តារាខេប៉ុប ១០នាក់ដែលបានចូលសិល្បៈល្បីឈ្មោះដោយវិធីប្លែកៗបំផុត

ជាទូទៅតារាខេប៉ុប (K-pop  ) ដែលបានចូលមកក្នុងសង្គមសិល្បៈគឺពួកគេសុទ្ធតែមកធ្វើតេស្តសាកល្បងលើកដំបូងតាមស្តង់ដារទូទៅ   តែក៏មិនមែនមានន័យថាសុទ្ធតែបែបនេះគ្រប់គ្នាដែរ ព្រោះតារាខេប៉ុបដែលយើងនឹងលើកយកមកនិយាយនេះគឺពួកគេឈានជើងចូលសិល្បៈដោយវិធីប្លែកបំផុត៖

១. Sehun ( EXO )

កាលនោះគេកំពុងតែអង្គុយញ៉ាំតុកប៉ុកគីជាមួយមិត្តភក្តិ ខាងអ្នកដើររកតារារបស់ផលិតកម្ម SM Entertainment  ក៏បានមកសួរនាំគេ។ តែដោយចាំសម្តីម្តាយធ្លាប់ប្រាប់ថា“ កុំឱ្យទុកចិត្តមនុស្សប្លែកមុខ“ ទើបគេចាប់ផ្តើមរត់គេច ពេលនោះខាងបុគ្គលិករបស់ SM  ក៏បានរត់ដេញតាមធ្វើឱ្យគេកាន់តែភ័យហើយក៏រត់កាន់តែខ្លាំង។ ពួកគេប្រើពេលអស់៣០នាទីទំរាំតែនិយាយគ្នាដឹងរឿង បុគ្គលិកខាង SM ក៏ធ្វើការបញ្ចុះបញ្ចូល Sehun ឲ្យ​ទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម  SM បានសម្រេច ។

២​. Jay B ( Got7 )

ពីដើមឡើយ Jay B  ប្រឡូកក្នុងវិស័យផ្នែករាំ´´´ ”Break Dance”។ ​ថ្ងៃមួយក្រោយពេលចប់ការសម្តែងនៅលើឆាក ខាងអ្នកចាត់ចែងរកតារារបស់ផលិតកម្ម JYP បានទៅសួរនាំគេដល់ក្នុងបន្ទប់ទឹក គេបានប្រាប់ថែមទៀតថាបុគ្គលិកម្នាក់នោះបានសង្គេតមើលគេឡើងយូរនៅក្នុងន្ទប់ទឹក ហើយទើបនិយាយបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម JYP ។

៣ .​ Ryujin ( Itzy )

Ryujin បានទៅមើលConcert របស់ Got7 បន្ទាប់គេបានទៅចូលបន្ទប់ទឹកហើយបុគ្គលិករបស់ JYP បានទៅសុំលេខទូរស័ព្ទនាងនៅក្នុងបន្ទប់ទឹកតែម្តង ដោយឃើញថាបុគ្គលិកម្នាក់នោះជាមនុស្សស្រីហើយមានឫកពាគួរឱ្យស្រឡាញ់ទើបនាងព្រមឱ្យក្រោយមក Ryujin ក៏បានចូលមកធ្វើជាក្មេងហ្វឹកហាត់ក្នុងផលិតកម្ម JYP ទៅ។

៤. Mingyu  ( Seventeen )

ថ្ងៃមួយគេបានគេចវេះពីវេនសម្អាតថ្នាក់រៀនដោយសារតែធុញមិត្តក្នុងថ្នាក់មិននាំគ្នាជួយ គេក៏ស្ពាយការបូបដើរចេះពីថ្នាក់  ទើបតែដើរដល់ខាងមុខសាលាក៏មា​នបុគ្គលិកខាង​ផលិតកម្ម Pledis Entertainment មកបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បង។   ពេលនោះ Mingyu  មិនមានជំនាញខាងរាំ និង ច្រៀងសូម្បីតែបន្តិច គេបានទៅធ្វើតេស្តសាកល្បងដោយច្រៀងបទគោរពទង់ជាតិ និងពាក់តែស្បែកជើងផ្ទាត់។ ដោយសាររូបរាងនិងមុខមាត់របស់គេទើបខាងគណៈកម្មការឲ្យគេជាប់នូវវគ្គជម្រុះនោះតែម្តង។

៥ . Lucas ( NCT )

គេត្រូវបានខាងអ្នកចាត់ចែងតារារបស់ផលិតកម្ម SM Entertainmen ណែនាំឱ្យទៅធ្វើតេស្តសាកល្បងលំដាប់អន្តរជាតិនៅឯហុងកុង។  ពេលនោះគេពិតជាមានអារម្មណ៍ថាតែលតោលណាស់ ហើយក៏គិតមិនឃើញថាគួរច្រៀង ឬ រាំល្អ? តែពេលដល់វេនខ្លួនឯងបញ្ចេញសមត្ថភាព រូបគេក៏បានដើរម៉ូដហើយកាច់រាងបីជុំនៅចំពោះមុខគណៈកម្មការ ហើយក៏ធ្វើឱ្យគេបានចូលមកជាក្មេងហ្វឹកហាត់នៅក្នុងផលិតកម្ម SM តែម្តងទៅ។

៦.​ Karina ( aespa )

មុននឹងឈានជើងចូលមកក្នុងសង្គមសិល្បៈ Karina គឺមានឈ្មោះល្បីល្បាញនៅក្នុងបណ្តាញសង្គមស្រាប់ទៅហើយ តែខាងបុគ្គលិករបស់ផលិតកម្ម SM បានផ្ញើសារទៅនាងដោយផ្ទាល់ ដោយណែនាំឱ្យនាងមកធ្វើតេស្តសាកល្បងនៅផលិតកម្ម SM។  មុនដំបូងនាងបានគិតថាប្រហែលជាពួកជនឆបោក តែក្រោយមកនាងក៏មកតាមការណែនាំនោះពិតមែន។

៧. Jaemin ( NCT )

Jaemin បានតាមម្តាយរបស់គេទៅធ្វើសកម្មភាពសប្បុរធម៌នៅ ពេលដែលកំពុងតែដើររើសសំរាម​ជាមួយម្តាយ ខាងបុគ្គលិករបស់ SM ក៏បានចូលទៅធ្វើការសាកសួរនាំឱ្យគេមកធ្វើតេស្តសាកល្បងនៅផលិតកម្ម SM Entertainment។ ម្តាយរបស់ Jaemin បានយល់ព្រមទៅតាមការណែនាំនោះហើយក៏បានប្រាប់ឱ្យកូន ទៅធ្វើតេស្តសាកល្បងទៅ។

៨.BamBam ( Got7 )

រូបគេមានជំនាញខាងរាំតាំងពីក្មេង ហើយក៏ធ្លាប់ឈ្នះពានក្នុងការប្រកួតនាំនៅប្រទេសថៃដែរ។  ថ្ងៃមួយខាងផលិត JYP បានទៅបើកការធ្វើតេស្តសាកល្បងនៅឯប្រទេសថៃ BamBam ក៏បានទៅចូលរួមការធ្វើតេស្តសាកល្បងនោះដោយច្រៀងបទគោរពទង់ជាតិ ក្រោយមកគេក៏បានជាប់ហើយមករស់នៅប្រទេសកូរ៉េធ្វើជាក្មេងហ្វឹកហាត់ក្នុងផលិតកម្ម JYP តែម្តងទៅ។

៩.​ Jin ( BTS )

គេធ្លាប់បានបុគ្គលិកខាងផលិតកម្ម SM Entertainment សួរនាំម្តងដែរតែរូបគេខ្លាចថាជាការឆបោកទើបព្យាយាមរត់គេច​។ ក្រោយមកពេលចុះពីឡានក្រុងមានបុគ្គលិកខាងផលិតកម្ម Big Hit បានមកសួរនាំនិងបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម Big Hit ក្នុងនាមជាតារាសម្តែង​ តែពេលជាប់ក្នុងការសាកល្បងខាងផលិតកម្មក៏បានឱ្យគេប្តូរទៅខាងផ្នែកអ្នកចម្រៀង។  Jin ខំហ្វឹកហាត់ទាំងផ្នែករាំនិងច្រៀងយ៉ាងខ្លាំងដើម្បីក្លាយខ្លួនទៅជាអ្នកចម្រៀងគុណភាពម្នាក់។

១០.​ Suga  ( BTS )

គេបានមកដាក់ពាក្យប្រឡងខាងផ្នែកតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង តែខាងផលិតកម្មបានរៀបចំឱ្យគេទៅខាងអ្នកចម្រៀងយ៉ាងពេញលក្ខណៈតែម្តង។ Sugaប្រាប់ថាគេត្រូវបានខាងផលិតកម្មបោកប្រាស់ ព្រោះមកដើម្បីចង់ធ្វើជាអ្នកនិពន្ធមិនមែនអ្នកចម្រៀងទេ ហើយក៏បានចេញមកជា Suga សមាជិកក្រុម BTS ដែលយើងទាំងអស់គ្នាបានស្គាល់នេះឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ