ជាទូទៅតារាខេប៉ុប (K-pop ) ដែលបានចូលមកក្នុងសង្គមសិល្បៈគឺពួកគេសុទ្ធតែមកធ្វើតេស្តសាកល្បងលើកដំបូងតាមស្តង់ដារទូទៅ តែក៏មិនមែនមានន័យថាសុទ្ធតែបែបនេះគ្រប់គ្នាដែរ ព្រោះតារាខេប៉ុបដែលយើងនឹងលើកយកមកនិយាយនេះគឺពួកគេឈានជើងចូលសិល្បៈដោយវិធីប្លែកបំផុត៖
១. Sehun ( EXO )
កាលនោះគេកំពុងតែអង្គុយញ៉ាំតុកប៉ុកគីជាមួយមិត្តភក្តិ ខាងអ្នកដើររកតារារបស់ផលិតកម្ម SM Entertainment ក៏បានមកសួរនាំគេ។ តែដោយចាំសម្តីម្តាយធ្លាប់ប្រាប់ថា“ កុំឱ្យទុកចិត្តមនុស្សប្លែកមុខ“ ទើបគេចាប់ផ្តើមរត់គេច ពេលនោះខាងបុគ្គលិករបស់ SM ក៏បានរត់ដេញតាមធ្វើឱ្យគេកាន់តែភ័យហើយក៏រត់កាន់តែខ្លាំង។ ពួកគេប្រើពេលអស់៣០នាទីទំរាំតែនិយាយគ្នាដឹងរឿង បុគ្គលិកខាង SM ក៏ធ្វើការបញ្ចុះបញ្ចូល Sehun ឲ្យទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម SM បានសម្រេច ។

២. Jay B ( Got7 )
ពីដើមឡើយ Jay B ប្រឡូកក្នុងវិស័យផ្នែករាំ´´´ ”Break Dance”។ ថ្ងៃមួយក្រោយពេលចប់ការសម្តែងនៅលើឆាក ខាងអ្នកចាត់ចែងរកតារារបស់ផលិតកម្ម JYP បានទៅសួរនាំគេដល់ក្នុងបន្ទប់ទឹក គេបានប្រាប់ថែមទៀតថាបុគ្គលិកម្នាក់នោះបានសង្គេតមើលគេឡើងយូរនៅក្នុងន្ទប់ទឹក ហើយទើបនិយាយបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម JYP ។

៣ . Ryujin ( Itzy )
Ryujin បានទៅមើលConcert របស់ Got7 បន្ទាប់គេបានទៅចូលបន្ទប់ទឹកហើយបុគ្គលិករបស់ JYP បានទៅសុំលេខទូរស័ព្ទនាងនៅក្នុងបន្ទប់ទឹកតែម្តង ដោយឃើញថាបុគ្គលិកម្នាក់នោះជាមនុស្សស្រីហើយមានឫកពាគួរឱ្យស្រឡាញ់ទើបនាងព្រមឱ្យក្រោយមក Ryujin ក៏បានចូលមកធ្វើជាក្មេងហ្វឹកហាត់ក្នុងផលិតកម្ម JYP ទៅ។

៤. Mingyu ( Seventeen )
ថ្ងៃមួយគេបានគេចវេះពីវេនសម្អាតថ្នាក់រៀនដោយសារតែធុញមិត្តក្នុងថ្នាក់មិននាំគ្នាជួយ គេក៏ស្ពាយការបូបដើរចេះពីថ្នាក់ ទើបតែដើរដល់ខាងមុខសាលាក៏មានបុគ្គលិកខាងផលិតកម្ម Pledis Entertainment មកបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បង។ ពេលនោះ Mingyu មិនមានជំនាញខាងរាំ និង ច្រៀងសូម្បីតែបន្តិច គេបានទៅធ្វើតេស្តសាកល្បងដោយច្រៀងបទគោរពទង់ជាតិ និងពាក់តែស្បែកជើងផ្ទាត់។ ដោយសាររូបរាងនិងមុខមាត់របស់គេទើបខាងគណៈកម្មការឲ្យគេជាប់នូវវគ្គជម្រុះនោះតែម្តង។

៥ . Lucas ( NCT )
គេត្រូវបានខាងអ្នកចាត់ចែងតារារបស់ផលិតកម្ម SM Entertainmen ណែនាំឱ្យទៅធ្វើតេស្តសាកល្បងលំដាប់អន្តរជាតិនៅឯហុងកុង។ ពេលនោះគេពិតជាមានអារម្មណ៍ថាតែលតោលណាស់ ហើយក៏គិតមិនឃើញថាគួរច្រៀង ឬ រាំល្អ? តែពេលដល់វេនខ្លួនឯងបញ្ចេញសមត្ថភាព រូបគេក៏បានដើរម៉ូដហើយកាច់រាងបីជុំនៅចំពោះមុខគណៈកម្មការ ហើយក៏ធ្វើឱ្យគេបានចូលមកជាក្មេងហ្វឹកហាត់នៅក្នុងផលិតកម្ម SM តែម្តងទៅ។

៦. Karina ( aespa )
មុននឹងឈានជើងចូលមកក្នុងសង្គមសិល្បៈ Karina គឺមានឈ្មោះល្បីល្បាញនៅក្នុងបណ្តាញសង្គមស្រាប់ទៅហើយ តែខាងបុគ្គលិករបស់ផលិតកម្ម SM បានផ្ញើសារទៅនាងដោយផ្ទាល់ ដោយណែនាំឱ្យនាងមកធ្វើតេស្តសាកល្បងនៅផលិតកម្ម SM។ មុនដំបូងនាងបានគិតថាប្រហែលជាពួកជនឆបោក តែក្រោយមកនាងក៏មកតាមការណែនាំនោះពិតមែន។

៧. Jaemin ( NCT )
Jaemin បានតាមម្តាយរបស់គេទៅធ្វើសកម្មភាពសប្បុរធម៌នៅ ពេលដែលកំពុងតែដើររើសសំរាមជាមួយម្តាយ ខាងបុគ្គលិករបស់ SM ក៏បានចូលទៅធ្វើការសាកសួរនាំឱ្យគេមកធ្វើតេស្តសាកល្បងនៅផលិតកម្ម SM Entertainment។ ម្តាយរបស់ Jaemin បានយល់ព្រមទៅតាមការណែនាំនោះហើយក៏បានប្រាប់ឱ្យកូន ទៅធ្វើតេស្តសាកល្បងទៅ។

៨.BamBam ( Got7 )
រូបគេមានជំនាញខាងរាំតាំងពីក្មេង ហើយក៏ធ្លាប់ឈ្នះពានក្នុងការប្រកួតនាំនៅប្រទេសថៃដែរ។ ថ្ងៃមួយខាងផលិត JYP បានទៅបើកការធ្វើតេស្តសាកល្បងនៅឯប្រទេសថៃ BamBam ក៏បានទៅចូលរួមការធ្វើតេស្តសាកល្បងនោះដោយច្រៀងបទគោរពទង់ជាតិ ក្រោយមកគេក៏បានជាប់ហើយមករស់នៅប្រទេសកូរ៉េធ្វើជាក្មេងហ្វឹកហាត់ក្នុងផលិតកម្ម JYP តែម្តងទៅ។

៩. Jin ( BTS )
គេធ្លាប់បានបុគ្គលិកខាងផលិតកម្ម SM Entertainment សួរនាំម្តងដែរតែរូបគេខ្លាចថាជាការឆបោកទើបព្យាយាមរត់គេច។ ក្រោយមកពេលចុះពីឡានក្រុងមានបុគ្គលិកខាងផលិតកម្ម Big Hit បានមកសួរនាំនិងបញ្ចុះបញ្ចូលឱ្យគេទៅធ្វើតេស្តសាកល្បងនៅផលិតកម្ម Big Hit ក្នុងនាមជាតារាសម្តែង តែពេលជាប់ក្នុងការសាកល្បងខាងផលិតកម្មក៏បានឱ្យគេប្តូរទៅខាងផ្នែកអ្នកចម្រៀង។ Jin ខំហ្វឹកហាត់ទាំងផ្នែករាំនិងច្រៀងយ៉ាងខ្លាំងដើម្បីក្លាយខ្លួនទៅជាអ្នកចម្រៀងគុណភាពម្នាក់។

១០. Suga ( BTS )
គេបានមកដាក់ពាក្យប្រឡងខាងផ្នែកតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង តែខាងផលិតកម្មបានរៀបចំឱ្យគេទៅខាងអ្នកចម្រៀងយ៉ាងពេញលក្ខណៈតែម្តង។ Sugaប្រាប់ថាគេត្រូវបានខាងផលិតកម្មបោកប្រាស់ ព្រោះមកដើម្បីចង់ធ្វើជាអ្នកនិពន្ធមិនមែនអ្នកចម្រៀងទេ ហើយក៏បានចេញមកជា Suga សមាជិកក្រុម BTS ដែលយើងទាំងអស់គ្នាបានស្គាល់នេះឯង៕


ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/08/2026
តារាស្រីវ័យក្មេងរបស់ចិន Yang Chaoyue ដែលមកកម្ពុជាក្នុងកម្មវិធី មហោស្រពភាពយន្តអាស៊ីកម្ពុជាលើកទី៤ ដែលទើបបញ្ចប់ថ្មីៗនេះ ហើយនាងក៏ទទួលបានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 27/08/2026
តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួលស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/08/2026
កាលពីជាង ១ សប្ដាហ៍មុន ព្រះនាង នរោត្តម ជេនណា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងបានទៅកាន់ទីក្រុងឡុងប៊ិច ហើយលោក Rex Richardson បានទទួលស្វាគមន៍យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/08/2026
នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 27/08/2026
មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ក្នុងចំណោមសិល្បករ ១៥រូប កំពុងរួមចំណែកកំណត់ទិសដៅថ្មីវិស័យហ៊ីបហបនៅអាស៊ីអាគ្នេយ៍
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/08/2026
កំពូលតារារ៉េប វណ្ណដា នៅតែធ្វើឲ្យអ្នកគាំទ្រមានមោទនភាព និងភ្ញាក់ផ្អើល ដោយថ្មីៗនេះលោកបានបង្ហាញមុខនៅ Billboard Philippine។ វណ្ណដា ដែលជាសិល្បករ

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/08/2026
ជាថ្មីម្ដងទៀតប្រេនសម្លៀកបំពាក់កូនខ្មែរដែលល្បីលំដាប់អន្តរជាតិ ALmée Couture ដែលកសាងឡើងដោយដៃស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតTaing Sokhang។ កាលពី

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 26/08/2026
កាលពីថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងមហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 26/08/2026
ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 26/08/2026
ដូចដែលដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុនល្បីរឿងក្រោយក្រុមហ៊ុន Louis Vuitton របស់បារាំង បានច្នៃត្បូង Zircon ខៀវ របស់ខេត្តរតនគិរី នៃប្រទេស
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប






































Account
Security
Favourite Content