យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ ល្អហួស និង ជា អមរាសូហ្វី។



មុនធ្វើដំណើរហោះទៅប្រទេសថៃ អេលីស បានផ្តល់បទសម្ភាសន៍ឱ្យដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតអន្តរជាតិលើកដំបូងនេះ ដោយបានសម្រិតសម្រាំងយ៉ាងប្រណីតលើឈុតតំណាងជាតិ, gown និងសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ អ្វីដែលខ្វះមិនបាននោះគឺ នាងបានពង្រឹងខ្លាំងលើ Q&A ក៏ដូចជាសិក្សារៀនសូត្របន្ថែមលើចំណេះដឹងទូទៅ ដើម្បីជាប្រយោជន៍សម្រាប់ការឆ្លើយសំណួរលើឆាកអន្តរជាតិផងដែរ។


បវរកញ្ញាវ័យក្មេងរូបនេះ មានទំនុកចិត្តខ្ពស់លើខ្លួនឯង និងជឿជាក់ថា ខ្លួនឯងពិតជាធ្វើបានល្អលើឆាកអន្តរជាតិ ព្រោះក្រៅពីភាពស្រស់ស្អាត និងការត្រៀមខ្លួនផ្សេងៗ បវរកញ្ញាកម្ពុជារូបនេះក៏បានចំនាយពេលសិក្សារៀនសូត្រពីការប្រកួត Junior Idol Worldផងដែរ ជាពិសេសគោលបំណងចម្បង និងអ្វីដែលកម្មវិធីគេត្រូវការ។


អេលីស ប្តេជ្ញាថា នាងនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់ និងឃើញពីសមត្ថភាពរបស់កូនខ្មែរ មិនថាឈុតតំណាង ឬការច្នៃឈុត gown ជាដើម។ Miss Teen Junior Idol World Cambodia 2024 នឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ធ្វើយ៉ាងណាដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង ហើយឆ្លៀតឱកាសនេះបវរកញ្ញាវ័យក្មេងពោរពេញដោយភាពក្លាហាននេះ សូមអំពាវនាវឱ្យពុកម៉ែបងប្អូនបន្តគាំទ្ររូបនាង ល្អហួស និង សូហ្វី ក៏ដូចជាចូលរួមបោះឆ្នោតគាំទ្របវរកញ្ញាកម្ពុជាយើងឱ្យបានច្រើន ដើម្បីយើងមានលទ្ធភាពឈ្នះមកុដលើឆាកអន្តរជាតិ៕





















































Account
Security
Favourite Content