅ​លាប​​នៅ​លើ​នំ​ទទួល​ទាន​គូរ​ជា​មួយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ តែ​ត្រូវ​ទទួល​ទាន​នៅ​ពេល​ដែល​ដង្កូវ​នៅ​រស់​ ព្រោះ​នៅ​ពេល​ដែល​ដង្កូវ​ងាប់​អាហារ​នឹង​មាន​ជាតិ​ពុល​។​

ហេតុ​ដូច្នេះ​ហើយ​ទើប​ខាង​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​លក់​អាហារ​ប្រភេទ​នេះ​ជា​សាធារណៈ​តែ​អនុញ្ញាត​ឲ្យ​លក់​បាន​ចំពោះ​តែ​ប្រជាជន​ដែល​នៅ​ក្នុង​តំបន់ Sardinian នៅ​ក្នុង​ប្រទេស​អ៊ីតាលី​តែ​ប៉ុណ្ណោះ​ព្រោះ​ចាត់​ទុក​ថា​នេះ​គឺ​ជា​អាហារ​ប្រពៃណី​របស់​​ប្រជាជន​ក្នុង​តំបន់​នោះ។​ប្រសិន​បើ​ប្រិយមិត្ត​​ចង់​ភ្លក់​រសជាតិ​ឈីស​ដង្កូវ​នេះ​ទាល់​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​ទើប​បាន​។

៦. Hakarl ប្រទេស​អ៊ីស្លង់

​​​​​

មាន​មតិ​ជា​ច្រើន​និយាយ​ថា​នេះ​គឺ​ជា​អាហារ​ដែល​មាន​ក្លិន​អាក្រក់​បំផុត​នៅ​លើ​លោក។​ ម្ហូប​មួយ​​មុខ​នេះ​ធ្វើ​មក​ពី​សាច់​ត្រី​ឆ្លាម​កាត់​ក្បាល​ចេញ​រួច​យក​ផ្នែក​ដែល​នៅ​សល់​ទាំង​អស់​ទៅ​កប់​ទុក​នៅ​ក្នុង​ដី យក​គ្រួស​ ឬ​ខ្សាច់​កប់​ពី​លើ​ ក្រៅ​ពី​នោះ​យក​ដុំ​ថ្ម​មក​សង្កត់​ពី​លើ​ទុក​ចោល​រយៈ​ពេល​ ៦​ទៅ​១២​សប្ដាហ៍​ ។​ បន្ទាប់​ពី​នោះ​ក៏​យក​ចេញ​ពី​ក្នុង​ដី​កាត់​ជា​ដុំ​ព្យួរ​ទុក​ក្នុង​ម្លប់​ហាល​ខ្យល់​ឲ្យ​ស្ងួត​រយៈ​ពេល​២ ទៅ​ ៣​ខែ​ជា​ការ​ស្រេច។​

មូល​ហេតុ​ដែល​គេ​មិន​បរិភោគ​ស្រស់​មក​ពី​ក្នុង​សាច់​ត្រី​ឆ្លាម​មាន​ជាតិ​ពិស​អាច​ប៉ះពាល់​ដល់​ជីវិត​បាន​​ក្រោយ​ពេល​ដែល​បាន​ឆ្លង​កាត់​វិធី​ទាំង​នេះ​ហើយ​ជាតិ​ពិស​ក៏​បាត់​ទៅ​អស់​ដែរ​ ​តែ​អ្វី​ដែល​នៅ​សល់​គឺ​ក្លិន​របស់​វា​ដែល​ប្រៀប​ដូច​ជា​ទឹក​ថ្នាំ​លាង​បង្គន់​។ លោក​ Andrew Zimmern ពិធី​ករ​ក្នុង​កម្ម​វិធី​ម្ហូប​អាហារ​ដែល​ជា​អ្នក​ដើរ​ភ្លក់​មុខ​ម្ហូប​ចម្លែក​មក​ជា​ច្រើន​បាន​និយាយ​ថា​ក្លិន​របស់​វា​គឺ​ជា​ក្លិន​ដែល​ពិបាក​ទ្រាំ​បំផុត​។ ​ចំណែក​លោក​ Gordon Ramsey Chef ល្បី​ឈ្មោះ​នៅ​ក្នុង​កម្ម​វិធី​ Master chef ក៏​ធ្លាប់​បាន​ទទួល​សាច់​ត្រី​ឆ្លាម​នេះ​រួច​ខ្ជាក់​ចេញ​មក​វិញ​ភ្លាមៗ​នៅ​ក្នុង​កម្ម​វិធី​តែ​ម្ដង​ លោក​និយាយ​ថា​ក្លិន​របស់​វា​គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់​តែ​បើ​និយាយ​ពី​រសជាតិ​គឺ​អាច​ទទួល​យក​បាន​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ម្ហូប​មួយ​មុខ​នេះ​គឺ​មាន​ការ​ពេក​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​​ប្រទេស​ Iceland ហើយ​មាន​ដាក់​លក់​ជា​ទូទៅ​នៅ​តាម​ហាង​និង​ផ្សា​ទំនើប។

៧. Pak Pak ប្រទេស​ហ្វីលីពីន

ពាក្យ​ថា​ Pak Pak សំដៅ​ទៅ​លើ​កាក​សំណល់​អាហារ​ មិន​ថា​ជា​សាច់​ឬ​ក៏​បន្លែ​នោះ​ទេ។គេ​បាន​នាំ​យក​កាក​សំណល់​អាហារ​ដែល​ត្រូវ​បាន​បោះ​ចោល​នៅ​ក្នុង​ធុង​សំរាម​យក​មក​លាង​សម្អាត​ហើយ​ចម្អិន​សារ​ជា​ថ្មី​និង​លក់​ក្នុង​តម្លៃ​ថោក។ ដើម​កំណើត​នៃ​ម្ហូប​នេះ​គឺ​មក​ពី​កត្តា​ប្រជាជន​ក្រលំបាក​នៅ​ហ្វីលីពីន​មាន​ច្រើន​ដល់​ទៅ​ ១ភាគ៣​នៃ​ចំនួន​ប្រជាជន​ក្នុង​ប្រទេស​ពួក​គេ​មិន​មាន​ជម្រើស​ច្រើន​នោះ​ទេ​ ហេតុ​នេះ​ទើប​ Pak Pak គឺ​ជា​ម្ហូប​ដែល​លក់​ដាច់​បំផុត​នៅ​ក្នុង​តំបន់​អ្នក​ក្រខ្សត់​នៅ​ហ្វីលីពីន។​

៨. Kungu អាហ្វ្រិក

Kungu ឬ​ ប៊ឺហ្គឺ​សត្វ​ល្អិត​ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឡើង​ពី​សត្វ​ល្អិត​ម្យ៉ាង​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​សត្វ​មូស។​ដើម​កំណើត​នៃ​អាហារ​មួយ​មុខ​នេះ​មក​ពី​ចំនួន​សត្វ​ល្អិត​យ៉ាង​ច្រើន​មក​រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​ទើប​មាន​អ្នក​ច្នៃ​ប្រឌិត​ចាប់​ពួក​វា​មក​ពូត​ផ្ដុំ​ចូល​គ្នា​ជា​រាង​មូល​រួច​យក​ទៅ​ចៀន​ហើយ​ក៏​ទទួល​ទាន​បាន​តែ​ម្ដង។ហៅ​បាន​ថា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ឆ្លាត​វៃ​បាន​ទាំង​កាត់​បន្ថយ​ចំនួន​សត្វ​ដែល​មក​រំខាន​បាន​ទាំង​ឆ្អែត​ក្រពះ​ទៀត។​ចំណែក​ការ​ចាប់​សត្វ​ល្អិត​ប្រភេទ​នេះ​មិន​មាន​អ្វី​លំបាក​នោះ​ទេ​គ្រាន់​តែ​យក​ឆ្នាំង​មក​គ្រវី​នៅ​លើ​អាកាស​ទៅ​មក​ក៏​អាច​ចាប់​បាន​ចំនួន​សត្វ​ល្អិត​គ្រប់​ល្មម​អាច​មក​មក​ពូត​បញ្ចូល​គ្នា​បាន​ទៅ​ហើយ។​

៩. ផ្សារ​ម្ហូប​ចម្លែក​ ប្រទេស​ចិន

បើ​និយាយ​ពី​មុខ​ម្ហូប​ចម្លែក​មិន​និយាយ​ពី​ប្រទេស​ចិន​ក៏​ប្រហែល​ជា​មិន​បាន។ ប្រទេស​ចិន​មាន​ប្រវត្តិសាស្ត្រ​ខាង​ម្ហូប​អាហារ​មក​រាប់​ពាន់​ឆ្នាំ​ជា​ពិសេស​ម្ហូប​អាហារ​ដែល​រក​មក​ថ្វាយ​ព្រះ​មហាក្សត្រ​សុទ្ធ​សឹង​តែ​ជា​មុខ​ម្ហូប​ប្លែកៗ​ទាំង​អស់។​ បើ​ឲ្យ​លើក​យក​មុខ​ម្ហូប​ណា​មួយ​មក​និយាយ​ក៏​ដូច​ជា​មិន​កើត​ដូច្នេះ​ហើយ​យើង​សុំ​លើក​យក​មក​និយាយ​ទាំង​ផ្សារ​តែ​ម្ដង។​ សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ម្ហូប​អាហារ​ចម្លែក​អាច​ទៅ​ផ្សា​នៅ​ប្រទេស​ចិន​ពិត​ជា​មិន​ខុស​បំណង​ឡើយ​​មាន​ទាំង​ ផ្កាយ​សមុទ្រ​ ក្អែប​ ខ្ទួយ​ ពស់​សមុទ្រ​ ក្រពើ​អាំង​ ឬ​ឆ្មា​អាំង​ក៏​មាន។​ ក្រៅ​ពី​នោះ​ក៏​មាន​ស៊ុប​ពស់​ ស៊ុប​ប្រចៀវ​ និង​ស៊ុប​ក្បាល​ពពែ​ រួម​ជា​មួយ​នឹង​មុខ​ម្ហូប​ចម្លែក​ជា​ច្រើន​មុខ​ទៀត។​

១០.Tavuk Goksu ប្រទេស​តួកគី

បន្ទាប់​ពី​ឆ្លង​កាត់​មុខ​ម្ហូប​កម្រិត​ធ្ងន់​មក​ជា​ច្រើន​ហើយ​ ឥឡូវ​នេះ​យើង​សុំ​នាំ​ប្រិយមិត្ត​មក​ស្គាល់​ជា​មួយ​នឹង​អាហារ​ធម្មតា​វិញ​ម្ដង។ នេះ​គឺ​ជា​នំ​ដែល​មាន​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​តួ​គី​ នំ​នេះ​មាន​ដើម​កំណើត​តាំង​ពី​សម័យ​បុរាណ​​​ របៀប​ធ្វើ​គឺ​យក​សាច់​ទ្រូង​មាន់​ទៅ​ស្ងោរ​រួច​បេះ​ជា​សរសៃ​តូចៗ យក​ទៅ​លាយ​ជា​មួយ​នឹង​ទឹក​ដោះ​គោ​ ម្សៅ​អង្ក ស្ករស​ និង​ម្សៅ បន្ថែម​ជា​មួយ​នឹង​ក្លិន​វ៉ាន់នីឡា​រួច​យក​ទៅ​ កូរ​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច​។​ដើម្បី​ឲ្យ​កាន់​តែ​មាន​ឱជារស​អាច​ទទួល​ទាន​អម​ជា​មួយ​នឹង​ការ៉េម​រស់​ជាតិ​វ៉ាន់នីឡា​បាន។​

ទាំង​អស់​នេះ​គឺ​ជា​អាហារ​ចម្លែក​ទាំង​១០​ដែល​យើង​បាន​នាំ​យក​មក​ចែក​ចាយ​ដល់​ប្រិយមិត្ត​។​ បន្ទាប់​ពី​បាន​ស្គាល់​ហើយ​តើ​ប្រិយមិត្ត​ចង់​ភ្លក់​មុខ​ម្ហូប​មួយ​ណា​ដែរ?​ ជួប​គ្នា​នៅ​ក្នុង​អត្ថបទ​ក្រោយៗ​ទៀត សូម អរគុណ!


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី