អ្នក​ចិញ្ចឹម​ឆ្មា​អាន​បន្ដិច​ទៅ! អបិយ​ជំនឿ​ចម្លែក​​ៗ​ទាំង ៥​ដែល​អ្នក​អាច​មិនធ្លាប់​ដឹង​ពី​សត្វ​ឆ្មា

សត្វ​ឆ្មា​គឺ​ជា​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ ហើយ​វា​ក៏​តែង​តែ​ធ្វើ​ឲ្យ​ម្ចាស់​ ឬ​អ្នក​ជុំវិញ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ពេល​ដែល​បាន​ឃើញ​វា​។ តែ​អាច​និយាយ​បាន​ថា​ ​ពេល​ខ្លះ​សត្វ​ឆ្មា​ ​ក៏​ជា​សត្វ​ដែល​មាន​អាថ៌កំបាំង​ ​ចម្លែក ​និង​មាន​អំបិយ​ជំនឿ​ផ្សេងៗ ទាក់​ទង​នឹង​វា​ផង​ដែរ។ តើ​សត្វ​ឆ្មា​មាន​អំបិយជំនឿ​អ្វី​ខ្លះទៅ?

១ សត្វ​ឆ្មា​ដែល​កើត​នៅ​​​ខែ​ ឧសភា នឹង​មាន​ថាមពល​ពិសេស
ការ​ពិត​សត្វ​ឆ្មា ត្រូវ​បាន​គេ​ជឿ​ថា​វា​ មាន​សមត្ថភាព​ពិសេស​​ស្រាប់​ទៅ​ហើយ ដោយ​អាច​មើល​ឃើញ​ខ្មោច ឬវិញ្ញាណ​ផ្សេងៗ ជាដើម។ ហើយ​ប្រសិន​បើ​សត្វ​ឆ្មា​នោះ​កើត​នៅ​ខែ ឧសភា នឹង​មាន​ថាមពល​ពិសេស​នាំ​​សំណាង​ដល់​ម្ចាស់​ និង​អ្នក​ជុំ​វិញ​ទ្វេ​ដង។​

​២ ពេល​​ឡើង​​ផ្ទះ​ថ្មី​ ឲ្យ​ឆ្មា​ចូល​មុន​នឹង​មាន​សំណាង​ល្អ
គេ​មាន​ជំនឿ​ថា​សត្វ​ឆ្មា​ជា​សត្វ​ដែល​មាន​ញាណ​ពិសេស និង​មាន​សំណាង​ ហើយ​ពួក​វា​អាច​មាន​សមត្ថភាព​ដឹង​ពី​វិញ្ញាណ​អាក្រក់ និង​ចំហាយ​មិន​ល្អ។ ដូច្នេះ​ឲ្យ​វា​ចូល​ផ្ទះ​ថ្មី​របស់​អ្នក​មុន នោះ​នឹង​នាំ​សំណាង​ល្អៗ ចូល​មក​កាន់​ផ្ទះ​ និង​គ្រួសារ​អ្នក។

៣ ឆ្មា​អាច​ការពារ​យើង​ពី​វិញ្ញាណ​អាក្រក់
ដោយសារ​តែ​គេ​ជឿ​ថា ឆ្មា ជា​សត្វ​មាន​សំណាង​ ដូច្នេះ​ពួក​វា​អាច​ការ​ពារ​អ្នក​ពី​វិញ្ញាណ​អាក្រក់​ផ្សេងៗ។ ភាគ​ច្រើន​បើ​អ្នក​យក​ឆ្មា មក​ដេក​ក្បែរ​​ អ្នក​នឹង​គេង​លក់​ស្រួល និង​មិន​មាន​វិញ្ញាណ​អាក្រក់​ណា​ហ៊ាន​មក​បៀត​បៀន​នោះ​ទេ។ ហើយ​ប្រសិន​បើ​ក្នុង​ផ្ទះ​មាន​ចិញ្ចឹម​ឆ្មា នោះ​អ្នក​នឹង​ប្រៀប​ដូច​ជា​មាន​អ្នក​ចាំ​ការពារ​អ៊ីចឹង។

៤ ប្រសិន​បើ​សុខៗ ឆ្មា​ដើរ​តាម​អ្នក​មក​ដល់​ផ្ទះ អ្នក​នឹង​ជួប​រឿង​ល្អ
ដូច​ដែល​ដឹង​ស្រាប់​ឆ្មា​ជា​ប្រភេទ​សត្វ​មួយ​ដែល​មិន​ងាយ​តាម​អ្នក​ណា​ក្រៅ​ពី​ម្ចាស់​នោះទេ បើ​ជា​ឆ្មា​អនាថា​ទៀត កាន់​តែ​មិន​ងាយ​ឲ្យ​អ្នក​ប្លែក​មុខ​ចូល​ជិត​ តែ​បើ​នៅ​សុខៗ ស្រាប់​តែ​មាន​ឆ្មា​ មក​ដើរ​តាម​ដល់​ផ្ទះ ឬ​ព្យាយាម​នៅ​ក្បែរ​ៗ អ្នក នោះ​អ្នក​ច្បាស់​ជា​មាន​និស្ស័យ​ជាមួយ​វា ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​ជួប​តែ​រឿង​ល្អៗ នៅ​ថ្ងៃ​ខាង​មុខ។

៥ ឆ្មា​អាច​ជួយ​នារីៗ រក​បាន​គូ​ស្រករ
វា​ជា​អបិយ​ជំនឿ​មួយ​ចម្លែក ប្រសិន​បើ​នារី​ណា​ម្នាក់​ចង់​ឆាប​រក​បាន​គូ​ស្រករ​ ឬ​រៀប​ការ​មិន​ចេញ​ គឺ​ត្រូវ​យក​ចំណី​អាហារ​របស់​សត្វ​ឆ្មា​ទៅ​ដាក់​នៅ​ក្នុង​ស្បែក​ជើង​ជំនួស​ឲ្យ​ចាន ហើយ​ឲ្យ​វា​ស៊ី​នៅ​ក្នុង​នោះ។ ការ​ធ្វើ​បែប​នេះ​ គេ​ជឿ​ថា នារីៗ ទាំង​នោះ​នឹង​អាច​បាន​រៀប​ការ​ឆាប់ៗ។

យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជា​អបិយ​ជំនឿ​ផ្សេងៗ គ្នា​ដែល​ខ្លះ​ត​មក​តាំង​ពី​ជំនាន់​ដើម​ប៉ុណ្ណោះ ក៏​មិន​អាច​បញ្ជាក់​ថា​វា​ជា​រឿង​ពិត​ ឬ​មិន​ពិត​នោះ​ដែរ។ មែន​ទែន​ទៅ គឺ​អាស្រ័យ​លើ​ប្រិយមិត្ត​ ថា​គួរ​ជឿ ឬមិន​ជឿ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨