បង្ហាញ​មុខ​គ្រូ​បង្ហាត់​​ក្បាច់​រាំ​ខេប៉ុប​សង្ហា​បំផុត ដែល​ធ្លាប់​បាន​បណ្ដុះបណ្ដាល​តារា​ខេប៉ុប​ជា​ច្រើន

អ្នក​ណា​ក៏​ដឹង​ថា​តារា​ចម្រៀង​កូរ៉េ​សុទ្ធ​តែ​មាន​រូបរាង​សង្ហា​ចុះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា​គ្រូ​បង្ហាត់​រាំ​របស់​ពួក​គេ​ក៏​សង្ហា​មិន​ចាញ់​អាយដល​ប៉ុន្មាន​ដែរ?

ថ្ងៃ​នេះ​យើង​ខ្ញុំ​នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​ជា​មួយ​នឹង​គ្រូ​បង្រៀន​រាំ​ដែល​បាន​បង្កើត​ក្បាច់​រាំ​ល្បីៗ​ជា​ច្រើន​ដល់​អាយដល​ K-pop នៅ​ក្នុង​ផលិត​កម្ម​យក្ស​។ បើ​និយាយ​ពី​សមត្ថភាព​គឺ​គ្មាន​គូរ​ប្រៀប​ស្រាប់​ទៅ​ហើយ​ព្រោះ​ក្បាច់​រាំ​នីមួយ​ដែល​គេ​បាន​បង្កើត​ឡើង​មក​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​និង​ល្បី​ល្បាញ​ខ្លាំង​តែ​បើ​និយាយ​ពី​រូប​សម្បត្តិ​របស់​គ្រូ​ម្នាក់​នេះ​វិញ​ប្រាប់​ទៅ​ថា​ស្រីៗ​ដែល​ធ្លាប់​តែ​គាំទ្រ​អាយដល​របស់​ខ្លួន​អាច​នឹង​ប្ដូរ​ចិត្ត​មក​លង់​សម្រស់​លោក​គ្រូ​ម្នាក់​នេះ​ជំនួស​វិញ​ក៏​ថា​បាន។

លោក​គ្រូ​ម្នាក់​នេះ​មាន​ឈ្មោះ​ថា ​Tim Tae woo ឬ​ ឈ្មោះ​នៅ​ក្នុង​សិល្បៈ​របស់​លោក​គឺ kasper។ ទាំង​មុខ​មាត់​ទាំង​ក្បាច់​រាំ​អាច​និយាយ​បាន​ថា​ជាប់​លំដាប់​លេខ​មួយ​នៅ​ក្នុង​ចិត្ត​ស្រីៗ​យើង​តែ​ម្ដង​ហើយ​គ្រូ​ម្នាក់​នេះ។

Kasper បាន​បង្ហាញ​ភាព​ជោគជ័យ​របស់​ខ្លួន​តាម​រយៈ​ក្បាច់​រាំ​នៅ​ក្នុង​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​របស់​ក្រុម​ចម្រៀង​ EXO, JBJ, និង​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត។ ក្បាច់​រាំ​នីមួយៗ​ដែល​គេ​បាន​រចនា​ឡើង​មក​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ហើយ​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​ដូច​ជា​ក្បាច់​រាំ​នៅ​ក្នុង​បទ​ Call Me Baby (EXO), Candy ( Baekyun) Ko Ko Bop ( EXO) ជា​ដើម។

តែ​អ្វី​ដែល​​ធ្វើ​​ឲ្យ​ប្រិយមិត្ត​កាន់​តែ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ​គឺ​លោក​គ្រូ​ម្នាក់​នេះ​ធ្លាប់​ធ្វើ​ជា​ក្មេង​ហ្វឹក​ហាត់​​នៅ​ក្នុង​ផលិត​កម្ម Cube Entertainment ថែម​ទៀត​ផង។បន្ទាប់​ពី​នោះ​ក៏​ក្លាយ​ខ្លួន​មក​ធ្វើ​ជា​ អ្នក​រាំ​ឲ្យ​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា៖ EXO, SHINee, TVXQ, Girls’ Generation ជា​ដើម។

បូក​រួម​ជា​មួយ​នឹង​សមិទ្ធផល​ដែល​​នៃ​ការ​បង្កើត​ក្បាច់​រាំ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ស្ថាប័ន​បង្ហាត់​រាំ​ល្បី​ឈ្មោះ​ខ្លាំង​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​គឺ 1 Million Dance Studio ។ មិន​ដែល​មាន​អារម្មណ៍​ថា​ស្រឡាញ់​ខាង​រាំ​ខ្លាំង​ដូច​ជា​ពេល​នេះ​សោះ។ គ្រាន់​តែ​បាន​ឃើញ​មុខ​លោក​គ្រូ​ភ្លាម​ចង់​តែ​ប្ដូរ​អាជីព​ទៅ​ធ្វើ​ជា​អ្នក​រាំ​វិញ​ទេ។ មែន​អត់​ស្រីៗ​គ្នា​យើង?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ